• 2024-03-19 02:19:48
  • ព័ត៌មាន

ក្រោយជាប់ពន្ធនាគារពីបទជាប់ក្ដីក្ដាំ Burning Sun ពេលនេះ Jung Joon Young ត្រូវ​បាន​ដោះលែងស្ងាត់ៗ

  • 2024-03-19 02:19:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមរបាយការណ៍ចេញពីសារព័ត៌មាន News1 បានឲ្យដឹងថាលោក Jung Joon Young ត្រូវបានដោះលែងដោយស្ងាត់ៗពីពន្ធនាគារ នៅព្រឹកព្រលឹមថ្ងៃទី ១៩ ខែមីនាឆ្នាំ ២០២៤។ លោកត្រូវបានដោះលែងពីពន្ធនាគារ Mokpo នៅ Jeollanam-do នៅម៉ោង ៥ ព្រឹក (ម៉ោងនៅកូរ៉េ)។

Jung Joon Young ត្រូវ​បាន​គេ​ឃើញ​ចាក​ចេញ​ពី​ពន្ធនាគារ​ក្នុង​ពណ៌​ខ្មៅ​គ្រឹប ដោយ​ពាក់​មួក ម៉ាស និង​វ៉ែនតា​បិទ​មុខ​ជិតឈឹង។ លោកបាន​ប្រឈម​មុខ​ជាមួយនឹង​អ្នក​កាសែត​ដែល​មាន​វត្តមាន​នៅទីនោះតែមួយភ្លែតប៉ុណ្ណោះ ប៉ុន្តែទោះជាជួប ក៏លោកពុំបាន​និយាយ​សូម្បីមួួម៉ាត់។

ឥឡូវនេះប្រព័ន្ធផ្សព្វផ្សាយកំពុងយកចិត្តទុកដាក់លើអ្វីដែល Jung Joon Young នឹងធ្វើនៅពេលអនាគត ខណៈដែលនៅពេលដែលលោកបានសារភាពចំពោះបទឧក្រិដ្ឋរបស់ខ្លួន ដោយនិយាយថាលោកនឹងបញ្ឈប់រាល់ការងារសិល្បៈទាំងអស់។

Jung Joon Young ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំ ដោយសារបទល្មើសក្នុងករណី នៃបទឧក្រិដ្ឋក្ដីក្ដាំក្លឹបកម្សាន្ត Burning Sun Scandal ដោយរំលោភផ្លូវភេទលើនារីៗដែលស្រវឹង និងចែករំលែកវីដេអូមិនសមរម្យដែលលួចថតស្រីៗ៕

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់