• 2024-06-10 02:54:23
  • ព័ត៌មាន

ផលិតកម្ម INB100 ចេញធម៌ក្ដៅដាក់ SM ក្រោយអះអាងថារងអំពើអយុត្តិធម៌

  • 2024-06-10 02:54:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមតូច EXO-CBX របស់ Chen, Baekhyun និង Xiumin បានងើបឈរតតាំងនឹងអំពើអយុត្តិធម៌ ចំពោះផលិតកម្ម SM

ផលិតកម្ម INB100 របស់ EXO-CBX បាន​ប្រកាសពីជំហររបស់ខ្លួននៅសន្និសីតកាសែតបន្ទាន់មួយ ថ្ងៃទី ១០ ខែមិថុនា នេះ ទាក់ទងនឹង​ការមិនពេញចិត្តនឹង​ចំណាត់ការរបស់ SM

ផលិតកម្មបាន​លើកឡើងថា៖ «កាលពីខែមិថុនាឆ្នាំមុន EXO-CBX បាន​ចាត់វិធានការតាមផ្លូវច្បាប់ និងទទួលបានការកំណត់កុងត្រាផ្ដាច់មុខ និងបានលើកឡើងពីការស្នើសុំភាគលាភដែលយុត្តិធម៌មួយជាមួយនឹងក្រុមហ៊ុន SM។ នៅពេលនោះ ភាគីទាំងពីរបានចរចា និងដោះស្រាយបញ្ហា ដោយជឿថាភាគីទាំងពីរយល់ដូចគ្នា ថា សកម្មភាពសិល្បៈរបស់ EXO គឺសំខាន់បំផុត ហើយតាមការព្រមព្រៀងនៅពេលនោះ រាល់ការងារ និងឈ្មោះរបស់ EXO-CBX នឹងត្រូវចាត់តាមរយៈផលិតកម្ម INB100។ ទោះជាយ៉ាងណាក៏ដោយ SM មិនអើពើនឹងកិច្ចព្រមព្រៀងនេះទេ ហើយទាមទារឱ្យ INB100 ផ្តល់ឱ្យ ១០ភាគរយ នៃការលក់សម្រាប់សកម្មភាពការងាររបស់សិល្បករ។ ទោះបីជា INB100 បានផ្ញើភស្តុតាងអ្វីក៏ដោយ ក៏ SM មិនបានឆ្លើយតបអ្វីទាំងអស់ អស់រយៈពេលជាង ២ ខែ។ យើងមានគម្រោងរាយការណ៍ពីទង្វើអយុត្តិធម៌របស់ SM។» នេះជាការលើកឡើងរបស់ INB100

ទោះជាយ៉ាងណា ករណីនេះហាក់ក្លាយជាប្រធានបទថ្មីសម្រាប់ពិភព K-Pop។ រង់ចាំការធ្វើបច្ចុប្បន្នភាពជាបន្ត៕

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទពេញនិយម