• 2016-11-04 20:17:07
  • ព័ត៌មាន
១០​យ៉ាង​សំខាន់ៗ​​ពី រីយ៉ា ​អ្នក​គាំទ្រ​អាច​នឹង​មិន​ធ្លាប់​ដឹង ១០​យ៉ាង​សំខាន់ៗ​​ពី រីយ៉ា ​អ្នក​គាំទ្រ​អាច​នឹង​មិន​ធ្លាប់​ដឹង
  • 2016-11-04 20:17:07
  • ព័ត៌មាន

រឿង​រ៉ាវ​មួយ​ចំនួន​របស់​តារា​​សម្ដែង​ក្នុង​ចិត្ត​យុវវ័យ​​ រីយ៉ា ប្រហែល​ជា​មាន​អ្នក​គាំទ្រ​នាង​បាន​ដឹង​ច្រើន​កន្លង​មក​​ មិន​ថា​ទាំង​ការងារ​សិល្បៈ​ និង​រឿង​រ៉ាវ​ផ្ទាល់​ខ្លួន​​ ហើយ​មួយ​ចំនួន​ទៀត​ក៏​មិនទាន់​បាន​ដឹង តោះ​ទៅ​តាម​ដាន​១០​ចំណុច​សំខាន់ៗ​របស់​ រីយ៉ា ទាំង​អស់​គ្នា ដែល​​នាង​បាន​បង្ហើប​ប្រាប់Sabay ៖     ១. រីយ៉ា ជា​គ្រាន់​ជា​ឈ្មោះ​ក្នុង​សិល្បៈ​ប៉ុណ្ណោះ នាង​មាន​ឈ្មោះ​ពិត​ថា ម៉ុន ផលចរិយា នាង​មាន​អាយុ ២០ ឆ្នាំ (២២ មិនា ១៩៩៦)។   ២. រីយ៉ា ជា​និស្សិត​ឆ្នាំ​ទី​៣​ផ្នែក​ ធនាគារ និង ហិរញ្ញវត្ថុ នៅ​សកល​វិទ្យាល័យ​ន័រតុន។ ​   ៣. ពេល​ចូល​សិល្បៈ​ដំបូង​ រីយ៉ា គ្មាន​បំណង​ធ្វើ​ជា​តារា​សម្ដែង​នោះ​ទេ ក្ដី​សុបិន​របស់​នាង​ចង់​ក្លាយ​ជា​អ្នក​បង្ហាញ​ម៉ូដ។     ៤. រីយ៉ា បង្ហាញ​ខ្លួន​ដំបូង​ក្នុង​វីដេអូ​ចម្រៀង "កុំ​បន្ទោស​បង​អី" របស់​តារា​ចម្រៀង ណាំ ប៊ុណ្ណារ័ត្ន។ រឿង​ទី​១​ដែល​នាង​បាន​​សម្ដែងជា​តួ​ឯក​គឺ "វាល​ស្រែ​ស្នេហ៍​ខ្ញុំ" ចំណែក​ឯ​ស្ប៉ត​ពាណិជ្ជកម្ម​​ដំបូង​វិញ​គឺ ស្រាបៀ​នៅ​ក្នុង​ស្រុក​មួយ។   ៥. រីយ៉ា ត្រូវ​បាន​អ្នក​គាំទ្រ​ស្គាល់​កាន់​តែ​ច្បាស់​តាម​រយៈ​ទេពកោសល្យ​សម្ដែង​យ៉ាង​លេច​ធ្លោ​ក្នុង​​បទ "ទី​បំផុត" និង "ស្នាម​ថើប​ចុង​ក្រោយ" របស់​តារា​ចម្រៀង ហេង ពិទូ។   ៦. តារា​នៅ​ក្នុង​ដួង​ចិត្ត​របស់ រីយ៉ា៖ តារា​ក្នុង​ស្រុក ឱក សុគន្ធកញ្ញា ពេជ្រ សោភា សុគន្ធ នីសា និង ហ៊ិន ចាន់​នីរ័ត្ន ចំណែក​ឯ​តារា​បរទេស​វិញ​មាន CL, Park Bom , Aum Patcharapa និង Chompoo Araya។       (CL, Park Bom, Aum Patcharapa និង Chompoo Araya)   ៧. រីយ៉ា ចូល​ចិត្ត​ស្លៀក​សំលៀក​បំពាក់​ធម្មតាៗ​​មិន​ស៊ិចស៊ី ​ពេក ហើយ​សំលៀក​បំពាក់​នាង​តែង​តែ​ជ្រើស​រើស​ស្លៀក​តាម​ទំហំ​កម្មវិធី ចំណែក​ការ​ផាត់​មុខ​វិញ​គឺ​អាស្រ័យ​ទៅ​លើ​កម្មវិធី​ដូច​គ្នា។ ៨. រីយ៉ា ស្រលាញ់​ពណ៌​ផ្ទៃ​មេឃ​បំផុត។ ៩. សម្រាប់​កីឡា​វិញ រីយ៉ា ជ្រើស​យក​បែប​កាយ​វប្បកម្ម​ដោយ​ការ​លើក​ដុំ​ដែក​តូចៗ​ដែល​សក្ដិសម​ទៅ​នឹង​ទម្ងន់​របស់​នាង។ ១០. រីយ៉ា ចូល​ចិត្ត​​ញាុំ សូកូឡា បំផុត​មិន​ថា​ប្រភេទ​ជា​នំ ឬ ស្ករ​នោះ​ទេ​ឲ្យ​តែ​មាន​ជាតិ​សូកូឡា៕     អត្ថបទ៖ SAMEDY​​​​​​

