- 2023-11-22 09:25:11
- ព័ត៌មាន
ក្នុង Live និយាយអីចឹងហ្មង រស់ រាជ្ជសាល ប្រាប់ ទ្រី ដាណា ថាកុំឲ្យ លក់ប្ដីអី!
- 2023-11-22 09:25:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្នុង Live និយាយអីចឹងហ្មង រស់ រាជ្ជសាល ប្រាប់ ទ្រី ដាណា ថាកុំឲ្យ លក់ប្ដីអី!
ចន្លោះមិនឃើញ
ក្រោយបានធ្វើពិធីភ្ជាប់ពាក្យផ្លូវការ បុរសសង្ហា រស់ រាជ្ជសាល បានចេញមកជាមួយ ទ្រី ដាណា ស្ទើរគ្រប់សកម្មភាព ជាពិសេសការ Live លក់ផលិតផលជាមួយគូដណ្តឹង ស្រាប់តែថ្ងៃនេះ លោក រាជ្ជសាល បានធ្លោយមាត់និយាយថា កុំឱ្យលក់ប្តីអី។
ផ្តើមពីតារាតិចតុក បុរសសង្ហា រស់ រាជ្ជសាល បានវិវត្តន៍ខ្លួនបន្តិចម្តងៗ ក្លាយជាអ្នកលក់ឡេតាមបណ្តាញសង្គម តាមការដឹកដៃរបស់គូដណ្តឹង លោកស្រី ទ្រី ដាណា។ តាមរយៈបណ្តាញសង្គមរបស់ ទ្រី ដាណា លោក រាជ្ជសាល បានចេញមកក្នុង Page ចូលរួម Live ជាមួយគូដណ្តឹងរបស់ខ្លួន។ ក្នុងវេលាកំពុងតែ Live ផ្ទាល់នោះ ស្រាប់តែមានប្រិយមិត្តម្នាក់ បានមកសរសេរសារសួរថា តើលក់ប្តីដែរទេ? សំណួរនេះ សំដៅទៅ ជំទាវឧកញ៉ា ទ្រី ដាណា ដែលត្រៀមចូលរោងការក្រាបផ្ទឹម ជាមួយលោក រាជ្ជសាល ដែលជាបុរសសង្ហាម្នាក់ នៅដើមខែក្រោយនេះ។
ទទួលសំណួរនេះ រាជ្ជសាល បានបន្តថា ជាមួយសម្តីថ្នមៗថា កុំឱ្យលក់ប្តីអី! ទ្រី ដាណា បានសួរទៅតបទៅវិញ ថា ហេតុអ្វី? រាជ្ជសាល ត្បិតថាមានរូបរាងសង្ហា ប៉ុន្តែបុរសវ័យក្មេងរូបនេះ មានចរិតអៀនប្រៀនច្រើន។ តបជាមួយនិងគូដណ្តឹងរបស់ខ្លួន រាជ្ជសាល បន្តថា កុំលក់អី! ព្រោះអីប្តីមានតែមួយ។ នេះជាពាក្យលេងសើច ដែលប្រិយមិត្តតែលេងជាមួយថៅកែស្រី និង គូដណ្តឹងដ៏សង្ហារបស់ជំទាវ។
ទ្រី ដាណា និង រស់ រាជ្ជសាល បានក្លាយជាគូដណ្តឹងនិងគ្នាផ្លូវការ កាលពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០២៣ យ៉ាងភ្ញាក់ផ្អើល ហើយក៏មានអ្នកខូចចិត្តដែរ ដោយសារកូនកម្លោះមិនមែនជាលោក សេង មង្គល។ បន្ទាប់បញ្ចប់ពិធីប្រពៃណីខាងលើ លោកស្រី ទ្រី ដាណា និង បុរសសង្ហាខាងលើ នឹងចូលរោងការភ្លាមៗតែម្តង ពោលគឺមិនដល់១ខែផង។ តាមការបញ្ជាក់ពីថៅកែពេជ្រ ប្រាប់អ្នកគាំទ្រ គឺលោកស្រី នឹងចូលរោងការនៅថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះហើយ៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB