• 2023-12-12 03:33:45
  • ព័ត៌មាន

ARMY លំដាប់សេដ្ឋីនី! ចាយលុយខ្ទង់ ៥០ ០០០ដុល្លារជាមួយ BTS ត្រឹមពេលជិត ១០ឆ្នាំ

  • 2023-12-12 03:33:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្វីគ្រប់យ៉ាង​កើតចេញពីក្ដីស្រឡាញ់ និងការគាំទ្រ នៅពេលដឹងថាតារាជាទីស្រឡាញ់របស់ខ្លួនចេញបទចម្រៀងថ្មី ក្នុងនាម​ជាអ្នកគាំទ្រតែងចំណាយលុយផ្ទាល់ដើម្បីបញ្ជាក់ពីការគាំទ្រ។ មិនខុសពី ARMY ម្នាក់ដែល បានចំណាយលុយ ៥០ ០០០ដុល្លារ លើទំនិញ និងទៅលើរឿងជាច្រើនទៀតរបស់ Idol របស់នាងគឺ BTS

Thuy មានអាយុ ២០ ឆ្នាំមកពីរដ្ឋកាលីហ្វ័រញ៉ា គឺជាអ្នកគាំទ្រ BTS តាំងពីដើមមកម្ល៉េះ។ នាងបានចាប់ផ្តើមតាមដាន និងគាំទ្រក្រុមនេះនៅក្នុងឆ្នាំ ២០១៤ ពោលនៅពេលនាងមានអាយុត្រឹមតែ ១១ ឆ្នាំ ហើយចាប់តាំងពីពេលនោះមក នាងបានក្លាយជា ARMY

ទន្ទឹមនឹងការស្តាប់ BTS "យ៉ាងហោចណាស់ប្រាំម៉ោងក្នុងមួយថ្ងៃ” Thuy ក៏បានចំណាយលុយ លើទំនិញ BTS ច្រើនជាងអ្នកចាយលុយលើថ្លៃសិក្សានៅមហាវិទ្យាល័យទៅទៀត។ នៅក្នុងវគ្គមួយនៃកម្មវិធី Lifestyles of the Biggest Standoms របស់ MTV ក្មេងជំទង់រដ្ឋកាលីហ្វ័រញ៉ាបានសារភាពថានាងបានចំណាយ "យ៉ាងហោចណាស់ ៥០ ០០០ដុល្លារ" សម្រាប់ក្រុមនេះរហូតមកដល់បច្ចុប្បន្ន។

នោះរួមបញ្ចូលទាំង ៣០ ០០០ ដុល្លារ សម្រាប់តែការប្រមូលទំនិញរបស់នាង រួមជាមួយនឹង ២០ ០០០ដុល្លារ ទៀត បន្ថែមទៀតលើសំបុត្រចូលទស្សនាការប្រគំតន្ត្រី សម្លៀកបំពាក់ដែលសមាជិក BTS ធ្លាប់បានពាក់ និងរបស់ជាច្រើនទៀត។

របស់ដែលមានហត្ថលេខាមួយទៀតដែលនាងមាន គឺទំព័រសៀវភៅរូបថតដែលមានលិខិតបញ្ជាក់ពី Jungkook ដែលជា Bias (សមាជិកដែលនាងស្រឡាញ់ជាងគេ)។

និយាយអំពី BT21 (Collection របស់ BTS) ដែល Thuy មាន ក៏រួមបញ្ចូលនូវតួអង្គជាច្រើនលើសពីអ្វីដែលអ្នកអាចរាប់បាន រួមទាំងប្រដាប់ប្រដាក្មេងលេង Cooky ជាច្រើននៅគ្រប់ទំហំដែលគ្មានអ្នកណាគិតដល់។

លើសពីនេះ នាងក៏ទិញសំលៀកបំពាក់ដែលសមាជិកបានស្លៀកពេលថត ឬនៅក្រៅ បើទោះបីជាអ្នករចនាម៉ូដដាក់តម្លៃខ្ពស់ក៏ដោយ។ បំណែកមួយចំនួនរបស់នាងរួមមានអាវ Jimin ពាក់ពេលថតទស្សនាវដ្តី Weverse អាវ Jungkook ពាក់ក្នុងការផ្សាយផ្ទាល់ និងស្បែកជើងប៉ាតា Balenciaga ពាក់ដោយ Jungkook និង J-Hope។ របស់របរជាច្រើនមានតម្លៃដល់ទៅ ២ ០០០ ដុល្លារ

