• 2023-10-27 06:28:58
  • ព័ត៌មាន

ទិត្ដ ដាវិ មានសម្រស់ស្រស់សោភាហើយ ថែមទាំងមានសមត្ថភាពសម្ដែងមិនធម្មតាទៀត

  • 2023-10-27 06:28:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទទួលបានតំណែងជាតួអង្គឯកស្រី និងតួអង្គសំខាន់ៗក្នុងខ្សែភាពយន្ដជីវិតជាង ១០រឿង កញ្ញា ទិត្ដ ដាវិ ត្រូវបានមហាជនស្គាល់កាន់តែច្រើន បើទោះបីជាកញ្ញាទើបប្រឡូកក្នុងអាជីពសម្ដែង និងដើរម៉ូដ ទើបតែបានជិត ២ឆ្នាំក្ដី។

តារាស្រី សម្រស់ស្រស់សោភា ទិត្ដ ដាវិ បានប្រាប់Sabay នៅថ្ងៃទី២៥ ខែតុលា ថា ប្រឡូកក្នុងវិស័យសិល្បៈក្នុងរយៈពេលដ៏ខ្លី ប៉ុន្ដែកញ្ញាទទួលបានបទពិសោធន៍ច្រើន។ រឿងដំបូងដែលល្បី ហើយមហាជនចាប់ផ្ដើមស្គាល់កញ្ញាកាន់តែច្រើននោះ គឺរឿង”ខ្នៅ” ថតឲ្យផលិតកម្ម “រាម” ហើយថ្មីៗ កញ្ញាក៏បានថតខ្សែភាពយន្ដបែបស្នេហាដ៏ជក់ចិត្ដមួយទៀតរបស់smart ដែលនឹងចេញក្នុងពេលឆាប់ៗនេះ។

កញ្ញា ទិត្ដ ដាវិ៖ “នាងខ្ញុំពិតជាមានអារម្មណ៍ថារំភើប និងសប្បាយរីករាយមែនទែន ដែលបានចូលរួមសម្ដែងក្នុងរឿងបែបមនោសញ្ចេតនាខ្លីរបស់smart ផលិតដោយSabay។ គម្រោងមួយនេះបានផ្ដល់ឱកាសឲ្យខ្ញុំបានស្គាល់មនុស្សល្អៗ ក៏ដូចជាទទួលបានបទពិសោធន៍ថ្មីៗពីវិសយសិល្បៈ”។

ក្នុងវ័យ ២២ឆ្នាំ តារាសម្ដែងស្រី ទិត្ដ ដាវិ មានជំនឿថា ខ្សែភាពយន្ដថ្មីមួយទៀតនេះ នឹងទទួលបានការគាំទ្រ ឬចូលទស្សនាច្រើនពីមហាជន។ ការគាំទ្រនេះ នឹងផ្ដល់កម្លាំងចិត្ដដ៏ធំសម្រាប់កញ្ញាឈោងទៅចាប់ក្ដីស្រម៉ៃពីរក្នុងវិសយសិល្បៈ គឺចង់ក្លាយជាតារាសម្ដែង និងអ្នកដើរម៉ូតអាជីព។

បច្ចុប្បន្ន កញ្ញា ទិត្ដ ដាវិ កំពុងបម្រើការងារនៅក្នុងក្រុមហ៊ុនដ៏ធំមួយក្នុងតួនាទីជាប្រធានផ្នែក ហើយក៏កំពុងសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យបញ្ញាសាស្ដ្រកម្ពុជា។ បើទោះបីជាមមាញឹកខ្លាំងក្នុងការងារក្រុមហ៊ុន និងការសិក្សា ប៉ុន្ដែដាវិ នៅតែឆ្លៀតចេញសម្ដែងជាហូហែរដែរ៕

ជិន សុភ័ក្ដ្រ

មតិយោបល់