• 2023-12-22 04:37:05
  • ព័ត៌មាន

Vin Diesel ត្រូវអតីតជំនួយការរឿង Fast & Furious ប្តឹងពីបទរំលោភផ្លូវភេទ

  • 2023-12-22 04:37:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានព័ត៌មានអះអាងមកថា Vin Diesel បានទះកំផ្លៀងនារីម្នាក់ទាំងខ្លួនកំពុង​ស្លៀកខោអាវនៅសណ្ឋាគារ ហើយក៏ស្របពេលដែលលោក ត្រូវថតរឿងដែលជា franchise ភាពយន្ត «Fast & Furious» នេះដែរ។ ក៏មានការលើកឡើងដែរថា ជំនួយការ​របស់លោក ត្រូវ​បាន​ចាត់ឲ្យ​រៀបចំ​កម្មវិធី​ជប់លៀង និង​ផ្គត់ផ្គង់​តម្រូវការទៅតាមអ្វីដែល​​តារា​ហូលីវូដរូបនេះចង់បាន។

ទោះ​ជា​យ៉ាង​ណា ដើម​បណ្ដឹង​បាន​ចោទ​ Vin ​ថា «​លូកស្ទាប​ដើមទ្រូង​» ពេល​ពួកគេនៅ​តែ​ពីរនាក់។ នាងបាននិយាយថា នាងត្រូវបានគេស្នើសុំឱ្យជួយដឹកតារាសម្ដែងចេញពីសណ្ឋាគារដែលពួកគេស្នាក់នៅ ដើម្បីគេចពីអ្នកថតរូប (ក្រុម Paparazzi) បន្ទាប់ពីលោក ត្រូវបានគេចោទថា "លេងល្បែងស្នេហ៍ជាមួយមនុស្សស្រីជាច្រើននាក់"

សេចក្តីថ្លែងការណ៍បាននិយាយថា Vin Diesel បានចាប់នាងដោយបង្ខំ ហើយច្របាច់សុដន់របស់នាងទៀតផង ពេលព្យាយាមសើយរ៉ូប ហើយទាញខោក្នុងរបស់នាងចេញទៀត។ ព័ត៌មានក៏បាន​បន្ថែមទៀតថា «នារីដដែលបានព្យាយាមគេចខ្លួនពីដៃលោកដែរ ទាំងដែលមាត់ស្រែកថា "ទេ!” មិនដាច់ឡើយ»

ការចោទប្រកាន់បន្ថែមទៀតត្រូវបានធ្វើឡើងនៅក្នុងឯកសារផ្លូវច្បាប់ ខណៈដែលអតីតក្រុមការងាររបស់ Vin ត្រូវបានគេនិយាយថា "ខ្លាចភាពខឹងក្រេវក្រោធ" របស់តារារូបនេះណាស់។

យ៉ាងណា​មិញ បងស្រីរបស់ Vin និងជាប្រធានក្រុមហ៊ុន One Race បានបណ្តេញជនរងគ្រោះដែលត្រូវបានចោទប្រកាន់ភ្លាមៗ បន្ទាប់ពីរឿងហេតុនាំឲ្យមានការចោទប្រកាន់ ដោយនិយាយថាក្រុមហ៊ុនមិនត្រូវការ "ជំនួយការបន្ថែម" នោះទេ។ ឯកសារ​នេះ​បញ្ជាក់​ថា​ជន​ជាប់​ចោទ​ជឿ​ថា​ នាង​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ពី​បទ «ក្លាហានហ៊ានតតាំង​នឹង​ការ​រំលោភ​ផ្លូវ​ភេទ​របស់ Vin Diesel»

បណ្តឹងនេះមើលឃើញថា ដើមបណ្តឹងប្តឹងតារា និងក្រុមហ៊ុន One Race ពីបទ "សំណងការខូចខាត និងការខូចខាតសំខាន់ៗ និងការខូតខាចផ្សេងៗទៀត" ដូចជា "ការបាត់បង់ប្រាក់ចំណូល ប្រាក់ខែ ប្រាក់រង្វាន់ និងអត្ថប្រយោជន៍ពីការងារផ្សេងទៀត"

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ Mirror.UK អត្ថបទ៖ ធារី

មតិយោបល់