• 2024-03-01 02:40:53
  • ព័ត៌មាន

បើកក្បាលឆ្នាំ ២០២៤ ភាពយន្តខ្នាតធំ ១១ រឿងនេះមានអ្នកទន្ទឹងរង់ចាំចង់ស្ទះខ្យល់

  • 2024-03-01 02:40:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ ២០២៤ គឺជាពេលវេលាដែលភាពយន្តខ្នាតធំល្បីៗជាច្រើនត្រូវ​ដល់ពេល​បង្ហាញមុខមាត់ជា​ផ្លូវការនៅរោងភាពយន្តទូទាំងប្រទេស។ ក្នុងចំណោមខ្សែភាពយន្តទាំងអស់នោះ មាន ១១ រឿង ដែលបានត្រៀមខ្លួនជាស្រេច​បង្ហាញទស្សនីយភាពអស្ចារ្យ សម្រាប់អ្នកគាំទ្រទាំងឡាយ ពិសេសអ្នកស្នេហាវិស័យភាពយន្ត។

គិតត្រឹមខែមីនា មេសា និងឧសភា មាន ១១ រឿងដែលមានអត្រារង់ចាំចាំខ្ពស់ជាងគេ ក្នុងការមកដល់របស់ពួកវា៖

ខែមីនា មានរឿង៖

  • “Dune: Part Two” ចេញផ្សាយថ្ងៃទី ០១ ខែមីនា
  • "Imaginary" ចេញផ្សាយថ្ងៃទី ០៨ ខែមីនា
  • "Kung Fu Panda 4" ចេញផ្សាយថ្ងៃទី ០៨ ខែមីនា
  • "Ghostbusters: Frozen Empire" ចេញផ្សាយថ្ងៃទី២៩ ខែមីនា

ខែមេសា មានរឿង៖

  • "The First Omen" ចេញផ្សាយថ្ងៃទី ០៥ ខែមេសា
  • "Godzilla x Kong: The New Empire" ចេញផ្សាយថ្ងៃទី ១២ ខែមេសា

ខែឧសភា៖

  • "The Fall Guy" ចេញផ្សាយថ្ងៃទី ០៣ ខែឧសភា
  • "Kingdom of the Planet of the Apes" ចេញផ្សាយថ្ងៃទី ១០ ខែឧសភា
  • "Imaginary Friends" ចេញផ្សាយថ្ងៃទី ១៧ ខែឧសភា
  • "Furiosa: A Mad Max Saga" ចេញផ្សាយថ្ងៃទី ២៤ ខែឧសភា
  • "The Garfield Movie" ចេញផ្សាយថ្ងៃទី ២៤ ខែឧសភា

ទោះជាយ៉ាងណា គិតត្រឹមថ្ងៃទី ០១ ខែមីនា នេះគឺជាថ្ងៃដែល រឿង "Dune: Part Two” ចេញផ្សាយជាផ្លូវការ ហើយក៏មានការរំពឹងទុកថា នេះគឺជារឿងធំដែលបើកឆាកកើបភាពជោគជ័យមុនគេប្រចាំឆ្នាំ ២០២៤នេះ៕

ប្រភព៖ CNBC អត្ថបទ៖ ធារី

មតិយោបល់