• 2016-09-20 18:50:00
  • ព័ត៌មាន
Vj Alaskoo ចេញ​មតិ​ជុំវិញ​ជម្លោះ​ពាក្យ​សំដី សុខ ពិសី និង​ លី អ៊ីវ៉ាធីណា Vj Alaskoo ចេញ​មតិ​ជុំវិញ​ជម្លោះ​ពាក្យ​សំដី សុខ ពិសី និង​ លី អ៊ីវ៉ាធីណ...
  • 2016-09-20 18:50:00
  • ព័ត៌មាន

Vj Alaskoo ដែល​ជា​ពិធីករ និង​ជា​តារា​សម្ដែង​មួយ​រូប បាន​ចូល​មក​បញ្ចេញ​មតិ ឲ្យ​​កំហុស​ម្នាក់​បន្តិច​ទៅ​លើ​គូ​ជម្លោះ​ពាក្យ​សំដី សុខ ពិសី និង លី អ៊ីវ៉ាធីណា បន្ទាប់​ពី​ធីណា និយាយ​ពី​បេក្ខជន​ម្នាក់​ច្រៀង​ពីរោះ​ជាង​ម្ចាស់​ដើម ហើយ​ត្រូវ ពិសី ប្រកាន់។     អៀង សំអាត ដែល​ភាគ​ច្រើន​ក្នុង​សង្គម​សិល្បៈ គេ​ស្គាល់​ថា Vj Alaskoo នោះ បាន​បញ្ចេញ​មតិ​ជុំ​វិញ​នេះ ដោយ​មិន​ចង់​ឲ្យ​មាន​ការ​បែង​ចែក ឬ​រើសអ្នក​ម្នាក់​ក្នុង​ចំណោម​ពួក​គេ ព្រោះ​សុទ្ធ​ជា​អ្នក​បម្រើ​អារម្មណ៍​ទស្សនិកជន​ដូច​គ្នា ងាយ​នឹង​ជួប​គ្នា​ជា​រឿយ។ តាម​លោក សំអាត ឬ Vj Alaskoo គឺ​ពួក​គេ​ទាំង​ពី​មាន​កំហុស​ម្នាក់​បន្តិច។     "តាម​យោបល់​ខ្ញុំ​ ធីណា​ ប្រើ​ពាក្យ​ធ្ងន់​បន្តិច​ហើយ​ ។ មិន​គួរប្រើ​ពាក្យ​ថា​ល្អ​ជាង​ម្ចាស់​ដើម​ទេ ជាក់​ស្តែង​បេក្ខនារី​ច្រៀង​មិន​សូវ​ត្រូវ​ភ្លេង!​គួរ​បក​ស្រាយ​លើក​ទឹក​ចិត្ត​ម្ចាស់​បទ​ដើម្បី​ឈាន​ទៅ​បញ្ចប់​ការ​វាយ​ប្រហារ​គ្នា​កាន់​តែ​ខ្លាំង..."។ ដោយ​ឡែក សុខ ពិសី វិញ ក៏​លោក​ថា ជ្រុល​បន្តិច​ដែរ ដោយ​មិន​គួរ​ប្រើ​ពាក្យ​ "ឈ្នានីស" ឡើយ ព្រោះ​ថា ជួន​កាល​ ធីណា ខុស​ដោយ​ចេតនា ដោយ​សារ​និយាយ​មិន​បាន​ព្រៀង​ទុក៕​   អ៊ីវ៉ាធីណា និង​សុខ ពិសី បាន​កើត​មាន​រឿង​ថ្នាក់​ថ្នាក់​នឹង​គ្នាកាល​ពី​ថ្មី​ៗ​នេះ បន្ទាប់​ពី​​ ធីណា បាន​និយាយ​សរសេរ​បេក្ខជន​មួយ​រូប​ក្នុង​កម្មវិធី "ពេញ​ចិត្ត​អត់" ថា​ច្រៀង​ពីរោះ​ជាង​ម្ចាស់​ដើម។ សុខ ពិសី បាន​ប្រកាន់ និង​ថា តារា​រៀម​ច្បង​ខ្លួន​រូប​នេះ ហាក់​ឈ្នានីស​ខ្លួន ព្រោះ​នាង​មិន​ដែល​ឃើញ​គណៈកម្មការ​និយាយ​សរសើរ​បេក្ខជន​ធៀប​នឹង​ម្ចាស់​បទ​ឡើយ។   បញ្ហា​នេះ លី អ៊ីវ៉ាធីណា ឆ្លើយ​តប​តាម​វីដេអូ​ឃ្លិប​វិញ​ថា នាង​និយាយ​តាម​អ្វី​ដែល​នាង​មើល​ឃើញ ក្នុង​នាទី​ជា​គណៈកម្មការ​របស់​កម្មវិធី​ប៉ុណ្ណោះ៕   ខាង​ក្រោម​នេះ ជា​សារ​របស់​តារា​ប្រុស​ដែល​មាន​អតីតភាព​ជា​ពលករ​​ធ្វើ​ការ​នៅ​កូរ៉េ​រូប​នេះ បាន​សរសេរ​លើ​បណ្ដាញ​សង្គម​​ព្រឹក​នេះ៖  

  • 2016-08-09 19:03:27
  • ភាពយន្ត
Vj Alaskoo ហក់​ចូល​សម្ដែង​ភាពយន្ត Vj Alaskoo ហក់​ចូល​សម្ដែង​ភាពយន្ត
  • 2016-08-09 19:03:27
  • ភាពយន្ត

Vj Alaskoo ដែល​មាន​អតីតភាព​ជា​ពលករ​បម្រើ​ការ​នៅ​សាធារណរដ្ឋ​កូរ៉េ បាន​ទទួល​ឱកាស​សម្ដែង​ភាពយន្ត​លើក​ទី​១ ចាប់​តាំង​ពីធ្វើ​មាតុភូមិ​និវត្តន៍​មក​ប្រទេស​កំណើត​វិញ​កាល​ពី​ចុង​ឆ្នាំ ២០១៥។     អៀង សំអាត ហៅ Vj Alaskoo ជាមួយ ទេព រិនដារ៉ូ(រូបភាព៖​ផ្ដល់​ដោយ Vj Alaskoo)   ភាពយន្ត​ទី១ អតីត​ប្រធាន​ក្រុម​តារា​ចម្រៀង​ពលករ​នៅ​កូរ៉េ​ i-Star ទទួល​បាន​ឱកាស​នេះ​ មាន​ចំណង​ជើង​ថា "“យាយស្ទាវ ចៅស្ទើរ “​ ​របស់​ផលិតកម្ម SKR Entertainment ដែល​ទើប​ក្រុង​ពាលី​ចុង​សប្ដាហ៍​មុន​នេះ។   "ទើប​សម្ដែង​ដំបូង​បំផុត​ក្នុង​ភាពយន្ត​បង ដឹង​ម៉េច​ម៉ា តែ​អ្នក​ដឹកនាំ​គាត់​សរសើរ​ដែរ​ថា សម្ដែង​បាន​គ្រាន់​បើ...មិន​ត្រឹម​ប៉ុណ្ណឹង​ គាត់​ច្រឡំ​ថា​ខ្ញុំ​មិន​មែន​ខ្មែរ ថា​ស្រីលង្កា​ឯណា​ណោះ​វិញ(សើច)!"។ Vj Alaskoo ថ្លែង។   តាម​សាមី​ខ្លួន ក្នុង​ខ្សែ​វីដេអូ​ភាគ​​ខាង​លើ លោក​ត្រូវ​បាន​អ្នក​ដឹកនាំ​រឿង តម្រូវ​ឲ្យ​សម្ដែង​ជា​អង្គប្រជែង​តួ​ប្រុស​ ស្រឡាញ់​តួ​ស្រី ក្នុង​នោះ​លោក​មាន​ប្លង់​ជា​ច្រើន​សម្រាប់​វីដេអូ​ដែល​មាន​ទាំង​អស់ ៣៥​ភាគ​នេះ។ Vj Alaskoo ដែល​មាន​ឈ្មោះ​ពិត​ថា អៀង សំអាត ថ្លែងឲ្យ​ដឹង​ទៀត​ថា លោក​មោទនភាព ចាប់​តាំង​ពី​វិល​ត្រឡប់​ពី​ធ្វើ​ការនៅ​ប្រទេស​កូរ៉េ​រួច​មក ការងារ​សិល្បៈ​ចាប់​ផ្ដើម​មាន​ផ្លែ​ផ្កា។     "ដំបូង​ឡើយ ខ្ញុំ​នឹក​ស្មាន​មិន​ដល់ ពេល​មក​ដល់​មាន​មិត្តភក្ដិ​សិល្បៈ​រាប់​អាន​ច្រើន ហើយ​ឥឡូវ​ទទួល​បាន​ការងារ​សិល្បៈ​បន្ត​បន្ទាប់​ទៀត។ អីចឹង​ហើយ ខ្ញុំ​នឹង​ខំ​ពុះពារ​បន្ថែម​ទៀត ហើយ​មាន​មោទនភាព​មែន​ទែន"។   អៀង សំអាត គឺ​ជា​អតីត​ពលករ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ ក្រោយ​បាន​ចាក​ចេញ​ពី​កម្ពុជា​តាំង​ពី​ឆ្នាំ ២០០៨។ រយៈ​ពេល​នោះ លោក​ក៏​បាន​បង្កើត​ក្រុមចម្រៀង​មួយ​ឈ្មោះ i-Star ដែល​ប្រមូល​ផ្ដុំ​ដោយ​ពលករ​ខ្មែរ​នៅ​កូរ៉េ ហើយ​លោក​គឺ​ជា​អ្នក​និពន្ធបទ​ចម្រៀង​សម្រាប់​ក្រុម និង​ដឹកនាំ​ផង។ ក្រៅ​ពី​នេះ ជា​ពិធី​ករ ជា​អ្នក​សម្រប​សម្រួល​កម្មវិធី និង​ដឹក​នាំ​កម្មវិធី​មួយ​ចំនួន​ផង។   ពាក់​ព័ន្ធ​នឹង​ការងារ​ចុង​ក្រោយ​នេះ Vj Alaskoo បង្ហើប​ថា មាន​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​ចំនួន កំពុង​ទាក់​ទង​លោក​ឲ្យ​កាន់​តំណែង​ជា​ពិធីករ​កម្មវិធី​របស់​គេ តែ​អ្វី​ៗ​កំពុង​ស្ថិត​ក្នុង​ការ​ចរចា៕         អត្ថបទ៖ ទារិកា រូបភាព៖ ផ្ដល់​ដោយ Vj Alaskoo

  • 2016-06-08 16:25:43
  • Road Safety
អៀង សំអាត ប្រធាន​ក្រុម​ចម្រៀង i-Star ហក់​ចូល​ប្រឡូក​ជំនួញ អៀង សំអាត ប្រធាន​ក្រុម​ចម្រៀង i-Star ហក់​ចូល​ប្រឡូក​ជំនួញ
  • 2016-06-08 16:25:43
  • Road Safety

ប្រធាន​ក្រុម​ចម្រៀង i-Star ដែល​ប្រមូល​ម្ដុំ​ដោយ​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​កូរ៉េ​លោក អៀង សំអាត ហៅ Vj Alaskoo បាន​ហក់​ចូល​ប្រឡូក​ជំនួញ​លើក​ដំបូង ចាប់​តាំង​ពី​មាតុភូមិ​និវត្តន៍​ពី​ប្រទេស​កូរ៉េ​កាល​ពី​ចុង​ឆ្នាំ​ ២០១៥។     ជំនួញ​នោះ គឺ​អាជីវកម្ម​លក់​ទំនិញ​តាម​បណ្ដាញ​អ៊ីនធឺណិត(Business Online) ដែល​មាន​ពាណិជ្ជ​នាម​ថា I-Star