  • 2016-09-27 18:02:49
  • ភាពយន្ត
រីយ៉ា ចូល​​សិល្បៈ​គ្មាន​បំណង​សម្ដែង​ខ្សែ​ភាព​យន្ត រីយ៉ា ចូល​​សិល្បៈ​គ្មាន​បំណង​សម្ដែង​ខ្សែ​ភាព​យន្ត
  • 2016-09-27 18:02:49
  • ភាពយន្ត

កញ្ញា ម៉ុន ផលចរិយា ហៅ​ថា រីយ៉ា បាន​ប្រាប់​ Sabay ថា​ការ​សម្ដែង​ខ្សែ​ភាព​យន្ត​មិន​មែន​ជា​បំណង​ប្រាថ្នា​របស់​នាង​​នៅ​ក្នុង​សិល្បៈ​នោះ​ទេ​​។ តែ​អ្វី​ដែល​នាង​​​ស្រមើល​ស្រមៃ​​នៅ​ក្នុង​សិល្បៈ​នោះ​គឺ​ចង់​ក្លាយ​ជា​តា​រា​បង្ហាញ​ម៉ូដ​ដ៏​ល្បី​ល្បាញ​មួយ​រូប​នា​ពេល​អនាគត​។     “ចាស​​បង​​ខ្ញុំ​ចូល​សិល្បៈ​នេះ​ការ​សម្ដែង​ខ្សែ​ភាព​យន្ត​​​មិន​មែន​ជា​បំណង​ប្រាថ្នា​​ និង​ក្ដី​សុបិន​របស់​ខ្ញុំ​នោះ​ទេ​។ ក្ដី​សុបិន​ដែល​​ខ្ញុំ​តែង​តែ​ស្រមើ​ស្រមៃ​តាំង​ពី​អាយុ​៦​ឆ្នាំ​នោះ​ គឺ​ចង់​ក្លាយ​ជា​អ្នក​ដើរ​បង្ហាញ​ម៉ូដ​បង​ ​ខ្ញុំ​ស្រឡាញ់​ការ​ដើរ​បង្ហាញ​ម៉ូដ​ ដោយសារ​តែ​ខ្ញុំ​គិត​ថា​អ្នក​ដើរ​ម៉ូដ​មាន​សំលៀក​បំពាក់​ស្រស់​ស្អាត​ប្លែក​ៗ​ជា​ច្រើន​សម្រាប់​ដើរ​បង្ហាញ​ដល់​ទស្សនិកជន​"។ កញ្ញា រីយ៉ា ថ្លែង​ប្រាប់​ Sabay ។   តួ​ឯក​ស្រី​នៅ​ក្នុង​រឿង​ "ជំនួញ​អាគម​" បាន​បន្ថែម​ថា៖​ទោះ​បី​ជា​នាង​គ្មាន​បំណង​សម្ដែង​ខ្សែ​ភាព​យន្ត​ក្ដី រហូត​មក​ដល់​ពេល​នេះ​នាង​បាន​សម្ដែង​ខ្សែ​ភាព​យន្ត​ភាគ​ និង​ខ្សែ​ភាព​យន្ត​ខ្នាត​ធំ​ជា​ច្រើន​រឿង​ ។ រឿ​ង​ដែល​មាន​វត្ត​មាន​របស់​នាង​សម្ដែង​កន្លង​មក​ភាគ​ច្រើន​នាង​សម្ដែង​​ជា​តួឯក​​។     ប្រជា​ប្រិយភាព​របស់​ រីយ៉ា​ ចាប់​ផ្ដើម​មាន​សន្ទុះ​គាំ​ទ្រ​ខ្លាំង​បន្ទាប់​ពី​សម្ដែង​បទ​ចម្រៀង​របស់​លោក ហេង ពិទូ ក្នុង​បទ​ចម្រៀង​ "ទីបំផុត​" និង​ "ស្នាម​ថើប​ចុង​ក្រោយ​" ៕   អត្ថបទ​៖ ឆុង ស៊ីណាន

