• 2017-03-04 07:45:43
  • ព័ត៌មាន

ទស្សនា​មង្គល​ការ​ប្អូន​ស្រី​ VJ Alaskoo កាល​ពី​យប់​មិញ​​

  • 2017-03-04 07:45:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មង្គល​ការ​ប្អូន​ស្រី​​ពិធី​ករ និង​ជា​​តារា​សម្ដែង​ VJ Alaskoo កាល​ពី​យប់​មិញ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទី​រួម​ខេត្ត​កំពង់​ឆ្នាំ​ង​។ ក្នុង​នោះ​លោក​បាន​អញ្ជើញ​ភ្ញៀវ​កិត្តិយស​ទាំង​ក្នុង​ និង​ក្រៅ​សិល្បៈ​ឲ្យ​ចូល​រួម​​ចំនួន​៦០ តុ។ នេះ​បើ​តាម​ VJ Alaskoo ប្រាប់​ Sabay។

លោក​បន្ត​ថា ក្នុង​ចំណោម​ ៦០ តុ​ មាន​មិត្ត​ភក្តិ​សិល្បៈ​តែ​៣ តុ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​លោក​អញ្ជើញ​ ក្រៅ​ពី​ហ្នឹង​ជា​ភ្ញៀវ​កិត្តិយស​ស្ថិត​នៅ​ក្រៅ​រង្វង់​សិល្បៈ​។ "បាទ​អូន​មូល​ហេតុ​ដែល​បង​អញ្ជើញ​មិត​ភក្តិ​សិល្បៈ​មក​ចូល​រួម​តិច​ ព្រោះ​បង​គិត​ថា​ប្អូន​ស្រី​បង​គាត់​មិន​បាន​រៀប​ការ​នៅ​ភ្នំ​ពេញ​ទេ​ គាត់​រៀបការ​នៅ​ខេត្ត​អញ្ចឹង​ហើយ​បានជា​បង​អត់​ហ៊ាន​ហៅ​អ្នក​សិល្បៈ​ច្រើន​ ខ្លាច​ពួក​គាត់​ពិបាក​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​។ ម្យ៉ាង​ទៀត​រដូវ​នេះ​អ្នក​សិល្បៈ​មាន​ការ​ងារ​ច្រើន​"។

ទៅ​ទស្សនា​​ទិដ្ឋភាព​មង្គល​ការ​ប្អូន​ស្រី VJ Alaskoo កាល​ពី​យប់​មិញ​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា៖​​ ​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

រូបថត៖ផ្តល់ឲ្យ

មតិយោបល់