• 2017-02-13 09:46:15
  • ជីវិតតារា

ដឹង​អ្វី​ខ្លះ​ពី​​អ្នក​ស្រី Lin ភរិយា ឈិន​ ឡុង​?

  • 2017-02-13 09:46:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំពោះ​រឿងរ៉ាវ​​របស់​តារា​សម្ដែង​ក្បាច់​គុន​ហុងកុង Jackie Chan ជឿជាក់​ថា​​ មាន​ប្រិយមិត្ត​ដឹង​​ច្រើន ព្រោះ​​លោក​ជា​បុគ្គល​ល្បី​​ឧស្សាហ៍​លេច​មុខ​លើ​សារព័ត៌មាន​ ដោយ​សារ​តែ​ស្នាដៃ​​សម្ដែង​​។ ប៉ុន្តែ​ចំពោះ​ប្រវត្តិ​ភរិយា​របស់ Jackie ​វិញ​គឺ​ពិត​ជា​កម្រ​មាន​អ្នក​ដឹង​ណាស់ ថា​អ្នក​ស្រី​ជួប​រឿង​សប្បាយ​ និង​​ទុក្ខ​លំបាក​បែប​ណា​ខ្លះ​។

ប្រវត្តិ​ផ្ទាល់​ខ្លួន​និង​មង្គលការ

​​​​ អ្នក​ស្រី Joan Lin កើត​នៅ​ថ្ងៃ​ទី ៣០ ខែ មិថុនា ឆ្នាំ ១៩៥៣ បច្ចុប្បន្ន​មាន​អាយុ​៦៣​ឆ្នាំ។ អ្នក​ស្រី​ គឺ​ជា​អតីត​តារា​សម្ដែង​ជើង​ចាស់​តៃវ៉ាន់។ Lin ជា​កូន​ទី​​២ ក្នុង​ចំណោម​៥​នាក់​ក្នុង​គ្រួសារ ហើយ​នាង​បាន​បោះបង់​ការ​សិក្សា​តាំង​ពី​អាយុ​១២​ឆ្នាំ ដោយ​​ភាព​ក្រីក្រ​របស់​គ្រួសារ។ ក្នុង​ឆ្នាំ​១៩៧២ ពេល​អាយុ​១៩​ឆ្នាំ Lin ចាប់​ផ្ដើម​ថត​រឿង​ដំបូង​​មាន​ចំណងជើង​ថា “The Hero of Chiu Chow” ជា​ប្រភេទ​រឿង​កុងហ្វូ។

ឆ្នាំ​១៩៧៩​ អតីត​តារា​ស្រី​រូប​នេះ​ធ្លាប់​ទទួល​បាន​ពាន "Best Leading Actress"  ក្នុង​កម្មវិធី​ Golden Horse Awards  លើ​ទី​១៦​ បន្ទាប់​ពី​សម្ដែង​ក្នុង​រឿង “The Story of a Small Town” ។ ប្រឡូក​ក្នុង​សិល្បៈ​១០​ឆ្នាំ តារា​កើត​ចេញ​ពី​គ្រួសារ​ក្រីក្រ​រូប​នេះ​ សម្ដែង​បាន​ជាង​៧០​រឿង។

Joan Lin ជួប​ Jackie Chan ​នៅ​ឆ្នាំ​១៩៨១ នៅ​ឆ្នាំ​បន្ទាប់​ អ្នក​ទាំង​ពីរ​​បាន​រៀបការ​ជាមួយ​គ្នា​ក្នុង​ទីក្រុង  Los Angeles ដោយ​បង្កើត​បាន​កូន​ប្រុស​ម្នាក់​ឈ្មោះ  Jaycee Chan (បច្ចុប្បន្ន​ជា​តារា​សម្ដែង ​និង​ចម្រៀង)។ បន្ទាប់​ពី​ផ្ដល់​កំណើត Lin បោះបង់​អាជីព​តារា​សម្ដែង​ចោល​តែ​ម្ដង។

ជីវិត​ត្រូវ​ប្ដី​ក្បត់

កន្លង​ទៅ ឈិន​ ឡុង​ធ្លាប់​បាន​និយាយ​ថា លោក​និង Joan Lin វិះ​លែងលះ​គ្នា​កាល​ពី​ឆ្នាំ​១៩៩៩ ពេល​ដែល​លោក​ធ្វើ​ឲ្យ​មិត្ត​ស្រី Elaine Ng មាន​ផ្ទៃ​ពោះ។ ដោយ​សារ​រវល់​ការងារ​ថត Jackie បាន​ចេញ​ថត​នៅ​គ្រប់​ទិសទី ឯ​ភរិយា​​នៅ​ផ្ទះ​ដើម្បី​មើល​ថែ​កូន។

ប៉ុន្តែ​ថ្ងៃ​មួយ​ ព័ត៌មាន Elaine Ng មាន​ផ្ទៃ​ពោះ​ជាមួយ​ Jackie ក៏​បាន​ផ្ទុះ​ឡើង។ តារា​ប្រុស​​ជួរ​មុខ​ហុងកុង​នេះ​ដឹង​ខ្លួន​ថា គេ​បាន​ប្រព្រឹត្តិ​កំហុស​ដ៏​ធំ ដែល​ភរិយា​មិន​អាច​លើក​លែង​បាន​ឡើយ។​ Chan បាន​រាយរ៉ាប់​ជា​សំណេរ​ថា​៖ "ខ្ញុំ​ចង់​ទូរសព្ទ​ទៅ​ប្រពន្ធ​ណាស់ ប៉ុន្តែ​មិន​ដឹង​ថា​គួរ​និយាយ​បែប​​ម៉េច។ ខ្ញុំ​មិន​អាច​ពន្យល់​ពី​កំហុស​ឆ្គង​នេះ​បាន​ទេ។ ការ​និយាយ​ពាក្យ​សុំទោស​ គឺ​មិន​គ្រប់គ្រាន់​ឡើយ"។

បន្ទាប់​មក​​គេ​គិត​ថា មិន​បាច់​ពន្យល់​អ្វី​ទេ មាន​តែ​លែងលះ​ប៉ុណ្ណោះ។ ចុង​ក្រោយ Jackie Chan​ ចេញ​សុំ​ទោស​ក្នុង​សន្និសីទកាសែត​ ចំពោះ​កំហុស​ដ៏​ធំ​នេះ។ ត្បិត​តែ​មាន​មនុស្ស​ជា​ច្រើន​រិះគន់​​លោក ប៉ុន្តែ​​អ្នក​ស្រី Lin សម្រេច​ចិត្ត​​លើកលែង​ទោស​ឲ្យ​ប្ដី។ ដូច្នេះ​បំណង​​លែងលះ​របស់​អ្នក​ទាំង​ពីរ​​ក៏​បាន​រសាត់​បាត់​ទៅ៕ ​​​​​​​​​​

​​​​ ​

ប្រភព៖ Wikipedia ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់