• 2017-04-15 07:37:48
  • ព័ត៌មាន

រង្វាន់​ជា​ច្រើន​រង់​ចាំ​ម្ចាស់​ដែល​ទៅ​ទស្សនា​​ ​ សិរីមន្ត​​នៅ​ឆាក​​​​ GANZBERG​ ​សៀមរាប​​​

  • 2017-04-15 07:37:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​មុខ​ ខេមរៈ​ សិរីមន្ត​ និង​តារា​ចម្រៀង​ល្បី​ៗ​ជា​ច្រើន​ទៀត​នឹង​អង្រួន​ឆាក​តន្ត្រី ​GANZBERG​ UBER​ CONCERT ​សម្រាប់​រាត្រី​ទី​​២​​នៃ​អង្គរ​សង្ក្រាន្ត​នៅ​តំបន់​បាខែង​ចាស់​ក្នុង​ខេត្ត​សៀមរាប​ដើម្បី​អបអរសាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​។

អ្នក​រៀប​ចំ​កម្មវិធី​បាន​ឲ្យ​ដឹង​ថា យប់​នេះ​មាន​វត្តមាន​តារា​ចម្រៀង​ល្បី​ៗ​ជា​ច្រើន​រូប​ដែល​នឹង​ធ្វើ​ឲ្យ​ GANZBERG​ UBER​ CONCERT ពោរពេញ​ដោយ​ភាព​សប្បាយ​រីករាយ​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​នេះ។

  • តារា​ចម្រៀង​ល្បី​ជួរ​មុខលោក ខេមរៈ សិរីមន្ត​

  • តារា​ចម្រៀង​ស្រី​សាច់​ស​ខ្ចី​កញ្ញា​ សុខ ពិសី

  • អ្នក​ចម្រៀង​ពូកែ​ស្រែក​លោក​ ឆាយ វីរៈយុទ្ធ​

  • តារា​ស្រី​ល្បី​ឈ្មោះ​មក​ពី​ខេត្ត​កំពង់ស្ពឺកញ្ញា​​ អ៊ីវ៉ា​

  • ប្រុស​ស្អាត​លោក អ៊ីណូ​

  • ក្រុម​កំប្លែង​CBS នឹង​មិន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​បំណង​ឡើយ​សម្រាប់​រាត្រី​​ថ្ងៃ​ទី​២​នៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​សម្រាប់​អ្នក​មក​លេង​ខេត្ត​សៀមរាប

ខាង​មុខ​ឆាក​តន្ត្រី​ធំ​ទូលាយ​មាន​កៅអី​អង្គុយ​យ៉ាង​ពិសេស​ អ្នក​ទស្សនា​នឹង​មាន​ឱកាស​ឈ្នះ​រង្វាន់​ជា​ច្រើន​​សម្រាប់​ការ​មើល​តន្ត្រី​ GANZBERG​ UBER​ CONCERT ផ្ទាល់។ សម្រាប់​យប់​នេះ​ រង្វាន់​ទូរទស្សន៍​ទំនើប​២​គ្រឿង​​ មួក​ អាវ​យឹត​ បាល់​ Speakers និង​កាតាប​ម៉ាក​ GANZBERG​​ជា​ច្រើន​រង្វាន់​ទៀត​កំពុង​រង់​ចាំ​ម្ចាស់​។ អ្នក​ចូល​រួម​ទស្សនា​ដោយ​គ្រាន់​តែ​ទិញ​ស្រាបៀរ​ GANZBERG​ ២​កំប៉ុង​ នឹង​ទទួល​ការ​ថែម​ជូន​១​កំប៉ុង​ ព្រម​ទាំង​ទទួល​បាន​សន្លឹក​ឆ្នោត​១​សន្លឹក។ លោក​អ្នក​ទិញ​ GANZBERG​ ១០​កំប៉ុង នឹង​ទទួល​បាន​ការ​ថែម​ជូន​៥​កំប៉ុង​ ហើយ​ទទួល​បាន​សន្លឹក​ឆ្នោត​៥​សន្លឹក​ដើម្បី​ចូល​រួម​ផ្សង​សំណាង​យក​រង្វាន់​ជា​ច្រើន​គ្រឿង។

រង្វាន់​ធំ​​សម្រាប់​ការ​ប្រគំ​តន្ត្រី​ GANZBERG​ UBER​ CONCERT នៅ​តំបន់​បាខែង​គឺ​ម៉ូតូ​ធំ​១​គ្រឿង​ដែល​នឹង​ចាប់​ឆ្នោត​ស្វែង​រក​ម្ចាស់​នា​​រាត្រី​​ថ្ងៃ​ចុង​ក្រោយ​​ពោល​គឺ​​ថ្ងៃ​ទី​១៦ ​ខែ​មេសា​ ឆ្នាំ​២០១៧​។

អ្វី​ដែល​កាន់​តែ​ពិសេស​ទៀត​នោះ​ រថយន្ត​ថ្មី​ទំនើប​ទាន់​សម័យ​១​គ្រឿង​ម៉ាក​ Fords កំពុង​ដាក់​បញ្ឈរ​នៅ​ជាប់​ឆាក​តន្ត្រី​យ៉ាង​សង្ហា​សម្រាប់​នរណា​ដែល​មាន​សំណាង​គាស់​ក្រវិល​កំប៉ុង​ឈ្នះ​រថយន្ត និង​ប្រគល់​ជូន​ភ្លាម​ៗ​តែ​ម្តង។ សូម​បញ្ជាក់​ថា រថយន្ត​នេះ​​សម្រាប់​តែ​អ្នក​គាស់​ក្រវិល​កំប៉ុង​តែ​ប៉ុណ្ណោះ​​ពោល​គឺ​មិន​មែន​សម្រាប់​ចាប់​ឆ្នោត​ដោយ​មាន​សន្លឹក​ឆ្នោត​ផ្សង​សំណាង​នោះ​ទេ៕

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់