• 2016-11-13 06:41:05
  • ព័ត៌មាន

អ៉ុំទូក​ឆ្នាំ​នេះ​ រីយ៉ា គេង​ឈឺ​នៅ​ផ្ទះ

  • 2016-11-13 06:41:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អុំទូក​ឆ្នាំ​នេះ តារា​សម្ដែង​ស្រី​វ័យ​ក្មេង​ រីយ៉ា ប្រាប់​ថា​មិន​បាន​ទៅ​ណា​ទេ ព្រោះ​ឥឡូវ​កំពុង​តែ​គេង​ឈឺ​នៅផ្ទះ​​រយៈពេល ៣​ថ្ងៃ​ហើយ​។

តួ​ស្រី​ក្នុង​បទ​ "ទីបំផុត" បន្ត​ឲ្យ​ដឹង​ទៀត​ថា​អ៉ុំទូក​៣​ថ្ងៃ​មិន​​បាន​ទទួល​​កម្មវិធី​​​សិល្បៈ​ឡើយ​ ត្បិត​កំពុង​គេង​ឈឺ​គ្រុន​ផ្ដាសាយ​ធំ​នៅ​ផ្ទះ​រយៈ​ពេល​៣​ថ្ងៃ​ហើយ​ មិន​ទាន់​បាន​ជា​សះ​ស្បើយ​ទេ។

រីយ៉ា បន្ថែម៖ “ខ្ញុំ​គ្រុន​ផ្តាសាយ​៣​ថ្ងៃ​ហើយ​បង ហៀរសំបោរ​ដូច​កូនក្មេង​ចឹង​ ក្តៅ​ខ្លួន​ទៅ​​ណាមិន​រួច​ទេបង​ អ៉ុំទូក​ឆ្នាំ​នេះ​កម្សត់​ណាស់​ ចង់​ទៅ​ដើរ​លេង​ដែរ ប៉ុន្តែ​គ្មាន​អារម្មណ៍​ទេ​បង​ បើ​ឈឺ​ចឹង​"៕

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់
អត្ថបទពេញនិយម