- 2017-03-17 10:14:47
- ព័ត៌មាន
កំពុងតែហាត់ប្រាណៗ ជា សុវណ្ណនរាហ៍ ខ្យល់គរកណ្ដាលផ្លូវ កុំតែមានគេជួយទាន់ កុំអី...
- 2017-03-17 10:14:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពុងតែហាត់ប្រាណៗ ជា សុវណ្ណនរាហ៍ ខ្យល់គរកណ្ដាលផ្លូវ កុំតែមានគេជួយទាន់ កុំអី...
ចន្លោះមិនឃើញ
តារាសម្ដែងស្រស់សង្ហា ជាសុវណ្ណនរាហ៍ បានបង្ហោះសារមួយលើគណនីហ្វេសប៊ុករបស់ខ្លួនថា លោកបានបានខ្យល់គរកាលពីព្រឹកមិញនេះនៅស្តាតអូឡាំពិក។
សារនោះនិយាយថា៖ "ហាត់កីឡានៅស្តាតអូឡាំពិកមិញហាត់លើសកំរិតខ្យល់គរកណ្ដាលផ្លូវ វីសគាំង បានអ៊ុំប្រុសម្នាក់អត់ដែលស្គាល់ជួយសំរួលសរសៃអោយអរគុណអ៊ុំខ្លាំងមេនទែន ទៅពេទ្យគេថាឈាមសរ លើស ឈាមក្រហមពេទ្យអោយ ញ៉ាំអាហារប៉ូវ(ឈាម) ហាត់កីឡាអោយបានច្រើន"។
ជុំវិញបញ្ហាខាងលើសាមីខ្លួនប្រាប់ Sabay ថា ៖ "ដោយសារតែម្សិលមិញនេះខ្ញុំបានទៅលេងបាល់នៅស្តាតអូឡាំពិកនៅពេលថ្ងៃ ហើយក្ដៅពេកទើបមានទៅបែបនេះ តែឥឡូវនេះបានអត់អីទេ ខ្ញុំកំពុងលេងបាល់ទៀតហើយនៅស្ដាតអូឡាំពិក"។ ហើយលោកក៏បានទៅពិនិត្យ និងទទួលថ្នាំព្យាបាលពីមណ្ឌលសុភាពរួចដែរ។ នរាហ៍ បន្ថែម។
តួប្រុសក្នុងរឿង"៣០ថ្ងៃ" បញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ព្រោះកាលពីប្រមាណមួយឆ្នាំមុនលោកក៏ធ្លាប់មានអាការៈបែបនេះដែរ ប្រហែលជារើឡើងវិញហើយមើលទៅ៕