- 2017-03-02 03:31:56
- ព័ត៌មាន
Adele លុបចោលការសម្ដែង ដោយសារកូនប្រុសត្រូវកាំជ្រួចចំភ្នែក
- 2017-03-02 03:31:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Adele លុបចោលការសម្ដែង ដោយសារកូនប្រុសត្រូវកាំជ្រួចចំភ្នែក
ចន្លោះមិនឃើញ
Adele បានដកគ្រឿងផ្ទុះដូចជាកាំជ្រួចទាំងអស់ ចេញពីការសម្ដែងចុងក្រោយរបស់នាង បន្ទាប់ពីកម្ទេចកាំជ្រួចបានហោះចូលក្នុងភ្នែកកូនរបស់នាង។
កូនប្រុសរបស់ Adele ដែលមានអាយុ ៤ឆ្នាំ Agelo បានអង្គុយមើលម្ដាយសមសម្ដែង នៅប្រទេសអូស្ត្រាលី នៅពេលនោះ ស្រាប់តែកម្ទេចបំណែកកាំជ្រួចហោះចូលទៅបណ្ដុំមនុស្ស។ តារាចម្រៀងដែលជាម្ចាស់ពានរង្វាន់ "Album Of The Year” ឆ្នាំ២០១៧ រូបនេះបាននិយាយថា កូនប្រុសរបស់នាងពិបាកចិត្តយ៉ាងខ្លាំង ដោយសារគ្រោះថ្នាក់ដែលបានកើតឡើង នៅឯពហុកីឡដ្ឋាន Domain ក្នុងក្រុង Perth។
តារាវ័យ ២៨ឆ្នាំ រូបនេះ បានប្រាប់ទៅកាន់អ្នកគាំទ្ររបស់នាងក្នុងទីក្រុង Perth ថា៖ "យើងបានសមសម្ដែងនៅទីនេះកាលពីយប់មិញ និងមានកាំជ្រួច។ ជាក់ស្ដែង គ្រប់គ្នាចូលចិត្តការសម្ដែងមានកាំជ្រួច។ ទោះជាយ៉ាងណាក៏ដោយ កូនប្រុសរបស់ខ្ញុំបាននៅមើលក្នុងចំណោមមនុស្សដែលមិនសូវជាច្រើនប៉ុន្មានទេ គឺប្រហែល៥នាក់"។ នាងបន្តថា "កម្ទេចបំណែកទាំងនោះមិនជាធំទេ ប៉ុន្តែវាបានចូលក្នុងភ្នែកកូនខ្ញុំ ហើយគេពិបាកចិត្តណាស់ ដូច្នេះខ្ញុំក៏បានដកកាំជ្រួចចេញតែម្ដង"។
ដោយសារតែបញ្ហានេះ Adele បានសម្រេចចិត្តលុបចោលការសម្ដែង កាលពីថ្ងៃអង្គារថ្មីៗនេះ។តែ ទោះជាយ៉ាងណា ការប្រគំតន្ត្រីទេសចរណ៍នៅប្រទេសអូស្ត្រាលីរបស់ Adele នឹងនៅតែបន្តដដែលនៅថ្ងៃ ៤ និង៥ នៅទីក្រុង Brisbane៕