• 2023-09-26 02:53:23
  • ព័ត៌មាន

តាមការបញ្ជាក់ពី HYBE គឺ RM, Jimin, V និង Jungkook នឹង​ចូលទាហានចុងឆ្នាំនេះ

  • 2023-09-26 02:53:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

HYBE បាន​ចាប់ផ្ដើម​ប្រកាសពីគម្រោងចូលធ្វើទាហានរបស់សមាជិក BTS ដែល​នៅ​សល់មិនទាន់ចូលទ័ពហើយនៅព្រឹកនេះ។

ស្ថិតក្នុង​សេចក្ដី​ថ្លែងការណ៍ចេញ​ផ្សាយ​ដោយ HYBE នៅ​ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៣ ពួកគេ​បាន​បញ្ជាក់​ថា​សមាជិក BTS ទាំង ៧ នាក់​បាន​បន្តកុងត្រាជាមួយ​នឹង​ក្រុមហ៊ុន BIGHIT MUSIC ជាថ្មី។

ជាមួយគ្នានោះក្រុមហ៊ុន​ក៏បាន​បញ្ជាក់​ពីគម្រោងចូលទាហាន​របស់សមាជិក BTS ដែល​នៅសល់ដែរ ដោយមាន​បង្ហាញ​ដូចតទៅ៖

«សមាជិក​ទាំងអស់របស់ BTS បាន​សម្រេច​ចិត្តបន្តកុងត្រាជាថ្មីជាមូយនឹង​ក្រុមហ៊ុនហើយ។ សមាជិក​ដែលទើបចូល​ទាហាន (Jin, J-Hope, Suga) នឹង​បញ្ចប់កាតព្វកិច្ចរបស់ពួកគេ​នៅ​ឆ្នាំ ២០២៥ ហើយកុងត្រា​ថ្មី​របស់ពួកគេ​នឹង​ចាប់​ផ្ដើមនៅពេល​នោះ​ដូចគ្នា។ ពួកយើង​នឹង​ប្រកាស​ពីគម្រោងចូលទាហានសម្រាប់សមាជិក BTS ដែល​នៅ​សល់ជា​បន្តបន្ទាប់តាមើំដាប់លំដោយនៅ​ឆ្នាំនេះ»៕

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់