• 2024-02-16 06:27:09
  • ព័ត៌មាន

វ័យក្មេងពិតមែន ជា អមរាសូហ្វី Little Miss Cambodia 2023 មានសមត្ថភាពខ្ពស់ ត្រៀមតំណាងកម្ពុជាទៅប្រកួតអន្តរជាតិឆាប់ៗ

  • 2024-02-16 06:27:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុមារីវ័យឆ្លាត ជា អមរាសូហ្វី Little Miss Cambodia 2023 កំពុងត្រៀមតំណាងកម្ពុជាទៅចូលរួមប្រកួតកម្មវិធី Junior Idol World Official 2024 នៅប្រទេសថៃ ដែលការប្រកួតនឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី២៧ ខែមិនា ដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤។

កន្លងមកកុមារីមានចិត្តមុះមុតអង់អាចរូបនេះធ្លាប់ប្រាប់ឱ្យដឹងថា រាល់ថ្ងៃនេះនាងកំពុងខំប្រឹងហ្វឹកហាត់ពង្រឹងសមត្ថភាពសម្រាប់ការចេញទៅប្រកួតអន្តរជាតិ។ គោលបំណងដ៏ធំបំផុតនោះគឺ ការដណ្តើមយកមកុដអន្តរជាតិ ជាមុខមាត់ជូនប្រទេសកម្ពុជា។

វ័យទើប១០ឆ្នាំក៏ពិតមែន តែបវរកញ្ញាវ័យក្មេងរូបនេះក្លាហាន ពោរពេញដោយថាមពលក្នុងការប្រកួតប្រជែង។ សូហ្វី មានទាំងចំណេះដឹង និងទេពកោសល្យសិល្បៈពេញខ្លួន ជាទុនត្រៀមសម្រាប់យកទៅប្រកួតលើឆាកអន្តរជាតិនាពេលឆាប់ៗនេះ។

ម្ចាស់ជយលាភី Little Miss Cambodia 2023 មានសមត្ថភាពខ្ពស់ក្នុងការដើរបង្ហាញម៉ូដ , ការរាំ-ច្រៀង (បុរាណ និង K-pop) , ការសម្តែង និងមានសមត្ថភាពអាចប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ។ អ្វីដែលរឹតតែពិសេស គឺនាងមានភាពជឿជាក់លើខ្លួនឯង ជឿលើសមត្ថភាពខ្លួនឯង ថា ពិតជាអាចដណ្តើមភាពជោគជ័យជូនប្រទេសកម្ពុជាយើង។

ក្រោយជាប់ជា Little Miss Cambodia 2023 កុមារី ជា អមរាសូហ្វី បានធ្វើជាគំរូដ៏ល្អសម្រាប់ប្អូនៗកុមារផ្សេងៗទៀត និងបានលើកទឹកចិត្តឱ្យប្អូនៗមានភាពក្លាហានដូចនាងទៀតផង។

សូហ្វី តែងតែបង្ហាញសកម្មភាពប្រចាំថ្ងៃ ការរាំច្រៀងលេងកម្សាន្ត និងផ្តល់ចំណេះដឹងផ្សេងៗតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់នាង។ មិនទាន់អស់នៅឡើយទេ បវរកញ្ញាវ័យ១០ឆ្នាំរូបនេះ ក៏បានចូលរួមកម្មវិធីសិល្បៈជាច្រើនផងដែរ ថែមទាំងធ្លាប់ធ្វើជាគណៈកម្មការដាក់ពិន្ទុក្នុងព្រឹត្តិការណ៍ Halloween Party រៀបចំឡើងដោយ ស្ទូឌីយោបង្រៀន និងបណ្តុះបណ្តាលផ្នែកសិល្បៈពហុជំនាញ Lotus Dance Studio កាលពីចុងខែតុលា ទៀតផង៕

អត្ថបទ៖ Ah Mouy

មតិយោបល់