  • 2016-07-26 17:10:17
  • ព័ត៌មាន
រីយ៉ា បង្ហើប ​Idol ដែល​ធ្លាប់​​លួច​ធ្វើ​ស្ទីល​តាម រីយ៉ា បង្ហើប ​Idol ដែល​ធ្លាប់​​លួច​ធ្វើ​ស្ទីល​តាម
  • 2016-07-26 17:10:17
  • ព័ត៌មាន

តារា​សម្ដែង​ស្រី​​រាង​តូច​ច្រឡឹង រីយ៉ា ថ្លែង​មក​កាន់​ Sabay ថា ​នាង​មាន​ Idol ក្នុង​ចិត្ត​ជា​ច្រើន មាន​ទាំង​ក្នុង ​និង​ក្រៅ​ស្រុក​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​នាង​ចូល​ចិត្ត​ធ្វើ​ស្ទីល​ និង​ត្រាប់​តាម​ Idol ទៀត​ផង។     “កាល​ខ្ញុំ​នៅ​តូចៗ​ ពេល​បាន​ឃើញ​ Idol តាម​កញ្ចក់​ទូរទស្សន៍​ ឬ​តាម​រូប​ថត​​ពេល​ដែល​ពួក​គាត់​ធ្វើ​ស្ទីល​ Cuteៗ ខ្ញុំ​តែង​ធ្វើ​តាម​ ព្រោះ​​តែ​ខ្ញុំ​ស្រលាញ់​ពួក​គាត់​ (សើច)”។   ស្តាប់​ រីយ៉ា ​បកស្រាយ​លម្អិត​ពី Idol​ក្នុង​ដួង​ចិត្ត​នាង​ខាង​ក្រោម៖     អត្ថបទ៖ ថា ម៉ាលីដា ​

  • 2016-06-29 17:06:11
  • ព័ត៌មាន
រីយ៉ា ថា​កម្លាំង​ញើស​ឈាម​របស់នាង ត្រូវ​ចោរ​បង្ហើយ! រីយ៉ា ថា​កម្លាំង​ញើស​ឈាម​របស់នាង ត្រូវ​ចោរ​បង្ហើយ!
  • 2016-06-29 17:06:11
  • ព័ត៌មាន

កញ្ញា ម៉ុន​ ផល​ចរិយា ហៅ រីយ៉ា បាន​ថ្លែង​​មក​កាន់​ Sabay យ៉ាង​ហួស​ចិត្ត​ថា "បង​អើយ​ខ្ញុំ​ខំ​ងើប​ថត​ម៉ោង​៣​​ភ្លឺ​រាល់​ថ្ងៃ​ ចុង​ក្រោយ​ចប់​ អស់​កម្លាំង​ចិត្ត​​អាលីង"។ កាល​ដែល​ រីយ៉ា ថ្លែង​ហួស​ចិត្ត​បែប​នេះ​ ដោយ​សារ​ពេល​ដែល​ថត​រឿង​ខ្មោច​មួយ​រឿង​ចប់​ហើយ លុយ​ដែល​បាន​ពី​ការ​សម្ដែង​ទាំង​ប៉ុន្មាន​​ត្រូវ​ចោរ​លួច​ខ្ទេច​គ្មាន​សល់។ រីយ៉ា បន្ថែម​ថា​រឿង​ផ្សេងៗ​នាង​បើក​ទឹក​ប្រាក់ ៣០% ឬ ៥០% មុន​ទេ ​តែ​រឿង​នេះ​នាង​បើក​១០០% តែ​ម្ដង កម្លាំង​ញើស​ឈាម​ដែល​ខំ​ថត​​ប្រមាណ​ជា​ជាង​២​ខែ​នោះ​គឺ​​បោះ​ចោល​ទទេ៕​​​​​   ស្ដាប់​ការ​រៀបរាប់​របស់ រីយ៉ា ខាង​ក្រោម៖     តោះ...!!!​ទស្សនា​វីដេអូ​​​បទពិសោធន៍​ហួស​ចិត្ត​ពេល រីយ៉ា ​​ត្រូវ​​ចោរ​លួច​កាបូប​លុយ៖     អត្ថបទ៖ SAMEDY

