• 2023-10-19 09:22:07
  • ព័ត៌មាន

ព្រឹត្តិការណ៍ដ៏អស្ចារ្យ! បុណ្យវប្បធម៍នាំយកនូវទស្សនីយភាពប្លែកភ្នែកប្រចាំឆ្នាំ ២០២៣

  • 2023-10-19 09:22:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុណ្យវប្បធម៌គឺជាព្រឹត្តិការណ៍ដែលប្រមូលផ្តុំទៅដោយវប្បធម៌ខ្មែរ ដែលនឹងនាំ ប្អូនៗនិសិ្សត ភ្ញៀវជាតិ និងអន្តរជាតិ ឱ្យទទួលបាននូវបទពិសោធន៍ប្លែកៗ និងមានឱកាសសិក្សាស្វែងយល់នូវសិល្បៈវប្បធម៍របស់ប្រទេសកម្ពុជាអោយកាន់តែស៊ីជម្រៅ។ ក្នុងនោះរួមមាន៖ របាំក្បាច់បុរាណ របាំប្រពៃណី ល្ខោនបុរាណចម្រុះ គុនល្បុក្កតោ ការដើរបង្ហាញនូវសម្លៀកបំពាក់ ការតាំងបង្ហាញពីស្នាដៃសិល្បករ និងសិល្បការនីខ្មែរ, ឧបករណ៍ភ្លេងបុរាណ, និងការលេងល្បែងកម្សាន្តផ្សេងៗ មិនត្រឹមតែប៉ុណ្ណោះក៏មានការចូលរួមសម្ដែងពីសិល្បករសម័យផងដែរ។

លើសពីនេះទៅទៀត ព្រឹត្តិការណ៍បុណ្យវប្បធម៏ ក៏មាននូវការប្រគុំតន្ត្រីបែបសម័យសប្បាយៗ មានលក់ម្ហូបអាហារ, ភេសជ្ជៈ និងបង្អែមយ៉ាងសម្បូរបែប រួមទាំងមានការតាំងពិព័រណ៍ផលិតផលផ្សេងៗពីបណ្តាលអជីវករកម្ពុជាផងដែរ។

«បុណ្យវប្បធម៌» ប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី ២៨ - ២៩ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ៩ព្រឹក ម៉ោង ៩ល្ងាច ដែលមានទីតាំងស្ថិតនៅ Friend Future Factory (F3)

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះត្រូវបានរៀបចំឡើងដោយ សមាជិក សភាយុវជន និងគាំទ្រដោយ ស.ស.យ.ក. ខេត្តស្វាយរៀង

មតិយោបល់