• 2017-01-04 12:12:06
  • ព័ត៌មាន

ពិតទេ មង្គលការ ដួង ម៉ាណា មិន​ពិសាគ្រឿងស្រវឹង?

  • 2017-01-04 12:12:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិ​ធី​មង្គល​ការ​របស់​ពិធី​ការិនី​ ដួង ម៉ាណា ត្រូវ​បាន​ធ្វើ​ឡើង​នៅភោជនីយដ្ឋានសេ​វេន​ឡាក់​គី​ប្រាយ​សា​ខា​ទឹក​ថ្លា​នៅ​ថ្ងៃ​នេះ​ ដែល​ក្នុង​នោះ​នៅ​លើ​ធៀបការ​មាន​បញ្ជាក់​ថា "មិនពិសាគ្រឿងស្រវឹង"។ តើ​កម្មវិធី​មង្គល​នេះ​ ពិតជា​មិនមានពិសា គ្រឿង ស្រវឹង ​ដូច​ការ​លើក​ឡើងក្នុង​ធៀប​ការ​នេះ​ទេ?

ចម្ងល់​នេះ​ ដួង ម៉ាណា បានបក​ស្រាយ​​ប្រាប់ ​Sabay ថា​ តាម​ពិត​ទៅ​ពិធី​មង្គល​ការ​របស់​នាង​មាន​រៀប​ចំ​គ្រឿង​ស្រវឹង​​ទទួល​ភ្ញៀវ​​ដូច​មង្គល​ការ​ទូទៅ​ដែរ​។ មូល​ហេតុ​ដែល​ដាក់​នៅ​លើ​ធៀប​ការ​ "បញ្ជាក់​មិន​ពិសា​គ្រឿង​ស្រវឹង​" ដោយ​សារ​តែ​មិន​ចង់ឲ្យ​​ភ្ញៀវ​កិត្តិយស​ដែល​មក​ចូល​រួមទទួល​ទាន​គ្រឿង​ស្រវឹងច្រើន​​ ដែល​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​បើក​បរ​។

“នៅ​ក្នុង​ពិធី​មង្គល​ការ​បង​មាន​រៀប​ចំ​គ្រឿង​ស្រវឹង​ទទួល​ភ្ងៀវ​ដូច​មង្គល​ការ​ទូ​ទៅ​ដែរ​ មួល​ហេតុ​ដែល​នៅ​លើ​ធៀបដាក់​ពាក្យ​មួយ​ថា​ "បញ្ជាក់​មិន​ពិសា​រ​គ្រឿង​ស្រវឹង​" ព្រោះ​ខ្ញុំ​មិន​ចង់​ឲ្យ​ភ្ញៀវ​កិត្តិយស​ដែល​មក​ចូល​រួម​ពិសា​គ្រឿង​ស្រវឹង​ច្រើន​ធ្វើ​ឲ្យ​ពួក​គាត់​ស្រវឹង​ហើយ​ពិបាក​បើក​បរ​ទៅ​គេ​ហដ្ឋាន​វិញ​"។ ដួង ម៉ាណា ថ្លែង​។

នៅ​ក្នុង​ពិធី​មង្គល​ការ​ ដួង ម៉ាណា បាន​អញ្ជើញ​ភ្ងៀវ​ឲ្យ​ចូល​រួម​ប្រ​មាណ​ជា​៤០០​នាក់ ស្មើ៤០​តុ​ ក្នុង​នោះ​មាន​អ្នក​សិល្បៈ​ចូល​រួម​តិច​តួច​បំផុត​៕​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់