• 2023-12-07 03:13:14
  • ព័ត៌មាន

BTS ប្រាប់ ARMY កុំឱ្យទៅប្រមូលផ្តុំនៅជំរុំកងទ័ព ខ្លាចរំខានដល់ទាហានដទៃផ្សេងទៀត

  • 2023-12-07 03:13:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិកក្រុម BTS បួននាក់បានដាស់តឿនអ្នកគាំទ្ររបស់ពួកគេកុំឱ្យទៅជំរុំកងទ័ពនៅពេលពួកគេចាប់ផ្តើមកាតព្វកិច្ចយោធា។

សមាជិកក្រុម BTS ដែលជិតចូលទាហានរួមមាន RM, Jimin, V និង Jung Kook នឹងចុះឈ្មោះចូលបម្រើយោធា កូរ៉េខាងត្បូង ក្នុងពេលឆាប់ៗនេះ។ បន្ទាប់មក អ្នកទាំងបួនបានបង្ហោះវីដេអូមួយ ដោយ RM និយាយថា ពួកគេអាច រំខានសម្រាប់ទាហានផ្សេងទៀត និងក្រុមគ្រួសាររបស់ពួកគេ ប្រសិនបើអ្នកគាំទ្រមកដល់បន្ទាយទាហាន ដែលពួកគេត្រូវហាត់។

សមាជិក បីនាក់បានចូលបម្រើក្នុងជួរកងទ័ពរួចហើយ ដោយ Jin ដែលមានអាយុច្រើនជាងគេជាសមាជិកដំបូងដែលបានចូលរួមក្នុងខែធ្នូ កន្លងទៅ។ ការបង្ហាញដំណឹងថា BTS នឹងចូលបម្រើកាតព្វកិច្ចយោធា បានទាក់ទាញអ្នកគាំទ្រជាច្រើន ដែលត្រូវបានគេស្គាល់ថាជា ARMY បានប្រមូលផ្តុំគ្នានៅខាងក្រៅមូលដ្ឋានយោធាដើម្បីនិយាយលា ទៅកាន់ Idol

គួរឱ្យដឹងថា ដោយសារកូរ៉េខាងត្បូងនៅតែស្ថិតក្នុងសង្គ្រាមបច្ចេកទេសជាមួយកូរ៉េខាងជើង បុរសដែលមានសមត្ថភាពស្ទើរតែទាំងអស់ត្រូវមានកាតព្វកិច្ចចុះឈ្មោះចូលបម្រើការងាររយៈពេល ១៨ ខែ នៅពេលពួកគេមានអាយុ ២៨ ឆ្នាំ

ប្រភព៖ BBC អត្ថបទ ៖ សង្ហា

មតិយោបល់