  • 2016-06-07 13:01:11
  • ព័ត៌មាន
ព្រឹក​ឡើង រីយ៉ា តែង​ខ្លួន​ប៉ុន្មាន​ម៉ោង​មុន​ចេញ​ក្រៅ​? ព្រឹក​ឡើង រីយ៉ា តែង​ខ្លួន​ប៉ុន្មាន​ម៉ោង​មុន​ចេញ​ក្រៅ​?
  • 2016-06-07 13:01:11
  • ព័ត៌មាន

តួ​ឯក​ស្រី​ក្នុង​បទ​ "ទីបំផុត" កញ្ញា ម៉ុន ផលចរិយា ហៅ រីយ៉ា បាន​ប្រាប់​ពី​ទម្លាប់​រៀប​ចំ​ខ្លួន ​និង​តុប​តែង​មុខ​នា​ពេល​ព្រឹក​ព្រលឹម​ មុន​ពេល​ចេញ​ទៅ​សាលា​ ឬ​ពេល​ចេញ​ទៅ​កម្មវិធី​សិល្បៈ​ផ្សេងៗ។ ដឹង​អត់ រីយ៉ា តែង​ខ្លួន​ប៉ុន្មាន​ម៉ោង?     រីយ៉ា​ ថា​ រាល់​ថ្ងៃ​នាង​ងើប​ពី​គេង​ម៉ោង​៦​ព្រឹក រឿង​ទី​១​ដែល​នាង​ធ្វើ​ គឺ​ចូល​បន្ទប់​ទឹក ទី២​ចុច​ ទូរស័ព្ទ បន្ទាប់​មក​តែង​ខ្លួន បើ​ទៅ​រៀន​រៀប​ចំ​ខ្លួន​តែ​កន្លះ​ម៉ោង​​ទេ តែ​បើ​ទៅ​កម្មវិធី​សិល្បៈ​វិញ ៣​ម៉ោង​៕     តោះ...!!! ទៅ​ស្ដាប់​លម្អិត​បន្ថែម​ពី​ រីយ៉ា៖     អត្ថបទ៖ SAMEDY​​

  • 2016-06-02 21:25:28
  • ព័ត៌មាន
រីយ៉ា​ ​យំ​​រឿង​​គេ​ថា​ចូល​រៀន​ "១​ឆ្នាំ​តែ២​​ដង" រីយ៉ា​ ​យំ​​រឿង​​គេ​ថា​ចូល​រៀន​ "១​ឆ្នាំ​តែ២​​ដង"
  • 2016-06-02 21:25:28
  • ព័ត៌មាន

តួ​ស្រី​ក្នុង​បទ​ "ទី​បំផុត" ម៉ុន ផលចរិយា រៀប​រាប់​ទាំង​អួលដើម​ក​មក​កាន់​ Sabay មុន​នេះ​ថា​ នាងមិន​មែន​ទៅ​រៀន​​ "មួយ​ឆ្នាំ​តែ​ពីរ​ដង​" ដូច​​​សារពត៌មាន​ក្នុង​ស្រុក​មួយ​បាន​ចុះ​ផ្សាយឡើយ។   "ខ្ញុំ​ស្រលាញ់​ការ​រៀន​សូត្រ​ណាស់ ហើយ​ការងារ​សិល្បៈ​ គឺ​បន្ទាប់​បន្សំ​តែ​ប៉ុណ្ណោះ​ ហើយ​ដល់​ឃើញ​គេ​ចុះ​ចឹង​​ ខ្ញុំ​ធ្វើ​អី​មិន​ចេញ​ទេបង ពិបាក​ចិត្ត​ខ្លាំង​ណាស់​ ឥឡូវ​មក​ដល់​កន្លែង​​ហាត់​ប្រាណ​ តែ​ហាត់​មិន​កើត រក​ថា​ទៅ​ផ្ទះ​វិញ​ហើយ​បង​"។ រីយ៉ា​ថ្លែង​មក​កាន់​ Sabay តាម​រយៈ​ឆាត ទាំង​អួល​ដើម​ក។     ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ​​តួ​ស្រី​ក្នុង​រឿង "វាល​ស្រែ​ស្នេហ៍​ខ្ញុំ​" បន្ត​ឲ្យ​ដឹង​ទៀត​ថា​ បើសិន​ជា​ឪពុក​ម្ដាយ​នាង​បាន​ឃើញ​សារពត៌មាន​ចុះ​បែប​នេះ​ ពួក​គាត់​នឹង​ស្តី​បន្ទោស​នាង​ខ្លាំង​ជា​មិន​ខាន​។   រីយ៉ា បន្ត៖ "គាត់​ជា​អ្នក​ឲ្យ​លុយ​ខ្ញុំ​មក​រៀន ​​ប៉ុន្តែ​បែរ​ជាមាន​​គេ​ចុះ​ ថា​ខ្ញុំ​មិន​ដែល​ចូលរៀន​ ហើយបើ​ពួកគាត់បាន​ឃើញ​គេ​ចុះ​ពី​ខ្ញុំ​ចឹង ​មិន​ដឹង​ជា​គិត​បែប​ណា​ ហឹម...ច្បាស់​​ជា​គាត់​ស្ដី​បន្ទោស​ឲ្យ​ខ្ញុំ​ខ្លាំង​ហើយ​​បង ខ្ញុំ​ពិបាក​ចិត្ត​រក​ស្មាន​មិនត្រូវ​ទេ ណាមួយ​ពួកគាត់​កាច​ទៀត​"។     យ៉ាង​ណា​មិញនិស្សិត​នៃ​សកល​វិទ្យាល័យ​ន័រតុន​​នេះ​ បញ្ជាក់​ជុំ​វិញ​ម៉ោង​សិក្សា​របស់​នាងថា ​ដំបូង​ឡើយ​នាង​រៀន​វេន​ព្រឹក​ ប៉ុន្តែ​ដោយសារ​មួយ​រយៈ​នេះ​ មាន​ការងារ​សិល្បៈ​ច្រើន​ពេក​ ទើប​​ប្តូរ​ទៅ​រៀន​វេន​យប់​វិញ គ្រាន់​តែ​មិន​សូវ​បាន​ជាប់​លាប់​ដូច​មុន​​តែ​ប៉ុណ្ណោះ​។   តួ​ស្រី​ក្នុង​បទ "ទី​​បំ​ផុត"ថ្លែង៖ "សាលា​ខ្ញុំ​តឹង​ណាស់​ មិន​មែន​ចេះ​តែ​ឈប់​បាន ហើយ​ដល់​មួយ​ឆ្នាំ​ចូល​រៀន​តែ​២​ដង​ចឹង​ ច្បាស់​ជា​គេ​ដេញ​ចេញ​ហើយ!​"៕   អត្ថបទ៖ ថា ម៉ាលីដា​

  • 2016-11-04 20:17:07
  • ព័ត៌មាន
១០​យ៉ាង​សំខាន់ៗ​​ពី រីយ៉ា ​អ្នក​គាំទ្រ​អាច​នឹង​មិន​ធ្លាប់​ដឹង

