• 2023-12-27 03:33:02
  • ព័ត៌មាន

តួឯករឿង "Parasite” ត្រូវប៉ូលីសប្រទះឃើញស្លាប់ក្នុងឡាន

  • 2023-12-27 03:33:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ូលីសបាន​ចេញសេចក្ដីថ្លែងការណ៍នៅមុននេះ​ថា តារា​សម្ដែង Lee Sun Kyun បាន​ទទួល​មរណភាពហើយ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានផ្ដល់ទៅកាន់សារព័ត៌មាន SPOTV បាន​ឲ្យដឹង​ថា កម្លាំងប៉ូលីសបានបញ្ជាក់ពីអត្តសញ្ញាណរបស់បុរសដែលបានស្លាប់នៅក្នុងរថយន្តហើយ ដោយម្នាក់នោះគឺជាតារាសម្ដែង Lee Sun Kyun។ រថយន្តរបស់លោកត្រូវបានគេរកឃើញនៅលើផ្លូវមួយក្នុងសួន Waryong Park ក្នុងសង្កាត់ Jongno នៃទីក្រុងសេអ៊ូល។

ភ្នាក់ងារប៉ូលីសបញ្ជាក់ថា៖ «យើង​បាន​កំណត់​អត្តសញ្ញាណ​បុរស​ដែល​បាន​ស្លាប់​នោះ​ជា​តារា​សម្ដែង Lee Sun Kyun»

នៅព្រឹកថ្ងៃដដែល មានការភ្ញាក់ផ្អើលជាខ្លាំង​ ដោយមានសេចក្តីរាយការណ៍ថា Lee Sun Kyun ត្រូវបានគេប្រទះឃើញក្នុងរថយន្ត ប៉ុន្តែពេល​គេ​ហៅលោកមិនបានឆ្លើយតបអ្វីទាំងអស់។

គួរបញ្ចាក់ថា លោក Lee Sun Kyun ត្រូវ​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​ ចាប់​តាំង​ពី​ខែ​តុលា​ ឆ្នាំមុន ពី​បទ​ប្រើ​ប្រាស់​គ្រឿង​ញៀន ដោយ​លោកបាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ​ថាពុំបានប្រព្រឹត្តទេ។ ចំពេលការស៊ើបអង្កេតដែលកំពុងបន្ត លោក Lee បានស្នើសុំការធ្វើតេស្ត polygraph ពីប៉ូលីសកាលពីម្សិលមិញ (ថ្ងៃទី ២៦ ខែធ្នូ)

នៅថ្ងៃទី ២៣ ក្នុងអំឡុងពេលការកោះហៅរបស់ប៉ូលីសជាលើកទី លោកបាននិយាយថា៖ «ខ្ញុំសង្ឃឹមថាប៉ូលីសនឹងវិនិច្ឆ័យដោយយុត្តិធម៌ថា តើនរណារវាងខ្ញុំ និងអ្នកបោកប្រាស់ (blackmailer) ដែលទទួលខុសត្រូវចំពោះសេចក្តីថ្លែងការណ៍របស់ពួកគេ»៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ Allkpop | Koreaboo

មតិយោបល់