/6557397145493_1700215140_medium.jpg)
- 2023-11-17 10:01:27
- ព័ត៌មាន
បង្ហាញអត្ថន័យ មហោស្រព ៧ពណ៌ ភ្ជាប់ជាមួយក្ដីរំពឹងបង្កើតឱកាសចែករំលែកសិល្បៈវប្បធម៌ដ៏អស្ចារ្យ
- 2023-11-17 10:01:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បង្ហាញអត្ថន័យ មហោស្រព ៧ពណ៌ ភ្ជាប់ជាមួយក្ដីរំពឹងបង្កើតឱកាសចែករំលែកសិល្បៈវប្បធម៌ដ៏អស្ចារ្យ
ចន្លោះមិនឃើញ
សិល្បៈខ្មែរបុរាណ និងសម័យ ព្រមទាំងការដាក់តាំងបង្ហាញម្ហូបអាហារជាច្រើនមុខរយៈពេល ៣ថ្ងៃ ក្នុងមហោស្រព ៧ពណ៌ ត្រូវបានគេរំពឹងថានឹងមានអ្នកចូលទស្សនាប្រមាណ ២៥០០នាក់។ នេះបើតាមការលើកឡើងរបស់អ្នករៀបចំកម្មវិធី នៃអង្គការសិល្បៈខ្មែរអមតៈ។
អ្នកសម្របសម្រួលមហោស្រព ៧ពណ៌ លោក សុង សេង បានថ្លែងនៅចំពោះមុខអ្នកសារព័ត៌មានជាច្រើនស្ថាប័ននៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា ក្រុមយុវជនដែលពុំទាន់មានបទពិសោធន៍ឆ្អិនឆ្អៅក្នុងវិសយសិល្បៈមកពីខេត្ដផ្សេងៗគ្នាដូចជារតនៈគិរី មណ្ឌលគិរីដែលភាគច្រើនជាជនជាតិដើមភាគតិច នឹងបង្ហាញសកម្មភាពរបស់ខ្លួននៅក្នុងព្រឹត្ដិការណ៍នោះ។
លោក សុង សេង៖ "មូលហេតុដែលយើងដាក់ឈ្មោះមហោស្រព ៧ពណ៌ ព្រោះយើងគ្រប់គ្នាសុទ្ធតែរស់នៅក្នុងរយៈពេល ៧ថ្ងៃ ក្នុងមួយសប្ដាហ៍ដូចគ្នា ហើយក៏បង្ហាញពីទំនៀមទម្លាប់ចម្រុះជាតិសាសន៍។ ក្រៅពីកម្សាន្ដសប្បាយជាមួយសិល្បៈ វប្បធម៌ដែលយើងនឹងបង្ហាញ បងប្អូនក៏អាចរីករាយជាមួយការដាក់តាំងមុខម្ហូបជាច្រើនប្រភេទដែរ"។
បើតាមសន្និសីទសារព័ត៌មានដែលរៀបចំនៅFACTORY PHNOM PENH ដោយអង្គការសិល្បៈខ្មែរអមតៈនៅថ្ងៃនេះ សហោស្រព ៧ពណ៌ នឹងជ្រើសរើសយកទីតាំង ឧទ្យាន COCONUT PARK នៅកោះពេជ្រ រាជធានីភ្នំពេញ ដើម្បីដំណើរការព្រឹត្ដិការណ៍ប្រចាំឆ្នាំនេះ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។ មហាជន អាចចូលទស្សនា ឬកម្សាន្ដដោយសេរី៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB