• 2016-12-29 02:43:52
  • ជីវិតតារា

មហិច្ឆតា​ធំ​បំផុត​ក្នុង​ជីវិត​ ឈិន ម៉ានិច្ច

  • 2016-12-29 02:43:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ក្លាយ​ជា​ម្ចាស់​ជយលាភី​ក្នុង​កម្មវិធី​ Cambodian Idol រដូវ​កាល​ទី​២ ឈិន ម៉ានិច្ច បាន​បង្ហើប​ថា​ ថវិកាដែល​នាង​ទទួល​បាន​ នាង​នឹង​ធ្វើ​តាម​មហិច្ឆតា​ ដែល​បាន​គ្រោង​ទុក​យូ​រណាស់​មក​ហើយ​នោះ គឹបង្កើត​ក្រុម​វង់​ភ្លេង​អកកាដង់​មួយ​។

“បើក​អកកាដង់​​មួយ​នេះ​ ជាគោល​ដៅ​ដែល​ខ្ញុំ​បាន​គ្រោង​ទុក​ ហើយខ្ញុំ​នឹង​ធ្វើ​វា​ឲ្យ​បាន​ ណាមួយស្រលាញ់​យូរ​ហើយ​ដែរ ឲ្យ​តែ​ទាក់​ទង​នឹង​សិល្បៈ"។ ម៉ានិច្ច ថ្លែង។

ម្ចាស់​ពាន​ខាង​លើ​អះអាង​ថា ការច្រៀង​នៅ​ក្នុង​ផលិតកម្មផ្សេង​ ប៉ុន្តែ​ករណី​មាន​មុខរបរ​​ នាង​មិន​ចូល​ចិត្ត​របរ​រកស៊ី​ណា​ដែល​នៅ​ក្រោ​មបង្គាប់​អ្នក​ដទៃ​ ដូច្នេះ​ទើប​ទាមទារ​ធ្វើ​យ៉ាង​ណា​ នឹង​ត្រៀម​បង្កើត​ក្រុម​ភ្លេង​ ដែល​ហៅ​ថា​អកកាដង់​ឆាប់ៗ​នេះ។ តារា​ស្រី​មក​ពី​ខេត្ត​កំពង់​ស្ពឺ​ខាង​លើបាន​ឲ្យ​ដឹង​ទៀត​ថា​ ថវិកា​មួយ​ចំនួន​ទៀត​នាង​នឹង​យក​ទៅ​បរិច្ចាគ​ជូន​មន្ទីរពេទ្យ​គន្ធ​បុប្ផា៕ ​​​​​

អត្ថបទ៖ ថា ម៉ាលីដា

រូបភាព​៖ ហ្វេសប៊ុក​Page Cambodian Idol

មតិយោបល់
អត្ថបទថ្មី