ចំនួនទឹកប្រាក់ផ្សេងទៀតដែលនាងបានចំណាយរួមមាន ៥០០ដុល្លារ លើសៀវភៅ BTS
**៦០០ ដុល្លារ** សម្រាប់​ម្ជុលខ្ទាស់​ ឬ កន្លាស់របស់ **BTS**
១៧០ដុល្លារ លើមីក្រូហ្វូន BTS
៥ ០០០ដុល្លារ សម្រាប់អាល់ប៊ុម BTS
២០ ០០០ដុល្លារ ទៅលើសំបុត្រប្រគំតន្ត្រី សំបុត្រយន្តហោះ និងសណ្ឋាគារ

និយាយពីគ្រួសារវិញ Thuy បាន​បង្ហើបថា៖ «ប្រាកដណាស់ ខ្ញុំធ្លាប់បានកុហកឪពុកម្តាយរបស់ខ្ញុំ ប្រហែលជាម្តង ឬពីរដងនូវចំនួនលុយដែលខ្ញុំបានចំណាយ… គ្រាន់តែដើម្បីស្ថេរភាពផ្លូវចិត្តរបស់ឪពុកខ្ញុំ ខ្ញុំមិនបានប្រាប់គាត់ថាខ្ញុំបានចំណាយប៉ុន្មាននោះទេ។ គាត់ប្រហែលមានអារម្មណ៍ល្អជាងការដែលឲ្យគាត់ដឹង»។

ជាការពិត អ្នកខ្លះអាចនឹងនិយាយថា របស់របរទាំងនេះ​មិនមានតម្លៃនោះទេ ប៉ុន្តែសម្រាប់ Thuy ការដែលផ្ដល់កាដូឲ្យខ្លួន​ឯង ទទួល​បាន​នូវរបស់ដែលចេញពី Idol ឬតំណាង​ឲ្យ Idol ពិតជា​រឿង​ដ៏មាន​ន័យខ្លាំង​បំផុត។

ជាការពិតណាស់ សូម្បីតែ ARMY ជាច្រើនដែលអានរឿងនេះ ប្រហែលជាគិតថាការប្រមូលរបស់ របស់ Thuy គឺលើសពីកំពូល ឬលើសពីគិតទៅទៀត។ Thuy បាន​លើកឡើងថា អ្នកដែលនៅជុំវិញនាងខ្លះគិតថា "ខ្ញុំច្បាស់ជាឆ្កួតហើយ"។ ប៉ុន្តែនាងមិនបានខ្វល់ឡើយ ព្រោះមនុស្ស​ជា​ទី​ស្រឡាញ់​របស់នាងក៏​សប្បាយ​ចិត្ត​ដែរ ពេល​ឃើញ​នាង​មាន​អារម្មណ៍​សប្បាយ​ចិត្ត។

Thuy បានបង្ហើបពីអារម្មណ៍ពិតថា៖ «BTS មាន​ន័យ​ខ្លាំង​ណាស់​សម្រាប់ខ្ញុំ ព្រោះ​ពួក​គេ​ចូលមក​គ្រប់​ផ្នែក​នៃ​ជីវិត​របស់ខ្ញុំ។ ជីវិតរបស់ខ្ញុំស្ទើរទាំងមូល គឺឧទ្ទិសជូនដល់ពួកគេហើយ។ រាល់ថ្ងៃខ្ញុំធ្វើអ្វីមួយសម្រាប់ពួកគេ។ ពិតជាគ្មាននរណាម្នាក់ដូចពួកគេទេ។ ពួកគេមានលក្ខណៈពិសេសចេញពីខាងក្នុង និងខាងក្រៅ។ ពួកគេជាក្មេងប្រុសចិត្តល្អបែបនេះ ពួកគេធ្វើរឿងច្រើនណាស់សម្រាប់អ្នកគាំទ្ររបស់ពួកគេ។ ក្រៅពីគ្រួសាររបស់ខ្ញុំ ពួកគេនេះហើយជាមនុស្សជាទីស្រឡាញ់របស់ខ្ញុំនៅក្នុងពិភពលោកទាំងមូល»៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់