• 2023-11-30 07:53:16
  • ព័ត៌មាន

Aaron SZ ជា Producer បទចម្រៀងវ័យក្មេង កំពុងទទួលការចាប់អារម្មណ៍ខ្លាំងលើ TikTok

  • 2023-11-30 07:53:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ៖ វ័យត្រឹម ២៥ឆ្នាំ ប៉ុន្តែយុវជន Aaron SZ ឬគេស្គាល់គ្រប់គ្នាថា ARS Remix កំពុងតែទទួលបានការចាប់អារម្មណ៍័យ៉ាងខ្លាំង ក្នុងវិស័យ Remix បទចម្រៀង នៅលើបណ្តាញសង្គម ទាំង Facebook, YouTube ហើយជាពិសេស គឺបណ្តាញសង្គម TikTok។

គួររំលឹកឲ្យដឹងដែរថា Aaron SZ បានចាប់ផ្តើមអាជីពជាអ្នក Remix ឬ ផលិតករតន្ត្រី (Music Producer) ប្រមាណជិត ១០ឆ្នាំមកហេីយ តាំងពីអំឡុងឆ្នាំ ២០១៣-២០១៤ មកម្ល៉េស ដោយសារតែចូលចិត្ត និងមានទេពកោសល្យខាងភ្លេងតន្ត្រីនេះ តាំងពីកំណេីត។

ចាប់តាំងពីផ្ដេីមប្រឡូកវិស័យនេះមក Aaron SZ បានបង្កើតស្នាដៃជាច្រើន ហើយក៏ទទួលការគាំទ្រខ្លាំង ដល់ប្រទេសជិតខាងក្នុងអាសុី ដូចជា វៀតណាម ឡាវ ចិន ថៃ ទៀតផង។ អ្វីដែលគួរឲ្យសរសើរជាងនេះទៅទៀតនោះ គឺ លោកក៏មានជាបទចម្រៀង Original Song ផ្ទាល់ខ្លួន ដែលមានចំណងជើងថា Baby Sorry ផងដែរ។

បច្ចុប្បន្ននេះ Aaron SZ ឬ ARS Remix ទទួល​បានការចាប់អារម្មណ៍​យ៉ាង​ខ្លាំង នៅលើទំព័រ​បណ្តាញសង្គម​របស់​ខ្លួន ​ដូច​ជា នៅ​លើ Facebook: ARS Remix ​មាន​ចំនួន 36K Followers, TikTok ឈ្មោះ Aaron SZ មាន 50K Followers និង​នៅ​លើ YouTube Channel ឈ្មោះ ARS Remix មាន​ចំនួន Subscribers រហូតដល់​ទៅ 217K ឯណោះ។ Aaron SZ ក៏នៅមាន​ទំព័រសម្រាប់បង្ហោះមាតិការបស់ខ្លួនផ្សេងទៀត ដូចជា Spotify និង Apple Music ផងដែរ៕

មតិយោបល់