• 2023-11-29 03:16:08
  • ព័ត៌មាន

សរុបឆាកសម្ដែងល្អដាច់គេរបស់ BTS ពេលបង្ហាញខ្លួននៅ MAMA ៨ឆ្នាំ

  • 2023-11-29 03:16:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វេលាចុង​ឆ្នាំបាន​មកដល់ហើយ ក៏ដល់ពេលនៃរដូវ​កាល​នៃ​កម្មវិធី​ប្រគល់​រង្វាន់​ចុង​ឆ្នាំ​ដូច​ជា Mnet Asian Music Awards ដែល​គ្រប់គ្នាហៅកាត់ថា MAMA។ ច្រើនឆ្នាំកន្លងមកនេះ សមាជិក​ BTS ធ្វើ​ឱ្យ​ពិភពលោក​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ជាមួយ​នឹង​ការ​សម្ដែង​ដ៏​អស្ចារ្យពេញទៅដោយឥទ្ធិពល។

គិរចាប់ពីការបង្ហាញខ្លួនលើកដំបូងរបស់ពួកគេនៅលើឆាក MAMA ឆ្នាំ ២០១៤ រហូតដល់ការសម្ដែងជាពិសេសរបស់ J-Hope នៅ MAMA ឆ្នាំ ២០២២ គ្រប់គ្នាពិតជាមានការពេញចិត្ត និងពុំដែលខកបំណងឡើយ នូវអ្វីដែលសមាជិកក្រុមនេះ​បានបង្ហាញអស់ពីពោះ។

ដូច្នេះសូមរម្លឹកទៅកាន់ពេលវេលាដ៏អស្ចារ្យបំផុតរបស់ BTS តាមលំដាប់លំដោយឆ្នាំនីមួយៗជាមួយ MAMA ដូចខាងក្រោម៖

១. Dance Off Vs. Block B (MAMA ឆ្នាំ ២០១៤)

នេះគឺជាឈុតឆាកសម្ដែង នៃការរាំ និងរ៉េប ប្រជែងគ្នា និងជាការសហការគ្នារបស់ BTS និង Block B ធ្វើឲ្យគ្រប់គ្នាស្រែកហ៊ោរមិនធម្មតានូវការបង្ហាញវត្តមានរបស់ក្រុមចម្រៀងឆ្នើម ២ក្រុមនេះ។

២. RUN (MAMA ឆ្នាំ ២០១៥)

ការសម្តែងលើកទី ២ របស់ BTS នៅ MAMA បានធ្វើឱ្យអ្នកគាំទ្រកាន់តែមានការចាប់អារម្មណ៍ថែមមួយកម្រិតទៀត ពិសេសពេលឃើញពួកគេសម្ដែងបទ "Run" ដែលជាបទថ្មីរបស់ពួកគេនៅពេលនោះ។

៣. J-Hope និង Jimin Stage (MAMA ឆ្នាំ ២០១៦)

J-Hope និង Jimin បានសម្តែងបទ "Boy Meets Evil" ជាមួយបទ "Lie" ខណៈដែល Jimin ត្រូវបានបិទភ្នែក ធ្វើត្រាប់តាមក្បាច់រាំរបស់គ្នាទៅវិញទៅមកដោយគ្មានកំហុស ហើយនោះគ្រាន់តែជាការបង្ហាញខ្លួនប៉ុណ្ណោះ ព្រោះពេលសមាជិកក្រុមកជុំគ្នា ទស្សនីយភាពបទ “Blood, Sweat, & Tears” និងបទ “FIRE” បានអង្រួនអារម្មណ៍គ្រប់គ្នាឲ្យភ្ញាក់ផ្អើលខ្លាំងបំផុត។

៤. Cypher Pt. 4 និង Mic Drop (MAMA ឆ្នាំ ២០១៧)

ក្រុមនេះបានលើកយកបទ “Not Today” និង “DNA” មកបង្ហាញ ដែលជាពេលពួកគេកាន់តែឲ្យគ្រប់គ្នាស្គាល់ BTS កាន់តែច្បាស់នៅពេលនោះ។

៥. Intro Performance (MAMA ឆ្នាំ ២០១៨)

យើង​មិន​អាច​បំភ្លេច​ការ​សម្ដែង​ Intro ដ៏​អស្ចារ្យ​របស់​ពួកគេ​តាមរយៈ “Airplane Pt. 2” និងសម្ដែងពេញនៃបទ “Idol” បានទេ។ លើសពីនេះ ពួកគេបានធ្វើឲ្យអ្នកគាំទ្រស្រក់ទឹកភ្នែកជាមួយនឹងសុន្ទរកថាដ៏រំជួលចិត្តរបស់ពួកគេទៀតផង។

៦. Throwback (MAMA ឆ្នាំ ២០១៩)

BTS បានចុះពីផ្លូវចងចាំ ហើយធ្វើឱ្យអ្នកទស្សនាញាប់ញ័រជាមួយនឹងឈុតឆាករបស់ពួកគេតាមរយៈការសម្ដែងរបស់ "Map of the Soul: Journey to Myself" រួមទាំងបទ "N.O" និង "We Are Bulletproof Pt.2”

៧. ON (MAMA ឆ្នាំ ២០២០)

BTS បាននាំយើងឆ្លងកាត់គ្រប់អារម្មណ៍ អំឡុងពេលនៃការរាត្បាតពីជំងឺកូវីដនៅជុំវិញពិភពលោក។ បទ «ON» បង្ហាញពីស្មារតីប្រយុទ្ធរបស់ពួកគេ ស្របពេលបទ "Dynamite" បង្ហាញពីភាពវិជ្ជមានរបស់ពួកគេ និងបទ "Life Goes On" បង្ហាញឲ្យគ្រប់គ្នាកាន់តែមានកម្លាំងចិត្តងើបឈរឡើង តស៊ូនឹងឧបសគ្គ ពិសេសជម្នះឲ្យបាននៅក្នុងពេលមានបញ្ហា ដោយក្រុមបាន​បញ្ជាក់ហើយបញ្ជាក់ទៀតថា គ្រប់យ៉ាងនឹងវិលមកភាពល្អប្រសើរឡើងវិញ។

៨. J-Hope’s Stage (MAMA ឆ្នាំ ២០២១)

J-Hope បានចូលរួមក្នុងនាមជាតារាចម្រៀងទោល ហើយបានធ្វើឲ្យឆាកពេញទៅដោយរូបភាពអស្ចារ្យ ទោះបីជាការសម្ដែងតែឯងពុំមានវត្តមានសមាជិកក្រុមក៏ដោយ។ គាលោកបាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ទូទាំង​ពិភពលោក​ស្ងើច​ចំពោះ​វត្តមាន​លើ​ឆាក​ដ៏​ទាក់ទាញ​ជាមួយ​នឹង​បទ "MORE", "Arson" និង "Future"

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់