• 2024-01-15 06:52:27
  • ចម្រៀង

តារាៗបង្ហាញមតិគាំទ្រ ខេមរៈ សិរីមន្ដ ក្រោយខ្មែរមួយជីវិត រិះគន់ថាជារឿងដ៏អាម៉ាសដែលលោកច្រៀងរ៉េបដូចក្មេង

  • 2024-01-15 06:52:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈពេលពីរថ្ងៃជាប់គ្នា គឺម្សិលមិញ និងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នេះ មានសិល្បករ-សិល្បការនីកាន់តែច្រើនបានបញ្ចេញមតិលើភាពចម្រូងចម្រាស់គ្នារបស់តារាចម្រៀង ខេមរៈ សិរីមន្ដ ជាមួយលោក ឡេង តារា ហៅខ្មែរមួយជីវិត ចំពោះការផលិត ឬច្រៀងបទរ៉េប។

សម្រាប់តារាចម្រៀង អ៊ីណូ បានផ្ដើមប្រយោគរបស់ខ្លួន ដោយពាក្យថា “អ៊ីណូ នៅស្ងៀមមិនបានទេ”។ លោកប្រកាសគាំទ្រសម្ដីរបស់តារាចម្រៀង ខេមរៈ សិរីមន្ដ ដែលលើកឡើងថាក្នុងរបបទីផ្សារសេរី មិនអាចអ្នកចម្រៀងណាទៅបង្គាប់បញ្ជាឲ្យអ្នកចម្រៀងណាម្នាក់ធ្វើអី ឬមិនគួរធ្វើអីនោះទេ។

លោកបន្ដថា៖ “ទីផ្សារសេរីបើមានសមត្ថភាព គឺដើរឲ្យទាន់សម័យ ហើយមួយទៀតយើងរួបរួមគ្នាទៅថី ខំប្រឹងទាំងអស់គ្នាទៅថី មិនល្អ ដើម្បីឲ្យសិល្បៈប្រទេសយើងកាន់តែរីកចម្រើនវាមិនចំនេញ សូមទានជ្រាប ក្នុងនាម ENo ក៏ជាអ្នកនិពន្ធម្នាក់ដែរ”។

ងាកមកអតីតតារាចម្រៀង ម៉ៃ សុគន្ធ ដែលអ្នកសិល្បៈខ្លះផ្ដល់រហស្សនាមថា តារាឈ្នះគ្រប់រឿងវិញ បាននិយាយក្នុងន័យឌឺដងថា តារាចាស់ៗ មិនគួររ៉េបទេ គួរដាក់នៅសារមន្ទីរឲ្យដាច់បាយមែន? ភ្ជាប់ដោយពាក្យអសុរសទៅកាន់ខ្មែរមួយជីវិត ម៉ៃ សុគន្ធ ក៏បានភ្ជាប់រូបថតលោក ណូយ វ៉ាន់ណេត ពាក់សក់សិប្បនិម្មិតមួយផងដែរ ហើយរូបថត និងសារដែលលោកបានបង្ហោះលើបណ្ដាញសង្គមនេះក៏មានអ្នកចែករំលែកច្រើនដែរ។

ទន្ទឹមគ្នានេះ តារាចម្រៀង ចេន បានលើកឡើងក្នុងន័យកែលម្អរថា សិល្បករ-សិល្បការិនីម្នាក់ៗសុទ្ធតែប្រឹងប្រែងលើអាជីពរៀងៗខ្លួន ហើយបើវិស័យសិល្បៈកំពុងតែដើរទៅមុខហើយ សូមកុំបែងចែក ឬមោទនភាពតែលើផ្នែកខ្លួនឯងពេក ហើយក៏កាន់តែមិនត្រូវនិយាយឲ្យប៉ះពាល់ដល់បុគ្គល ឬតារាចម្រៀងដទៃឡើយ។

ក្រៅពីតារាចម្រៀងទាំង ៣ដួង ខាងលើ គេក៏ឃើញតារាប្រុសមួយចំនួនទៀតបានបង្ហាញការគាំទ្រចំពោះកំពូលតារាចម្រៀង ខេមរៈ សិរីមន្ដ ខណៈដែលមហាជនមិនទាន់ឃើញមានការឆ្លើយតបអ្វីច្រើនពីលោក ឡេង តារា ហៅខ្មែរមួយជីវិតនៅឡើយ។ ក្នុងនោះ គឺមានតារាល្បីៗដូចជា៖ Nakfake សុខ សីឡាលីន លោក សៅ ឧត្ដម នេន ទុំ អ៊ីម ថៃ ខាន់ ជេមស៍ និងលោក ពៅ ពិសិដ្ឋ ជាដើម។

សូមបញ្ជាក់ថា នៅក្នុងបទសម្ភាសន៍មួយកាលពីចុងឆ្នាំ២០២៣ ខ្មែរមួយជីវិតបានលើកឈ្មោះចំៗទៅកាន់ឧកញ៉ា ព្រាប សុវត្ថិ និងខេមេរៈ សិរីមន្ដ ស្ដីពីការបកស្រាយបទចម្រៀងបែបរ៉េបដែលពួកគេទាំងពីរមិនសមនឹងបកស្រាយបទចម្រៀងបែបនេះ ហើយចាត់ថាវាជាភាពអាម៉ាស់មួយនៅក្នុងសង្គមសិល្បៈខ្មែរ។ យ៉ាងណា វីដេអូនេះ ទើបតែត្រូវបានឧកញ៉ា ខេមរៈ សិរីមន្ដ និងអ្នកនិពន្ធប្រចាំផលិតកម្មGalaxy បានឃើញ និងវាយបកទៅវិញបែបនេះ៕

អត្ថបទ៖ Chin Sopheak

មតិយោបល់