• 2016-12-15 02:47:45
  • ស្ទីលតារា

ឈុត​មួយ​នេះ​ហើយ រីយ៉ា ចេញ​ឈាម!

  • 2016-12-15 02:47:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ស្រី ម៉ុន ផលរីយ៉ា ហៅ រីយ៉ា ប្រាប់​ថា នាង​មាន​ភាព​លំបាក​ខ្លាំង​នៅ​ក្នុង​ឈុត​មួយ​ដែល​នាង​បាន​ថត​នៅ​ក្នុង​ភាពយន្ត​ថ្មី​រឿង "កំពូល​ល្ងង់​នៅ​អាស៊ី" ដែល​ត្រូវ​គេ​ចង​ដោយ​កម្លាំង​ដៃ​ខ្លាំង​រហូត​ចេញ​ឈាម។

តួ​សម្ដែង​ក្នុង​បទ "ទីបំផុត" រូប​នេះ​ប្រាប់​ថា នាង​មាន​ភាព​លំបាក​ខ្លាំង​ក្នុង​ឈុត​មួយ​ដែល​នាង​ត្រូវ​គេ​ចាប់​ចង។ "ឈុត​ដែល​ពិបាក​ជាង​គេ គឺ​ឈុត​ដែល​ខ្ញុំ​ត្រូវ​គេ​ចាប់​ចង​ណា៎​បង! ពេល​នោះ​ត្រូវ​រឹត​ខ្លាំង​ឡើង​ចេញ​ឈាម​ហើយ​ត្រូវ​ថត​ឡើង​វិញ​ជា​ច្រើន​ដង"​ នាង​ថ្លែង។

ឈុត រីយ៉ា ត្រូវ​គេ​ចង​រហូត​ចេញ​ឈាម​ក្នុង​រឿង "កំពូល​ល្ងង់​នៅ​អាស៊ី"

រីយ៉ា បន្ត​ថា​ទោះ​បី​ជា​ឈុត​នេះ​មាន​ភាព​លំបាក និង​ការ​ឈឺ​ចាប់ ​ដល់​នាង​ក៏​ពិត​មែន​តែ​នាង​បាន​ព្យាយាម​ថត​​ជា​ច្រើន​សារ​ ដើម្បី​តម្រូវ​ឈុត​នេះ​ដោយ​មិន​មាន​ការ​សម្រាក​ឡើយ​។

ម្យ៉ាង​ទៀត​ស្រី​ស្អាត​រូប​នេះ​ បន្ថែម​ថា នេះ​ជា​រឿង​ទី​មួយ​ហើយ​ដែល​សម្ដែង​ក្នុង​ភាព​យន្ត​បែប​កំប្លែង​ដែល​ធ្វើ​ឲ្យ​នាង​បាន​អារម្មណ៍​ខុស​ប្លែក​ពី​រឿង​មុន​ៗ ដែល​នាង​សម្ដែង​ជា​បែប​មនោសញ្ចេតនា។ នាង​និយាយ​ថា "និយាយ​ទៅ​គឺ​ ខ្ញុំ​ចេះ​តែ​ច្រឡំ​សើច​ខ្លួន​ឯង​ ពេល​លេង​​ម្ដងៗ​ (នាង​សើច)" ។

រឿង​ "កំពូល​ល្ងង់​នៅ​អាស៊ី​" ជា​រឿង​កំប្លែង​ខ្មែរ​ នឹង​ត្រូវ​បើក​សម្ពោធ​ចាក់​បញ្ចាំង​ជូន​ទស្សនា​ពី​ថ្ងៃ​ទី ១៥ ខែ​ធ្នូ ឆ្នាំ ២០១៦ នេះ​តទៅ​នៅ​គ្រប់​រោង​ភាព​យន្ត​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម