• ច័ន្ទ, 3 មេសា 2017 07:33
  • ព័ត៌មាន

សិល្បៈខ្មែរអ្វីខ្លះ សម្តែងនៅ​បុណ្យភូមិឆ្នាំនេះ? (វីដេអូ)

  • ច័ន្ទ, 3 មេសា 2017 07:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំនេះជាឆ្នាំទី៤ហើយដែលបុណ្យភូមិបានប្រារព្ធឡើង (ឆ្នាំនេះនៅវត្តទួលក្រសាំង ថ្ងៃទី៧-៩ មេសា) ដែលនាំយកមកនូវភាពសប្បាយរីករាយតាមទំនៀមទម្លាប់ប្រពៃណីបុណ្យចូលឆ្នាំខ្មែរយើង។ ប៉ុន្តែជារៀងរាលឆ្នាំបុណ្យភូមិមិនដែលភ្លេចទេនូវការនាំមកជូននូវទស្សនីយ៍ភាពសិល្បៈខ្មែរចម្រុះជាច្រើន រយៈពេលបីថ្ងៃ មិនថាព្រឹក រសៀល ឬ យប់ទេ។ ជាក់ស្តែងឆ្នាំនេះបុណ្យភូមិនិងមានការបង្ហាញទម្រង់សិល្បៈយីកេ សាច់រឿងថ្មីដែលមិនធ្លាប់មានពីមុនគឺរឿងកាកី សម្រាប់យប់ថ្ងៃទី១ ការសម្តែងរបាំបុរាណរបស់សមាគមសិល្បៈសូភីលីននៅយប់ថ្ងៃទី២ និង ល្ខោនស្រមោលស្បែកធំនៅយប់ថ្ងៃទី៣ ក្រៅពីនេះពេលព្រឹក និង រសៀលក៏មានរបាំជាច្រើនទៀតដូចជា របាំត្រុដិ របាំក្ងោកប៉ៃលិន របាំគោះត្រឡោក ចាប៉ីដងវែង ពិន ជាដើម។

ដូចនេះចង់ដឹងថាមូលហេតុអ្វីបានជាបុណ្យភូមិតែងតែមានការសម្តែងសិល្បៈ តើសិល្បៈ ក៏ដូចជាសិល្បករបុរាណខ្មែរមានតម្លៃប៉ុណ្ណាសម្រាប់វប្បធម៌របស់ជាតិខ្មែរយើងសូមទស្សនាវីដេអូខាងក្រោមនេះ៖

អត្ថបទ៖ ខ្លាឃ្មុំតូច

មតិយោបល់
អត្ថបទថ្មី