• 2017-07-30 04:19:23
  • ភាពយន្ត

រីយ៉ា ប្រាប់​ថា​ស្ដាយ​​ថតរឿង​ចប់​ហើយ​​​តែអត់បាន​ប៉ះ​ឈុតក្ដៅសាច់

  • 2017-07-30 04:19:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​យប់​មិញ​នេះ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ បាន​ធ្វើ​ពិធី​ជប់​លៀង​បញ្ចប់​ការ​ថត​រឿង​ "ជីវិត​នាង​រចនា​" និង​ "ចម្ការ​លាក់​ស្នេហ៍​"។ ក្នុង​នោះ​ រីយ៉ា ដែល​ជា​តួ​ឯក​ស្រី​ក្នុង​រឿង​ "ជីវិត​នាង​រចនា​" បាន​បង្ហាញ​អារម្មណ៍​សោក​ស្ដាយ​​ ព្រោះ​សាច់​រឿង​ថត​ហើយ​ នាង​ និង​​តួ​ប្រុស​អត់​សូវ​ប៉ះ​ឈុត​ឆាក​ឱប​ថើប​។

រីយ៉ា បាន​ប្រាប់​ Sabay ថា​ រឿង​"ជីវិត​នាង​រចនា​" គឺ​ជា​ខ្សែ​ភាព​យន្ត​ដំបូង​ដែល​នាង និង​ អ៊ុន សិទ្ធា បាន​សម្ដែង​​ជា​តួ​ឯក​ប្រុស​ស្រី​ជាមួយ​គ្នា​​ តែ​អ្វី​ដែល​គួរ​ឲ្យ​ស្ដាយ​ខ្លាំង​បំផុត​នោះ​ សាច់​រឿង​ទាំង​មូល​បាន​បញ្ចប់​ការ​ថត​ទៅ​ហើយ​តែ​នាង និង​តួ​ប្រុស​បាន​ប៉ះ​ឈុត​ផ្អែម​ល្ហែម ព្រម​ទាំង​អៀន​ប្រៀន​គ្នា​ទៅ​វិញ​ទៅ​មកខ្លះដែរ​ តែ​បើ​និយាយ​ពី​ឈុត​ឱប​ថើប​វិញ​គឺ​អត់​មាន​តែម្ដង​តាំង​ពី​ចាប់​ផ្ដើម​ថត​រហូត​ដល់​ចប់​។

“នៅ​ក្នុង​រឿង​ "ជីវិត​នាង​រចនា​" នេះ​កុំ​ថា​ឡើយ​ឈុត​ឆាក​ឱប​ថើប​បង​សូម្បី​តែ​ឈុត​កាន់​ដៃ​គ្នា​ ជាមួយ​បង​ សិទ្ធា ក៏​គ្មាន​ផង​បង​ ព្រោះ​ក្នុង​រឿង​ខ្ញុំ​ និង​គាត់​ឈ្លោះ​គ្នា​រហូត​។ និយាយ​ទៅ​ក្នុង​រឿង​ និង​ទាំង​តួ​ឯក​ប្រុស​ និង​តួឯក​ស្រី​ ចង់​ឲ្យ​មាន​ឈុត​ឱប​ថើបដែរ​តែ​អត់​មាន​ ដោយ​សារ​តែ​សាច់​រឿង​ទាំង​មូល​តម្រូវ​ឲ្យ​សម្ដែង​អញ្ចឹង​"។ រីយ៉ា ថ្លែង​។

ទស្សនា​ទិដ្ឋភាព​​តារា​សម្ដែង​ទាំង​ពីរ​រឿង​ជួប​ជុំ​គ្នា​​បញ្ចប់​ការ​ថត​ឲ្យ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ ក្នុង​ថ្ងៃ​ជប់​លៀង​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា​៖​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទពេញនិយម