• 2023-08-25 07:58:42
  • ព័ត៌មាន

មក​ស្គាល់​លោក ឡុង រ៉ាដា ​ដែល​កំពុង​ធ្វើ​ឲ្យ​មានការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​បណ្ដាញ​សង្គម​ចិន

  • 2023-08-25 07:58:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​និយម​លេង តិកតុក ប្រាកដ​ជា​ស្គាល់​លោក ឡុង រ៉ាដា ហៅ Karmin FC អ៊ូហូ ដែល​បច្ចុប្បន្ន គឺជា​តារា TikTok & Facebook ដែល​មាន​ចំនួន​អ្នកគាំទ្រ រាប់​លាន​នាក់​ក្នុង​ប្រទេស​កម្ពុជា។ គ្រប់​វី​ដេ​អូ​របស់​តារា​រូប​នេះ​បាន​បង្ហោះ ​មាន​អ្នក​ចូល​ចិត្ត និង​ទស្សនា ព្រមទាំង​តែងតែ​ឱ្យ​បេះដូង​ជា​ច្រើន​ផង​ដែរ ។

លោក​បាន​បង្ហាញ​មុខ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ចិន​យូរ​មក​ហើយ ប៉ុន្តែ​រយៈ​កាល​ចុង​ក្រោយ​នេះ លោក​កាន់​តែ​មាន​ការ​ចាប់​អារម្មណ៍​ច្រើន តាម​រយៈ​មាតិកា​វីដេអូ​បែប​កំប្លែង​ខ្លី​ៗ។ ដោយ​សារ​ភាព​ពេញ​និយម ថ្មី​ៗ​នេះ​លោក Karmin FC អ៊ូហូ បាន​លេច​មុខជា​តារា​តំណាង​របស់​ក្រុមហ៊ុន​សម្រស់​ធា​រ៉ា​ផង​ដែរ ដែល​ជា​ផលិតផល​កំពុង​ពេញ​និយម​ក្នុង​ប្រទេស​កម្ពុជា។

លើស​ពី​នេះ មិន​ត្រឹមតែ​ជា​អ្នក​ផលិត​វី​ដេ​អូ​ក្នុង TikTok ដ៏​ល្បី​ម្នាក់​ តែ​លោក Karmin FC អ៊ូហូ ក៏​ជា​មនុស្ស​ចូល​ចិត្ត​ធ្វើបុណ្យ ចែករំលែក​ក្តី​ស្រឡាញ់​ទៅ​កាន់​សហគមន៍​តាម​រយៈ​កិច្ច​ការងារ​សប្បុរសធម៌​ជា​ច្រើន​ដូច​ជា ការ​ចូលរួម​ជួយ​កុមារ​កំព្រា មនុស្ស​ចាស់ និង​ប្រជាជន​ខ្សត់ខ្សោយ ។

មិន​ត្រឹមតែ​ប៉ុណ្ណោះ Karmin FC អ៊ូហូ ក៏​ជា Content Creator & BA ម្នាក់​តែងតែ​បង្កើត​វី​ដេ​អូ​បែប​កំប្លែង​ៗ អប់​រំជា​ច្រើន ហើយ​សន្ទុះ​នៃ​ការ​គាំទ្រ Karmin FC អ៊ូហូ មានការ​កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។

គិត​មក​ដល់​ពេល​នេះ​អា​ខោ​ន TikTok របស់ Karmin FC អ៊ូហូ មាន​អ្នក​តាមដាន​រហូត​ទៅ​ដល់ 1.4 លាន​នាក់ និង​ឡា​ច 32 លាន​ឡា ច​ដែល​ជា​ចំនួន​មួយ​ដ៏​ច្រើន​លើសលប់​ផង​ដែរ​រួម​ជាមួយ Facebook Page ដែល​មាន​អ្នកគាំទ្រ​ជាង 300K៕

អត្ថបទ៖ ទារិកា

មតិយោបល់