• 2024-01-17 07:48:16
  • ព័ត៌មាន

បវរកញ្ញាហ្វីលីពីនម្នាក់ បាន​លាចាកលោក ក្នុងវ័យទើបជាង ២០ឆ្នាំ

  • 2024-01-17 07:48:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី១៦ ខែមករា សារព័ត៌មាន GMA បានរាយការណ៍ថាបវរកញ្ញាហ្វីលីពីន Antoinette Pagaduan Miss Gattaran (Binibining Gattaran 2023) បានទទួលមរណភាពបន្ទាប់ពីគាំងបេះដូងនៅអាយុខ្ទង់ ២០ ឆ្នាំ។

Antoinette Pagaduan ទើបតែប្រារព្ធពិធីខួបកំណើតអាយុឆ្នាំថ្មីរបស់នាង កាលពីថ្ងៃទី ០៩ ខែមករា កន្លងទៅប៉ុណ្ណោះ តែជា​រឿងស្មានមិនដល់នាងស្រាប់តែជួបរឿងអកុសលបែបនេះទៅវិញ។

ព័ត៌មានអំពីការស្លាប់ភ្លាមៗរបស់ Antoinette Pagaduan ត្រូវបានបង្ហោះនៅលើគេហទំព័រផ្លូវការសម្រាប់និស្សិតនៃសាកលវិទ្យាល័យរដ្ឋ Cagayan ជាកន្លែងដែលនាងបានសិក្សា។

"សាកលវិទ្យាល័យ Cagayan State សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ និងមិត្តភ័ក្តិរបស់ Antoinette Pagaduan និស្សិតផ្នែកវិទ្យាសាស្ត្រនយោបាយឆ្នាំទី១។ Antoinette គឺជានិស្សិតដ៏ឆ្នើមម្នាក់ និងចិត្តល្អថែមទៀតផង។ ក្នុងអំឡុងពេលដ៏ក្រៀមក្រំនេះ យើងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងរឹងមាំ ដើម្បីយកឈ្នះរឿងនេះបាន និងចងចាំ​អនុស្សាវរីយ៍​ដ៏​គួរ​ឲ្យ​ល្អៗជាមួយ Antoinette Pagaduan»។ នេះជាអ្វីដែលសាកលវិទ្យាល័យខាងលើបានសរសេរប្រកាសលើវិបសាយ។

Antoinette Pagaduan ជានិស្សិតផ្នែកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ Cagayan State និងជាប្រធានសហជីពនិស្សិតនៅវិទ្យាល័យជាតិ Calaoagan Dackel National High School

ក្នុងការប្រលងបវរកញ្ញា Binibining Gattaran 2023 (Miss Gattaran region) Antoinette ក៏ទទួលបានជយលាភីផ្នែកសម្រស់ សម្រស់ មិត្តភាព -ល-។

នាង​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ជាមួយនឹង​ទម្រង់​មុខ​ស្រស់ស្អាត និង​រាង​កាយ​ដ៏​ទាក់ទាញ​។ បន្ទាប់ពីការប្រកួតថ្នាក់តំបន់ Gattaran ទស្សនិកជនជាច្រើនសង្ឃឹមថានឹងបានឃើញនាងនៅក្នុងការប្រកួតថ្នាក់ជាតិ Binibining Pilipinas នាពេលខាងមុខនេះ។ ប៉ុន្តែគួរឲ្យស្អាតនាងតូចរូបនេះ​បាន​ឃ្លាយឆ្ងាយពិភពលោកនេះហើយ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ ធារី

មតិយោបល់