• 2023-11-30 07:50:22
  • ព័ត៌មាន

ទស្សនីយភាពដ៏អស្ចារ្យនឹងបង្ហាញនៅក្នុងព្រឹត្តិការណ៍ផ្លាស់ប្ដូរវប្បធម៌ប្រពៃណី កម្ពុជា-ជប៉ុន

  • 2023-11-30 07:50:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន សមាគមជនជាតិជប៉ុននៅកម្ពុជា ផ្ដួចផ្ដើម និងសហការរៀបចំជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង រៀបចំព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ប្រពៃណីរវាង កម្ពុជា-ជប៉ុន ដោយមានគាំទ្រដោយ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា សមាគម កាន់សៃ・អូសាកា សតវត្សន៍ទី២១(មូលនិធិរំលឹកដល់ពិព័រណ៍ពិភពលោកឆ្នាំ១៩៧០) និងសហការផ្សព្វផ្សាយដោយទូរទស្សន៍ BTV។

ព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ប្រពៃណី នឹងនាំយកនូវទស្សនីយភាពដ៏អស្ចារ្យ នឹងជាព្រឹត្តិការណ៍សិល្បៈដ៏ធំមួយដោយមានសិល្បករ-សិល្បការិនី កម្ពុជា និង ជប៉ុន សម្តែងជាង ១០០នាក់ រួមមានទស្សនីយភាពដូចជា៖

  • ការសម្តែងវង់ភ្លេងខ្មែរចម្រុះ (កម្ពុជា)

  • ការសម្តែង Classic/distant sound of deer (ជប៉ុន)

  • ការសម្តែង Reison Kuroda/Smoke (ជប៉ុន)

  • ការសម្តែង Dai Fujikura / Ai for sho (ជប៉ុន)

  • ការសម្តែង Motoharu Kawashima / Aison-ritsu Doufu (ជប៉ុន)

  • ការសម្តែង Classic / Dragonfly (Kse Diev) (ជប៉ុន)

  • ការសម្តែង Yu Kuwabara / title, trio (ជប៉ុន)

  • ការសម្តែងរបាំព្រះរាជទ្រព្យ (កម្ពុជា)

  • ការសម្តែងល្ខោនខោល (កម្ពុជា)

  • ការសម្តែងរបាំប្រពៃណីចម្រុះ និងទស្សនីយភាពពិសេស (កម្ពុជា)

  • ការសម្តែង Noh (ជប៉ុន)

  • ការសម្តែង Gagaku (ជប៉ុន)

  • ការសម្តែងវង់តន្ត្រី ជុំគ្នារវាងសិល្បករ សិល្បការិនី កម្ពុជា-ជប៉ុន។

ព្រឹត្តិការណ៍នេះ នឹងសម្ដែងជូនដល់ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ ទស្សនិកជនចូលរួមទស្សនាដោយសេរី នៅថ្ងៃទី០២ និងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ ចាប់ពីម៉ោង ៥៖០០នាទីល្ងាច រហូតដល់ម៉ោង ៩៖០០នាទីយប់ នៅឯបរិវេណខាងជើង នៃប្រាសាទបាយ័ន ខេត្តសៀមរាប។

មតិយោបល់