• 2016-11-29 04:45:17
  • ព័ត៌មាន

Alaskoo សរសើរ​បវរកញ្ញា​ទេសចរណ៍​ចំណាត់​ថ្នាក់​លេខ​៣​តំណាង​កម្ពុជា

  • 2016-11-29 04:45:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក អៀង សំអាត ដែល​គេ​ស្គាល់​ក្នុង​សិល្បៈ Vj Alaskoo នោះ បាន​ពោល​សរសើរ​បវរកញ្ញា​ទេសចរ​ចំណាត់​ថ្នាក់​លេខ​៣​តំណាង​កម្ពុជា ក្រោយ​ពី​បាន​ជួប​ធ្វើ​ការងារ​សិល្បៈ​ជាមួយ​គ្នា​លើក​ដំបូង។

ការ​សិល្បៈ​ដែល Alaskoo បាន​ជួប​ធ្វើ​លើក​ទី​១​ជាមួយ​កញ្ញា ហង្ស ម៉ានីតា ជយលាភី​ចំណាត់​ថ្នាក់​លេខ​៣​តំណាង​កម្ពុជា​ក្នុង​កម្មវិធី Miss Tourism Metropolitan នោះ គឺ​ការងារ​ថត​សំអាង​មួយ​កាល​ពី​ពេល​ថ្មី​ៗ នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​សៀមរាប។

“សម្រាប់​ខ្ញុំ នាង​គឺ​ស្អាត ឆ្លាត រួសរាយ ឆាប់​យល់​ការ និយាយ​ទៅ​អ្វី​ដែល​នាង​បាន​ធ្វើ គឺ​ប្រៀប​ដូច​ជា​សិល្បករ​អាជីព​ដែល​ប្រឡូក​ច្រើន​ឆ្នាំ​អីចឹង ខ្ញុំ​ពិត​ជា​ភ្ញាក់​ផ្អើល​មែន​ទែន​ចំពោះ​សមត្ថភាព​របស់​នាង"។ សំអាត ថ្លែង។

កាយ​វិការ ពាក្យ​សំដី ចរិត​ឫកពា របស់ ស្រី​ស្អាត​កូន​កាត់​ខ្មែរ-បារាំង គឺ​ជា​អ្វី​ដែល​អតីត​ពលករ​បម្រើ​ការ​នៅ​ប្រទេស​កូរ៉េ យក​មក​ធ្វើ​ជា​កម្មវត្ថុ​សម្រាប់​ដាក់​ពិន្ទុ​ឲ្យ​ស្រី​ស្អាត ក្នុង​នោះAlaskoo ថ្លែង​ឲ្យ​ដឹង​ថា ម៉ានីតា មាន​លក្ខណៈ​សម្បត្តិ​ស័ក្ដិសម​ជា​សិល្បករ​អាជីព សូម្បី​តែ​ពី​មុន​មក នាង​មិន​ដែល​ធ្វើ​វា​ក៏​ដោយ។

អៀង សំអាត និង​ស្រី​ស្អាត ហង្ស ម៉ានីតា វ័យ ១៨​ឆ្នាំ បាន​ចំណាយ​ពេល​ពេញ​១​ថ្ងៃ​លើ​ទឹក​ដី​ក្រុង​អង្គរ​ជាមួយ​គ្នា សម្រាប់​ការងារ​ថត​សំអាង​ការ​លើក​ទី​១​ជាមួយ​គ្នា។ ដោយ​សារ​ថា ដៃគូ​ជា​មនុស្ស​ឆាប់​យល់​ការ បត់បែន​បាន​លឿន សំអាត​ បញ្ជាក់​ថា ការងារ​របស់​ពួក​គេ​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន និង​មិន​ចំណាយ​ពេល​យូរ។

ក្រៅ​ពី​ការ​ងារ​ជាមួយ​ស្រី​ស្អាត​ខាង​លើ លោក អៀង សំអាត ឬ Vj Alaskoo ក៏​បាន​ចាប់​ដៃ​គ្នា​ជាមួយ​តារា​ស្រី​ល្បី​ៗ​មួយ​ចំនួន​ទៀត​ដូច​ជា តូតា ហ៊ិន ច័ន្ទនីរ័ត្ន និង​វីជេ អាណូ ជា​ដើម លើ​ការងារ​ថត​សំអាង​ការ​ដូច​គ្នា។ ដោយ​ឡែក​កញ្ញា ហង្ស ម៉ានីតា វិញ គឺ​ជា​កូន​កាត់​ខ្មែរ-បារាំង ដោយ​ម្ដាយ​ជា​ជនជាតិ​ខ្មែរ ឪពុក​ជា​ជនជាតិ​បារាំង។

ម៉ានីតា ទើប​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣​កាល​ពី​សប្ដាហ៍​មុន​ក្នុង​កម្មវិធី Miss Tourism Metropolitan ធ្វើ​នៅ​កម្ពុជា។ ការ​ថត​សំអាង​ការ​ខាង​លើ ជា​ការងារ​សិល្បៈ​ទី​១ បន្ទាប់​ពី​ជាប់​ជយលាភី​លេខ​៣​មក៕

រូបភាព​ផ្ដល់​ដោយ៖ Alaskoo

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម