• 2023-11-23 11:23:34
  • ព័ត៌មាន

ស្ដេច​អង់គ្លេស​ប្រទាន​មេដាយ​ដល់​ក្រុម​តារា​ចម្រៀង​កូរ៉េ​ Blackpink

  • 2023-11-23 11:23:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះមហាក្សត្រ​អង់គ្លេស​ស្ដេច Charles ទី៣ បាន​ប្រទាន​មេដាយ​ថ្នាក់មហាឧត្ដម MBE (Most Excellence Order) ជូន​ទៅ​ដល់​ក្រុម​តារា​ចម្រៀង​កូរ៉េ​ខាង​ត្បូង Blackpink កាល​ពី​ថ្ងៃពុធ។

ការ​ប្រទាន​មេដាយ​នេះ​ ធ្វើ​ឡើង​អំឡុង​ពេល​ដែល​ប្រធានាធិបតី​កូរ៉េខាងត្បូង​បំពេញដំណើរទស្សនកិច្ច​ទៅ​កាន់​រាជធានីឡុងដុង ប្រទេស​អង់គ្លេស។

រាជវាំង​អង់គ្លេស Buckingham បាន​ឱ្យ​ដឹង​ថា ក្រុម Blackpink ទទួល​បាន​មេដាយ​នេះ​ ក៏​ព្រោះ​តែ​សមាជិក​ក្រុម​នេះ​បាន​ជួយ​ធ្វើ​ការ​ផ្សព្វផ្សាយ និង​តស៊ូ​មតិ​លើ​រឿង​បម្រែបម្រួលអាកាសធាតុនៃ​កិច្ចប្រជុំ​កំពូល​អង្គការ​សហប្រជាជាតិ COP26 ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ស្កុតឡែន​ កាល​ពី​ឆ្នាំ២០២១។

ជាមួយ​គ្នា​នេះ​ដែរ ស្ដេចអង់គ្លេស​សង្ឃឹម​ថា លោក​នឹង​អាច​ទត​ការ​សម្ដែង​របស់ Blackpink ដោយ​ផ្ទាល់​ផង​ដែរ។

សូម​ជម្រាប​ផង​ដែរ​ថា Blackpink ត្រូវ​បាន​បង្កើត​នៅ​ឆ្នាំ២០១៦ ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក ក្រុម​នេះ​ក៏​ល្បី​ទូទាំង​ពិភពលោក៕

ប្រភព៖ Reuters អត្ថបទ៖ សេរី មង្គល

មតិយោបល់