- 2016-12-23 12:00:00
- ព័ត៌មាន
Christmas ឆ្នាំនេះ គ្មានសង្សារគ្មានកាដូ អូនអត់ខ្វល់ សំខាន់អូននៅផ្ទះចាំមើល Cambodian Idol រដូវកាលទី២ វគ្គផ្ដាច់ព្រ័ត្រ
- 2016-12-23 12:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Christmas ឆ្នាំនេះ គ្មានសង្សារគ្មានកាដូ អូនអត់ខ្វល់ សំខាន់អូននៅផ្ទះចាំមើល Cambodian Idol រដូវកាលទី២ វគ្គផ្ដាច់ព្រ័ត្រ
ចន្លោះមិនឃើញ
កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី២ បានឈានចូលដល់វគ្គផ្ដាច់ព្រ័ត្រហើយ នៅថ្ងៃអាទិត្យ សប្ដាហ៍នេះ ចំថ្ងៃបុណ្យណូអែលតែម្ដង បន្ទាប់ពីឆ្លងកាត់វគ្គជម្រុះជាច្រើនដំណាក់កាលនាពេលកន្លងមក។
វគ្គផ្ដាច់ព្រ័ត្រនេះ នៅសល់តែបេក្ខជនកំពូល ៣ រូបប៉ុណ្ណោះដែលត្រូវប្រកួតប្រជែងបន្តទៀត ដើម្បីក្លាយជាម្ចាស់ដណ្ដើមពានរង្វាន់ Cambodian Idol រដូវកាលទី២។ បេក្ខជនកំពូលទាំង ៣ រូប មាន៖
រង់ចាំមើលថាតើ បេក្ខជនកំពូលទាំង ៣ រូបនេះ នឹងមានអ្វីប្លែកបន្តទៀត ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីទស្សនិកជន? ហើយថាតើបេក្ខជនកំពូលរូបណាដែលទទួលបានសំឡេងបោះឆ្នោតច្រើនជាងគេ និងក្លាយជាម្ចាស់ជយលាភី?
កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី២ បានចម្រាញ់បេក្ខជនរាប់ម៉ឺននាក់ ដោយឆ្លងកាត់វគ្គជម្រុះជាច្រើន ដូចជា៖
ចង់ដឹងថាតើក្នុងរាត្រីវគ្គផ្ដាច់ព្រ័ត្រនេះ នឹងអស្ចារ្យ កក្រើក ភ័យរន្ធត់ រំភើបកម្រិតណា? ហើយបេក្ខជនរូបណាដែលក្លាយជាម្ចាស់ជយលាភី? សូមកុំភ្លេចចូលរួមទស្សនាដោយផ្ទាល់នៅ Studio ទូរទស្សន៍ហង្សមាស HDTV នៅលើផ្សារទំនើបអ៊ីអនម៉ល ឬក៏អាចទស្សនាតាមកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ចាប់ពីម៉ោង ៨ យប់តទៅ។ បេក្ខជនជយលាភី នឹងទទួលប្រាក់រង្វាន់ ១៥០ លានរៀល និងក្លាយជាតារាចម្រៀងកុងត្រាប្រចាំផលិតកម្មរស្មីហង្សមាស៕