• 2023-12-14 04:27:40
  • ព័ត៌មាន

អ្នកផលិតរឿង​ Barbie គ្រោងផលិតរឿងថ្មីមួយទៀតនិយាយពីតុក្កតាស្រី អាមេរិក American Girl Doll

  • 2023-12-14 04:27:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mattel និយាយថា ខ្លូនមានគម្រោងក្នុងការបង្កើតភាពយន្តថ្មីមួយទៀតទាក់ទងនឹង តុក្កតាស្រីអាមេរិក បន្ទាប់ពីរឿង Barbie ទទួលបានជោគជ័យនៅ box-office កាលពីដើមឆ្នាំ ២០២៣នេះ។

គម្រោងនៃការផលិតរឿងទាក់ទងនឹងតុក្កតាស្រីនេះ Mattel បានអោយដឹងថាខ្លួននឹងសហការជាមួយផលិតកម្មធំៗ២ គឺ Paramout Pictures និង Temple Hill Entertainment។ ចំណែកអ្នកសរសេរសាច់រឿង និង ដឹកនាំផលិតរឿងថ្មីនេះ គឺ Lindsey Anderson Beer ដែលជាអ្នកសរសេររឿង Sierra Burgess is a Loser នៅក្នុង Netflix។

គួរអោយដឹងថា ភាពយន្តរឿង Barbie ដែលដើរតួដោយ Margot Robbie បានចាក់បញ្ចាំងនៅតាមរោងភាពយន្តជុំវិញពិភពលោក ក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៣ ហើយបានបំបែកកំណត់ត្រា រកប្រាក់បានជាច្រើនក្នុងតារាង Box-Office។ គេរំពឹងថា ភាពយន្តថ្មីមួយទៀតដែលសាច់រឿងនិយាយពាក់ព័ន្ធនឹងតុក្កតាស្រីរបស់អាមេរិក នឹងអាចទទួលបានជោគជ័យដូចរឿង Barbie ដែរ ដោយមានការចូលរួមផលិតពីផលិតកម្មធំៗ ២ គឺ Paramout Pictures និង Temple Hill Entertainment។ Paramout Pictures ធ្លាប់បានផលិតរឿងល្បីៗជាច្រើន តួយ៉ាងដូចជារឿង Mission Impossible ជាដើម៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ Asiaone អត្ថបទ ៖ សង្ហា

មតិយោបល់