• 2023-12-18 04:04:32
  • ភាពយន្ត

ភ្ញាក់ផ្អើលឃើញ Poster ថ្មី រឿង “ម៉ែក្រឡាភ្លើង” ឥឡូវម្ចាស់ស្នាដៃកំណត់ថ្ងៃចាក់បញ្ចាំងនៅបរទេសហើយ!

  • 2023-12-18 04:04:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនទាន់អស់ចំហាយល្បី ដោយនៅតែទទួលបានការគាំទ្រច្រើនពីទស្សនិកជននៅតាមរោងកុនក្នុងស្រុក ចំពោះខ្សែភាពយន្ដខ្មែរ រឿង”ម៉ែក្រឡាភ្លើង” ស្រាប់តែនៅថ្ងៃនេះ គេឃើញPoster ថ្មីមួយ បានបង្ហោះជាសាធារណៈ​ ធ្វើឲ្យមហាជនកាន់តែភ្ញាក់ផ្អើល។ ផលិតកម្ម សាស្ដ្រាហ្វៀម ដែល​ជាម្ចាស់ស្នាដៃ បានកំណត់ថ្ងៃជាក់លាក់ក្នុងការចាក់បញ្ចាំងខ្សែភាពយន្ដនេះនៅព្រះរាជាណាចក្រថៃ។

ម៉ែនួន គឺជាឈ្មោះតួអង្គម្តាយក្នុងរឿង “ម៉ែក្រឡាភ្លើង” ត្រូវបានដាក់ជាចំណងជើង ភាសាថៃ សម្រាប់ការចាក់បញ្ចាំងក្នុងប្រទេសថៃ។ ខ្សែភាពយន្ដខ្មែរដែលបំបែកកំណត់ត្រាការលក់ក្នុងប្រទេស កំពុងត្រៀមខ្លួនចាក់បញ្ចាំងនៅបណ្តាប្រទេសជាច្រើន។

សម្រាប់ការបញ្ចេញខ្សែភាពយន្ដនេះទៅបរទេស ដោយផ្ដើមពីប្រទេសថៃ ប្រិយមិត្ដអាចទិញសំបុត្រចូលទស្សនាបាននៅគ្រប់រោងភាពយន្ដរបស់ថៃ ចាប់ពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ តទៅ។ ការបញ្ចេញរឿង “ម៉ែក្រឡាភ្លើង” ទៅបរទេសនេះ គឺក្រោយពេលដែលទទួលបានការគាំទ្រខ្លាំងនៅកម្ពុជា ហើយផ្អែកតាមព័ត៌មានពីម្ចាស់រោងភាពយន្ដក្នុងស្រុកមួយចំនួន បានបញ្ជាក់ថា រឿងនេះបានបំបែកកំណត់ត្រាលក់សំបុត្របានច្រើន ឬអាចកំណត់បានថាជារឿងដែលរកចំណូលបានច្រើនជាងគេក្នុងចំណោមរឿងខ្មែរដទៃទៀតប្រចាំឆ្នាំ២០២៣៕

ជិន សុភ័ក្ដ្រ

មតិយោបល់