• 2023-12-20 00:00:00
  • ព័ត៌មាន

ឈ្នះៗដល់ក! ទោះផ្អាកការងារក្រុម តែ BTS ប្រមូលពានច្រើនណាស់ពីកម្មវិធីធំៗឆ្នាំ ២០២៣

  • 2023-12-20 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្វីត្បិតត្រូវផ្អាកការងារជាក្រុមក៏ដោយ ក៏ប្រជាប្រិយភាព BTS នៅបន្តកើនឡើងដដែល ជាក់ស្ដែងថែមបានឈ្នះពានរង្វាន់ និងការសរសើរពេញមួយឆ្នាំ ២០២៣ ទៀតផង។ ឥទ្ធិពល របស់ក្រុម K-Pop មួយនេះ ពិតជាសាយភាពទូទាំងពិភពលោក ដូចពានរង្វាន់ជាច្រើនដែលពួកគេបានឈ្នះនៅកម្មវិធីផ្សេងៗក្នុងពិភព K-Pop និងលើវេទិកាអន្តរជាតិជាច្រើន៖

សរុបជារួម នៅឆ្នាំ ២០២៣ ពោលឆ្នាំដែលពួកគេផ្អាកការងារក្រុមនេះ BTS បានទទួលពានរង្វាន់ដ៏អស្ចារ្យចំនួន ៣៥ប្រភេទផ្សេងៗគ្នាជាក្រុម ពីកម្មវិធីដូចជា៖

១. កម្មវិធី Bravo Otto 2023

- ឈ្នះពាន “International Singer”

២. កម្មវិធី Circle Chart Music Awards 2023

- ឈ្នះពាន “Global Digital Music for June” តាមរយៈបទ "Yet to Come”

- ពាន “Physical Album for 3rd Quarter” តាមរយៈអាល់ប៊ុម “Proof”

- ពាន “Retail Album of the Year“ តាមរយៈអាល់ប៊ុម “Proof”

- ពាន “Social Hot Star”

- ពាន “idolplus Global Artist”

៣. កម្មវិធី The Fact Music Awards 2023

- ឈ្នះពាន "Best Music for Summer” តាមរយៈបទ “Take Two”

- ពាន “Fan N Star Choice Award for Group”

- ពាន “Fan N Star Most Voted”

៤. កម្មវិធី Golden Disc Awards 2023

- ឈ្នះពាន "Album of the Year” តាមរយៈអាល់ប៊ុម "Proof”

- ពាន “Best Album” តាមរយៈអាល់ប៊ុម "Proof”

- ពាន “TikTok Most Popular Artist Award”

៥. កម្មវិធី Hanteo Music Awards 2023

- ឈ្នះពាន "Artist of the Year”

- ពាន "Best Artist”

- ពាន "Best Song”

- ពាន "Global Artist Award”

- ពាន "WhosFandom Award”

៦. កម្មវិធី iHeartRadio Music Awards 2023

- ឈ្នះពាន "Best Fan Army”

- ពាន “Best Music Video” តាមរយៈបទ “Yet to Come”

៧. កម្មវិធី Japan Gold Disc Awards 2023

- ឈ្នះពាន “Best 3 Albums (Asia)” តាមរយៈអាល់ប៊ុម "Proof”

- ពាន”Best Artist” ប្រចាំនៅអាស៊ី

- ពាន “Music Video of the Year (Asia)” តាមរយៈ “BTS 2021 Muster Sowoozoo”

- ពាន “Song of the Year by Download (Asia)” តាមរយៈបទ "Yet to Come”

៨. កម្មវិធី MAMA Awards 2023

- ឈ្នះពាន “Worldwide Fans Choice”

- ឈ្នះពាន “Worldwide Icon of the Year

- ឈ្នះពាន “Best OST” តាមរយៈបទ "The Planet”

៩. កម្មវិធី Melon Music Awards 2023

- ឈ្នះពាន “Favourite Star Award”

- ឈ្នះពាន “Top 10 Artist”

- ឈ្នះពាន “Artist of the Year”

១០. កម្មវិធី Nickelodeon Kids’ Choice Awards 2023

- ឈ្នះពាន “Favorite Music Group”

១១. កម្មវិធី Seoul Music Awards 2023

- ឈ្នះពាន “Best Album Award” តាមរយៈអាល់ប៊ុម "Proof”

- ឈ្នះពាន “Best Artist Award”

- ឈ្នះពាន “Bonsang Award”

- ឈ្នះពាន “World Trend Artist for April”

១២. កម្មវិធី Webby Awards 2023

- ឈ្នះពាន “Best Community Engagement” តាមរយៈ Project “My BTS Story”

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់