Fashion Shop មាន​លក់​ទំនិញ​ច្រើន​ប្រភេទ​សម្រាប់​បុរស​នាំ​មក​ពី​កូរ៉េ ថៃ និង​ហុងកុង ក្នុង​នោះ​មាន ខោអាវ និង​របស់​ប្រើ​ប្រាស់​សម្រាប់​បុរស​ផ្សេង​ទៀត។   "ដំបូង​យើង​ធ្វើ​ឲ្យ​គេ គេ Sponsor អោយ​យើង​រក​ភ្ញៀវ​អោយ ដល់​រក​បាន​ច្រើន ស្គាល់​គេ​ច្រើន​ផង ផ្សំ​នឹង​យើង​ជា​អ្នក Fashion ដូច​គ្នា​ផង ក៏​សម្រេច​ថា​បើក​តែ​ម្ដង។ ឥឡូវ​ចាប់​ផ្ដើម​បណ្ដើរ​ៗ​ហើយ​បង នៅ​ចាំ​ដេគ័រ​អី​តិច​តួច​ទៀត និង​ចាំ​ឥវ៉ាន់​មក​ពី​ថៃ ហុងកុង​អី​ខ្លះ​ផង" សំអាត បន្ថែម។   ជំនួយ​ទី​មួយ​នេះ សំអាត បាន​វិនិយោគ​ទឹក​ប្រាក់​ប្រមាណ​ជា ១​ម៉ឺន​ដុល្លារ ដែល​ជា​ប្រាក់​សន្សំ​របស់​លោក​កាល​ពី​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ បន្ទាប់​ពី​លោក​បាន​ទទួល​បទ​ពិសោធន៍​តាម​រយៈ​ការ​ធ្វើ​អាជីវកម្ម​ស្រដៀង​គ្នា​នេះ​ឲ្យ​គេ។ តាម​គម្រោង I-Star Fashion Shop នឹង​ចាប់​ផ្ដើម​អាជីវកម្ម​ផ្លូវ​ការ​ប្រមាណ​ជា​២​សប្ដាហ៍​ទៀត បន្ទាប់​ទំនិញ​បន្ថែម​បាន​មក​ដល់។     បើ​ទោះ​មាន​ជិតស្និទ្ធ​ជាមួយ​សិល្បករ​ល្បី​ៗ​ជា​ច្រើន​ក្ដី សំអាត ប្រាប់​ថា មិន​មាន​ផែន​ការ​បើក​សម្ពោធ​ហៅ​មិត្ត​ភក្ដិ​សិល្បៈ​ជប់​លៀង​ឡើយ ដោយ​ហេតុ​ថា ចង់​សន្សំ​ប្រាក់ និង​មិន​ចង់​រំខាន​ដល់​មិត្តភ័ក្ដិ​ផង។ "អត់​មាន​បើក​សម្ពោធ​អី​ទេ​បង យើង​លក់​តាម​អនឡាញ អីចឹង​បើក​លក់​តែ​ម្ដង ប្រមាណ​ជា​កន្លះ​ខែ​អី​ទៀត ខ្ជិល​រំខាន​គេ យើង​ទើប​បើក​ចឹង អត់​ចង់​ចំណាយ​ច្រើន​ផង"។   ក្រៅ​ពី​អាជីវកម្ម​ខាង​លើ អៀង សំអាត ប្រាប់​ថា លោក​ក៏​កំពុង​ដំណើរ​អាជីវ​កម្ម​ផ្នែក Studio ដែរ ជាមួយ​ក្ដី​សង្ឃឹម​ថា អាជីវកម្ម​ទាំង​ពីរ​នេះ ដំណើរ​ការ​ល្អ​ព្រម​គ្នា៕         រូបភាព៖ ផ្ដល់​ដោយ សំអាត   អត្ថបទ៖ ទារិកា

  • 2016-09-20 18:50:00
  • ព័ត៌មាន
Vj Alaskoo ចេញ​មតិ​ជុំវិញ​ជម្លោះ​ពាក្យ​សំដី សុខ ពិសី និង​ លី អ៊ីវ៉ាធីណា