• 2024-03-27 04:22:57
  • ព័ត៌មាន

កម្លាំងចិត្តពេញទំហឹង! សិល្បករ និងហ្វេនៗ នាំគ្នាទៅជូនដំណើរ ល្អហួស, សូហ្វី និង អេលីស ព្រឹកនេះ

  • 2024-03-27 04:22:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បវរកញ្ញាវ័យក្មេងកម្ពុជា ៣រូប រួមមាន៖ យុវតី ជូរី ល្អហួស ហៅ ល្អហួស Miss Preteen junior idol world Cambodia 2023, យុវតី យិត អេលីស Miss Teen junior idol world Cambodia 2024 និង កុមារី ជា អមរាសូហ្វី Little Miss idol world Cambodia 2024 បានទៅដល់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញហើយ ដើម្បីត្រៀមធ្វើដំណើរទៅចូលរួមការប្រកួត Junior Idol World Official 2024 នៅប្រទេសថៃ ដែលការប្រកួតប្រព្រឹត្តឡើងចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤។

រូបភាពពីការ live ផ្ទាល់របស់ fb page Laor Hours ល្អហួស

គេសង្កេតឃើញមានសិល្បករ-សិល្បការនី និងបណ្តាហ្វេនៗយ៉ាងច្រើនកុះករបាននាំគ្នាទៅជូនដំណើរបវរកញ្ញាវ័យក្មេងទាំង ៣រូប ដោយគ្រប់គ្នាបានជូនពរឱ្យ queen តូចទាំង ៣ ឱ្យទទួលបានភាពជោគជ័យត្រឡប់មកកម្ពុជាវិញថែមទៀតផង។ ជាពិសេស ការដណ្តើមមកុដអន្តរជាតិត្រឡប់មកកម្ពុជាយើងវិញ។

ក្នុងនោះផងដែរ ក៏មានវត្តមានបវរកញ្ញាវ័យក្មេងជាច្រើនរូបទៀម រួមជាមួយក្រុមគ្រួសារ និងម្ចាស់ប្រេន ឡាកាម៉ូ ដែលជាម្ចាស់ sponser ធំ ក៏បានទៅជូនដំណើរ ល្អហួស និង សូហ្វី និង អេលីស ដល់ព្រលានយន្តហោះផងដែរ។

រូបភាពពីការ live ផ្ទាល់របស់ fb page Laor Hours ល្អហួស

បង្ហាញខ្លួនដោយទឹកមុខញញឹមប្រិមប្រិយ ប្រកបដោយទំនុកចិត្ត និងភាពជឿជាក់ ល្អហួស, សូហ្វី និង អេលីស ប្រាប់អ្នកគាំទ្រតាមរយៈការ live ថា ពួកគេនឹងបញ្ចេញឱ្យអស់ពីសមត្ថភាព ធ្វើឱ្យបានល្អបំផុតដើម្បីប្រទេសកម្ពុជាយើង។\

រូបភាពពីការ live ផ្ទាល់របស់ fb page Laor Hours ល្អហួស

សូមជម្រាបថា The 3rd Junior Idol World 2024 នឹងរៀបចំឡើងនៅប្រទេសថៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤។ ក្នុងនោះ Preliminary Round នឹងធ្វើឡើងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំចំណែក Grand Final Round នឹងធ្វើឡើងនៅថ្ងៃទី៣១ ខែមីនា ២០២៤។ ក្រោយចប់ការប្រកួត ល្អហួស នឹងធ្វើដំណើរត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ខាងមុខ។ នេះបើតាមការបញ្ជាក់ក្នុងការ live ផ្ទាល់នៅព្រឹកមិញ៕

អត្ថបទ៖ Ah Mouy

មតិយោបល់