• 2024-04-16 05:00:00
  • ព័ត៌មាន

ចិត្តដូចគ្នាណាស់! បវរកញ្ញា ៣រូប លើកយកសារ៉ុងខ្មែរមកច្នៃជាឈុត fashion ដើម្បីផ្សព្វផ្សាយ

  • 2024-04-16 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្វីដ្បិតតែឈុតសម្លៀកបំពាក់ច្នៃថ្មីមើលទៅមានស៊ីវិល័យខ្លាំងក៏ពិតមែន ប៉ុន្តែបវរកញ្ញាស្រស់សោភា ៣ រូប គឺកញ្ញា កុយ អេនណា, កញ្ញា ស៊ូ ស្រីនីត និងកញ្ញា ប៉ោ លីនណា បែរជានាំគ្នាជ្រើសយកសារ៉ុងខ្មែរមកច្នៃជាឈុត fashion បែបទំនើប ដើម្បីផ្សព្វផ្សាយឱ្យគ្រប់គ្នាដឹងពីគុណតម្លៃ និងអត្ថប្រយោជន៍របស់សារ៉ុងខ្មែរ។

ម្ចាស់តំណែង 1st Runner up Miss Grand Cambodia 2023 កញ្ញា កុយ អេនណា បានលើកឡើងថា ការដែលនាងសម្រេចជ្រើសយកសារ៉ុងខ្មែរមកច្នៃជាឈុតសម្លៀកបំពាក់បែប fashion នេះ គឺដើម្បីអភិរក្ស និងចូលរួមប្រម៉ូតឱ្យគ្រប់គ្នាស្គាល់ពីសារ៉ុងខ្មែរកាន់តែច្រើន និងចង់បង្ហាញឱ្យឃើញថា សារ៉ុងខ្មែរមានតម្លៃ មានភាពស្រស់ស្អាត អាចយកមកកែច្នៃជាឈុតសម្លៀកបំពាក់ fashion បានស្អាតខ្លាំងតែម្តង។

ជាក់ស្តែង ដូចជាឈុតដែលនាង, ស្រីនីត និង លីនណា បានសឹងតែច្នៃឡើងពីសារ៉ុងខ្មែរឱ្យក្លាយជាឈុត fashion តាមប្រើប្រាស់តាមកាលៈទេសៈ។

បន្ថែមពីលើនោះ បវរកញ្ញារាងខ្ពស់ស្រឡះ ស៊ូ ស្រីនីត ក៏លើកឡើងស្រដៀងគ្នាជាមួយ អេនណា ផងដែរ ដោយនាងចង់ផ្សព្វផ្សាយពីសារ៉ុងឱ្យច្រើន ព្រោះកន្លងមកសិល្បករយើងនាំគ្នាប្រម៉ូតពីក្រមាច្រើនហើយ ដូច្នេះទើបអ្នកទាំងពីរសម្រេចលើកយកសារ៉ុងមកច្នៃជាឈុតម្តង។

ស្រីស្អាត ប៉ោ លីនណា ភ្ញាក់ផ្អើលខ្លាំង មិននឹកស្មានថា សារ៉ុងខ្មែរយើងពេលយកមកច្នៃជាឈុត fashion ទៅស្រស់ស្អាត ហើយប្លែកខ្លាំងបែបនេះឡើយ ពិសេសពណ៌ដិតៗនៃសារ៉ុងខ្មែរ ពេលច្នៃជាឈុតទៅចែងចាំងខ្លាំងណាស់ ស័ក្កសមកម្មវិធីសង្ក្រាន និងពាក់ដើរលេងពិធីបុណ្យចូលឆ្នាំតែម្តង។

ឆ្លៀតឱកាសនេះ Miss Grand Cambodia ទាំង ៣រូប លើកទឹកចិត្តឱ្យយុវវ័យងាកមកចាប់អារម្មណ៍ពីវត្ថុធាតុដើមរបស់ខ្មែរឱ្យកាន់តែច្រើនឡើង ហើយព្យាយាមច្នៃអ្វីដែលខ្មែរមានឱ្យអស់ពីលទ្ធភាព ព្រោះខ្មែរយើងសម្បូរធនធានណាស់ ប្រសិនមានការកែច្នៃបន្តិចពិតជាស្រស់ស្អាតខ្លាំងមិនខានឡើយ៕

រូបភាព៖ ហ្វេសប៊ុក Koy Anna និង Sou Sreynit

អត្ថបទ៖ Ah Mouy

មតិយោបល់