• 2023-11-30 03:01:55
  • ព័ត៌មាន

លេចឮដំណឹងថា Jungkook និង Jimin នឹងទទួលការបណ្ដុះបណ្ដាលទ័ពពី Jin ផ្ទាល់

  • 2023-11-30 03:01:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានសេចក្ដីរាយការណ៍ថា Jimin និង Jungkook (សមាជិក BTS) នឹងទទួលយកការបណ្តុះបណ្តាលមូលដ្ឋាន ក្រោមជំនួយការគ្រូ គឺបងប្រុសរបស់ពួកគេ Jin ផ្ទាល់។

យោងតាមការចេញផ្សាយរបស់ បណ្ដាញសារព័ត៌មានកូរ៉េ នៅថ្ងៃទី ៣០ ខែវិច្ឆិកានេះ បានឲ្យដឹងថា Jimin និង Jungkook (សមាជិកក្រុម BTS) អាចនឹងទទួលបានការបណ្តុះបណ្តាលយោធាសម្រាប់កម្រិតមូលដ្ឋានរបស់ពួកគេ ក្រោមការណែនាំរបស់ជំនួយការគ្រូ គឺ Kim Seok Jin

Jin សមាជិកដំបូងរបស់ BTS ដែលចាប់ផ្តើមបំពេញកាតព្វកិច្ចយោធាក្នុងខែធ្នូឆ្នាំមុននោះ បច្ចុប្បន្នកំពុងបំពេញភារកិច្ចរបស់ខ្លួនក្នុងនាមជាជំនួយការគ្រូបង្វឹក សម្រាប់អ្នកជ្រើសរើសថ្មី នៅមណ្ឌលបណ្តុះបណ្តាលនៅ Yeoncheon-gun ខេត្ត Gyeonggi ដែលជាមូលដ្ឋានស្នាក់នៅរបស់ កងពលធំថ្មើរជើងទី នៃកងទ័ពកូរ៉េខាងត្បូង។ ក្នុងនាមជាជំនួយការគ្រូ Jin ក៏បានជួបជាមួយសមាជិកក្រុម WINNER គឺ Kang Seung Yoon ដែលបានបញ្ចប់ការបណ្តុះបណ្តាលជាមូលដ្ឋានដោយជោគជ័យនៅឯមូលដ្ឋាន Yeongcheon-gun ក្នុងខែកក្កដាឆ្នាំនេះ។

ឥឡូវនេះ វាក៏អាចទៅរួចដែរ ដែលគាលោកនឹងទទួលបានអ្នកចូលថ្មីពិសេសពីររូបបន្ថែមទៀតនៅក្នុងខែធ្នូ ដែលជាប្អូនប្រុសជាទីស្រឡាញ់ទាំងពីររបស់លោក គឺ Jimin និង Jungkook ដែលត្រូវបានចាត់តាំងឱ្យទៅមូលដ្ឋានកាំភ្លើង Yeoncheon សម្រាប់ការហ្វឹកហ្វឺនរយៈពេល ៦ សប្តាហ៍ដំបូង ហើយបន្ទាប់ពីនោះពួកគេនឹងទទួលបានការងារផ្លូវការ។

ទន្ទឹមនឹងនេះដែរក្រុមហ៊ុន HYBE ក៏បានបញ្ជាក់កាលពីដើមសប្តាហ៍នេះថា សមាជិក BTS ទាំងអស់ដែលនៅសេសសល់រួមមាន RM, Jimin, V និង Jungkook នឹងចាប់ផ្តើមកាតព្វកិច្ចយោធារបស់ពួកគេនៅក្នុងខែធ្នូ ដែលមានន័យថាសមាជិកទាំងអស់នឹងបញ្ចប់កាតព្វកិច្ចទាំងស្រុងនៅពាក់កណ្តាលឆ្នាំ ២០២៥

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ Allkpop អត្ថបទ៖ ធារី

មតិយោបល់