• 2024-02-19 07:35:18
  • ព័ត៌មាន

ស្ងាត់ៗ បុរសឯក លាវ វេងហួរ & បវរកញ្ញា ខេម៉ា ម៉េតេយ៉េ លេចមុខក្នុងរឿងខ្នាតធំថ្មីជាមួយគ្នា

  • 2024-02-19 07:35:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតជាគួរឱ្យភ្ញាក់ផ្អើលខ្លាំងមែនទែន ស្ងាត់ៗម្ចាស់ជយលាភី Mister Friendship International 2023 លោក លាវ វេងហួរ និងបវរកញ្ញាលេចធ្លោ កញ្ញា ខេម៉ា ម៉ារីយ៉ា ម៉េតេយ៉េ (Khemma Metayer) ម្ចាស់ជយលាភី 1st Runner up Miss Supranational Cambodia 2023 ស្រាប់តែលេចមុខក្នុងខ្សែភាពយន្តខ្នាតធំថ្មីជាមួយគ្នា ក្រោមស្នាដៃផលិតរបស់ផលិតកម្ម Wonder Film Entertainment។

ខ្សែភាពយន្តខ្នាតធំដែល បវរកញ្ញា និងបុរសឯកទាំងពីរត្រូវសម្តែងរួមគ្នា ចំណងជើង «សូម៉ា | SOMA» ជាវណ្ណកម្មស្នាដៃភាពយន្តខ្នាតធំក្នុងឆ្នាំ២០២៤ របស់ Wonder Film ដែលត្រៀមបង្ហាញវត្តមានលើផ្ទាំងសំពត់សនៃរោងភាពយន្ត នាពេលឆាប់ខាងមុខនេះ។

យោងតាមការបង្ហោះលើទំព័រហ្វេសប៊ុក រឿង : សូម៉ា SOMA កាលពីពេលថ្មីៗ បង្ហាញឱ្យឃើញរូបភាពឈុតក្រៅឆាកខ្លះៗនៃសាច់រឿង សូម៉ា រួមទាំងឈុតឆាកការសម្តែងរបស់បុរសឯក លាវ វេងហួរ និង បវរកញ្ញា ខេម៉ា ម៉េតេយ៉េ ផងដែរ។ យ៉ាងណាមិញ ពេលនេះគេនៅពុំទាន់ដឹងថា តើ វេងហួរ និង ខេម៉ា នឹងត្រូវសម្តែងប៉ះគ្នាកម្រិតណាទេ? សូម្បីតួអង្គក៏នៅពុំទាន់មានការទម្លាយឱ្យដឹងនៅឡើយ។ ប៉ុន្តែតាមការបង្ហោះរបស់ទំព័រហ្វេសប៊ុក រឿង : សូម៉ា SOMA បង្ហាញឱ្យដឹងថា ខេម៉ា ទំនងសម្តែងជាតួអង្គនារីក្រីក្រម្នាក់ ដែលម្ដាយមានបញ្ហាភ្នែក ប្អូនស្រីមហារីកស្បែកក្បាល។

តាមការបង្ហើបខ្លីៗពី Wonder Film រឿង សូម៉ា ខ្សែភាពយន្តដែលពិរពណ៌នាអំពីជីវិតនារីម្នាក់ដែលមានជីវភាពក្រីក្រ គ្រួសាររបស់នាងរស់នៅក្នុងភូមិនេសាទតូចមួយ។ ខ្សែភាពយន្តមួយនេះ នឹងនាំអារម្មណ៍ទស្សនិកជនឱ្យប្លែកអារម្មណ៍នៅសាច់រឿងដ៍ល្អឯកមួយ ដែលផលិតកម្មសម្រិតសម្រាំងទាំងគុណភាព បច្ចេកទេស ជ្រើសរើសតារាសម្ដែងដែលមានសមត្ថភាពច្រើនរូប ដើម្បីចូលរួមក្នុងខ្សែភាពយន្តមួយនេះ៕

អត្ថបទ៖ Ah Mouy

មតិយោបល់