រឿង​រ៉ាវ​មួយ​ចំនួន​របស់​តារា​​សម្ដែង​ក្នុង​ចិត្ត​យុវវ័យ​​ រីយ៉ា ប្រហែល​ជា​មាន​អ្នក​គាំទ្រ​នាង​បាន​ដឹង​ច្រើន​កន្លង​មក​​ មិន​ថា​ទាំង​ការងារ​សិល្បៈ​ និង​រឿង​រ៉ាវ​ផ្ទាល់​ខ្លួន​​ ហើយ​មួយ​ចំនួន​ទៀត​ក៏​មិនទាន់​បាន​ដឹង តោះ​ទៅ​តាម​ដាន​១០​ចំណុច​សំខាន់ៗ​របស់​ រីយ៉ា ទាំង​អស់​គ្នា ដែល​​នាង​បាន​បង្ហើប​ប្រាប់Sabay ៖     ១. រីយ៉ា ជា​គ្រាន់​ជា​ឈ្មោះ​ក្នុង​សិល្បៈ​ប៉ុណ្ណោះ នាង​មាន​ឈ្មោះ​ពិត​ថា ម៉ុន ផលចរិយា នាង​មាន​អាយុ ២០ ឆ្នាំ (២២ មិនា ១៩៩៦)។   ២. រីយ៉ា ជា​និស្សិត​ឆ្នាំ​ទី​៣​ផ្នែក​ ធនាគារ និង ហិរញ្ញវត្ថុ នៅ​សកល​វិទ្យាល័យ​ន័រតុន។ ​   ៣. ពេល​ចូល​សិល្បៈ​ដំបូង​ រីយ៉ា គ្មាន​បំណង​ធ្វើ​ជា​តារា​សម្ដែង​នោះ​ទេ ក្ដី​សុបិន​របស់​នាង​ចង់​ក្លាយ​ជា​អ្នក​បង្ហាញ​ម៉ូដ។     ៤. រីយ៉ា បង្ហាញ​ខ្លួន​ដំបូង​ក្នុង​វីដេអូ​ចម្រៀង "កុំ​បន្ទោស​បង​អី" របស់​តារា​ចម្រៀង ណាំ ប៊ុណ្ណារ័ត្ន។ រឿង​ទី​១​ដែល​នាង​បាន​​សម្ដែងជា​តួ​ឯក​គឺ "វាល​ស្រែ​ស្នេហ៍​ខ្ញុំ" ចំណែក​ឯ​ស្ប៉ត​ពាណិជ្ជកម្ម​​ដំបូង​វិញ​គឺ ស្រាបៀ​នៅ​ក្នុង​ស្រុក​មួយ។   ៥. រីយ៉ា ត្រូវ​បាន​អ្នក​គាំទ្រ​ស្គាល់​កាន់​តែ​ច្បាស់​តាម​រយៈ​ទេពកោសល្យ​សម្ដែង​យ៉ាង​លេច​ធ្លោ​ក្នុង​​បទ "ទី​បំផុត" និង "ស្នាម​ថើប​ចុង​ក្រោយ" របស់​តារា​ចម្រៀង ហេង ពិទូ។   ៦. តារា​នៅ​ក្នុង​ដួង​ចិត្ត​របស់ រីយ៉ា៖ តារា​ក្នុង​ស្រុក ឱក សុគន្ធកញ្ញា ពេជ្រ សោភា សុគន្ធ នីសា និង ហ៊ិន ចាន់​នីរ័ត្ន ចំណែក​ឯ​តារា​បរទេស​វិញ​មាន CL, Park Bom , Aum Patcharapa និង Chompoo Araya។       (CL, Park Bom, Aum Patcharapa និង Chompoo Araya)   ៧. រីយ៉ា ចូល​ចិត្ត​ស្លៀក​សំលៀក​បំពាក់​ធម្មតាៗ​​មិន​ស៊ិចស៊ី ​ពេក ហើយ​សំលៀក​បំពាក់​នាង​តែង​តែ​ជ្រើស​រើស​ស្លៀក​តាម​ទំហំ​កម្មវិធី ចំណែក​ការ​ផាត់​មុខ​វិញ​គឺ​អាស្រ័យ​ទៅ​លើ​កម្មវិធី​ដូច​គ្នា។ ៨. រីយ៉ា ស្រលាញ់​ពណ៌​ផ្ទៃ​មេឃ​បំផុត។ ៩. សម្រាប់​កីឡា​វិញ រីយ៉ា ជ្រើស​យក​បែប​កាយ​វប្បកម្ម​ដោយ​ការ​លើក​ដុំ​ដែក​តូចៗ​ដែល​សក្ដិសម​ទៅ​នឹង​ទម្ងន់​របស់​នាង។ ១០. រីយ៉ា ចូល​ចិត្ត​​ញាុំ សូកូឡា បំផុត​មិន​ថា​ប្រភេទ​ជា​នំ ឬ ស្ករ​នោះ​ទេ​ឲ្យ​តែ​មាន​ជាតិ​សូកូឡា៕     អត្ថបទ៖ SAMEDY​​​​​​

  • 2016-09-27 18:02:49
  • ភាពយន្ត
រីយ៉ា ចូល​​សិល្បៈ​គ្មាន​បំណង​សម្ដែង​ខ្សែ​ភាព​យន្ត