- 2023-11-07 03:42:31
- ព័ត៌មាន
រវល់ខ្លាំងក្នុងអាជីវកម្មផ្ទាល់ខ្លួន ប៉ុន្ដែ ណាណា មិនទម្លាក់ចោលឱកាសការងារសិល្បៈ
- 2023-11-07 03:42:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រវល់ខ្លាំងក្នុងអាជីវកម្មផ្ទាល់ខ្លួន ប៉ុន្ដែ ណាណា មិនទម្លាក់ចោលឱកាសការងារសិល្បៈ
ចន្លោះមិនឃើញ
តារាសម្ដែង និងជាម៉ូដែលលេចធ្លោរមួយរូបក្នុងរង្វង់អ្នកសិល្បៈ គឺកញ្ញា ជួប ស្រីពៅ ហៅណាណា កំពុងមមាញឹកក្នុងអាជីវកម្មអនឡាញ ប៉ុន្ដែនៅឆ្លៀតពេលចាប់យកឱកាសការងារថតថ្មីៗពីផលិតករ និងក្រុមហ៊ុននានា។
តាមរយៈបទសម្ភាសន៍ខ្លីមួយជាមួយ Sabay នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ណាណា ថាខ្លួនមិនអាចបោះបង់ការងារសិល្បៈដែលខ្លួនស្រឡាញ់ ហើយបានប្រឡូកតាំងពីឆ្នាំ២០១១ តាមរយៈកម្មវិធីប្រឡងFreshy girl នោះមកទេ។ បើទោះបីជាពេលនេះ មិនទាប់ជាប់កុងត្រាថតឲ្យផលិតកម្មណាមួយ តែកញ្ញាទើបបញ្ចប់ការថត MV ខ្សែភាពយន្ដខ្នាតធំ និងស្ពតពាណិជ្ជកម្មមួយចំនួន។
កញ្ញា ណាណា ដែលគេស្គាល់ច្បាស់តាមរយៈការដើរតួក្នុងMV បទ”ឈឺឡើងលែងចង់ឈឺ” របស់លោក អាន គុណកូឡា បានបញ្ជាក់ថា MV មួយទៀតរបស់ផលិតកម្មSUNDAY ក៏ទទួលបានការស្ដាប់ និងទស្សនាច្រើនដែរ គឺបទ”អាម៉ៅនៅចាំអូន” ច្រៀងដោយនាយចឺម។ កញ្ញាជាតួឯកស្រី សម្ដែងជាមួយនាយចឺមផ្ទាល់តែម្ដង ហើយក្រោយៗមកទៀតកញ្ញាក៏លែងសូវបានថត ព្រោះរវល់នឹងការងាររកស៊ីពេក។
ដោយមានការទន្ទឹងរង់ចាំមើលការសម្ដែងរបស់តារាស្រីរូបនេះ ពីអ្នកគាំទ្រជាច្រើន ណាណា ថាចាប់ពីពេលនេះទៅកញ្ញានឹងឆ្លៀតពេលឲ្យបានច្រើន ក្នុងការទទួលយកការថតឡើងវិញ ដើម្បីបន្ដបម្រើអារម្មណ៍ប្រិយមិត្ដ។ ទន្ទឹមគ្នានេះ ជួប ស្រីពៅ ហៅណាណា ក៏អគុណដល់ហ្វេនៗដែលនៅតែគោរពស្រឡាញ់ និងបន្ដគាំទ្រ បើទោះបីជាមួយរយៈចុងក្រោយនេះកញ្ញាមិនសូវបានចេញមុខក្នុងការសម្ដែង៕