• 2016-07-07 18:02:05
  • ព័ត៌មាន

​ទស្សនា​​បទ​ចម្រៀង​​ថ្មី​របស់​ Se7en ទើប​ចេញ​យប់​មិញ

  • 2016-07-07 18:02:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​យប់​មិញ​នេះ​តារា​ចម្រៀង​ទោល​ Se7en បាន​បញ្ចេញ​វីដេអូ​​នៃ​បទ​ចម្រៀង​ថ្មី ​និពន្ធ​ដោយ​ខ្លួន​ឯង​ ដែល​មាន​ចំណង​ជើង​ថា "I'm Good” ដោយ​ច្រៀង​រៀប​រាប់​អំពី​ការ​ដឹង​គុណ​​​ចំពោះ​អ្នក​ដែល​បាន​ស្ដាប់​​ និង​គាំទ្រ​ដល់​​ដល់​​រូប​គេ។

 

 

​​​​​​​​​​​​​បន្ទាប់​ពី​វីដេអូ​ចម្រៀង​នេះ​​ចេញ​ផ្សាយ​បាន​មិន​យូរ​ប៉ុន្មាន​អតីត​តារា​ចម្រៀង​ផលិតកម្ម​ YG រូប​នេះ​បាន​បង្ហោះ​សារ​លើ​​គណនី​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា៖ "នេះ​ជា​ចម្រៀង​មួយ​បទ​ដែល​​​ខ្ញុំ​សរសេរ​ឡើង​​ដោយ​គិត​ពី​អ្នក​រាល់​គ្នា​ ដែល​បាន​ផ្ដល់​កម្លាំង​ចិត្ត​ និង​ ក្ដី​សង្ឃឹម​ដល់​រូប​ខ្ញុំ​ ពេល​ដែល​ខ្ញុំ​ចង់​បោះបង់​ចោល​អ្វី​គ្រប់​យ៉ាង។ ខ្ញុំ​អរគុណ​ដោយ​ស្មោះ​ ដល់​អ្នក​ដែល​តែង​តែ​នៅ​ក្បែរ​ខ្ញុំ​, គាំទ្រ​ខ្ញុំ​ និង​ ជឿជាក់​លើ​ខ្ញុំ ដោយ​ធ្វើ​ឲ្យ​ខ្ញុំ​អាច​ចាប់​ផ្ដើម​ជា​ថ្មី​ម្ដង​ទៀត"។

 

​​​​​"I'm Good” ជា​បទ​ចម្រៀង​ដំបូង​របស់​ Se7en ក្នុង​ផលិតកម្ម​ថ្មី​​​ឈ្មោះ​ ELEVEN9 ដែល​ Se7en ​ផ្ទាល់​​ជា​អ្នក​បង្កើត​ឡើង៕​ ​​​

ចុច​អាន៖ Se7en ត្រលប់​​មក​វិញ​ជាមួយ​បទ​ថ្មី ក្រោយ​បាត់​មុខ​៣​ឆ្នាំ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ Soompi​​​​​

មតិយោបល់
អត្ថបទថ្មី