• 2017-04-16 01:28:12
  • ព័ត៌មាន

Wow! រយៈ​ពេល​២​ម៉ោង​ ​​Ganzberg​ ចែក​ស្រាបៀរ​ឥត​គិត​ថ្លៃ​​ល្ងាច​នេះ​នៅសៀបរាប

  • 2017-04-16 01:28:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ហ៊ុន​ស្រាបៀរ​ GANZBERG​ នឹង​ចែក​ជូន​​ស្រាបៀរ​​របស់​ខ្លួន​​ដល់​អ្នក​ចូល​រួម​ទស្សនា​​ដោយ​ឥត​គិត​ថ្លៃ​​​រយៈ​ពេល​២​ម៉ោង​សម្រាប់​ការ​ប្រគំ​តន្ត្រី​ GANZBERG​ UBER​ CONCERT ដែល​ស្ថិត​តំបន់​បាខែង​ចាស់​ ក្នុង​ទី​រួម​ខេត្ត​សៀមរាប។

អ្នក​រៀប​ចំ​កម្មវិធី​បាន​ឲ្យ​ដឹង​ថា​ ដើម្បី​អបអរ​សាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​អង្គរ​សង្ក្រាន្ត​​នា​រាត្រី​​ថ្ងៃ​ចុង​ក្រោយ​ GANZBERG​ នឹង​ចែក​ជូន​ស្រាបៀរ​ GANZBERG​ ម្នាក់​១​កំប៉ុង​ដោយ​ឥត​គិត​ថ្លៃ​សម្រាប់​អ្នក​ដែល​បាន​ទៅ​មើល​ការ​ប្រគំ​តន្ត្រី​មុន​គេ​ពោល​គឺ​ចន្លោះ​ម៉ោង​៦​ល្ងាច​រហូត​ដល់​ម៉ោង​៨​យប់។

ចន្លោះ​ពី​ម៉ោង​៦​ដល់​ម៉ោង​៧​យប់​នេះ​ ក្រៅ​ពី​ចែក​ស្រាបៀរ​ម្នាក់​១​កំប៉ុង​គ្រប់​ៗ​គ្នា​ដោយ​ឥត​គិត​ថ្លៃ​ អ្នក​ចូល​រួម​ក៏​មាន​ឱកាស​លេង​ល្បែង​កម្សាន្ត​ផ្សេង​ៗ​ និង​ទទួល​បាន​វត្ថុ​អនុស្សាវរីយ៍​ពី​តារា​ចម្រៀង​ល្បី​ៗ​ជា​ច្រើន​ថែម​ទៀត។

យប់​នេះ​វត្តមាន​តារា​ចម្រៀង​ល្បី​ៗ​ឈាន​មុខ​គេ​ ក្រុម​តារា​កំប្លែង​ប្រចាំ​ទូរទស្សន៍​ CTN និង​ឌីជេ​ល្បី​ៗ​ជា​ច្រើន​នឹង​សម្តែង​ជូន​ពោរពេញ​ដោយ​ភាព​សប្បាយ​រីក​រាយ​បំផុត។ ល្ងាច​នេះ​ឆាប់​ឡើង​! ទៅ​ដល់​មុន​គេ​ទទួល​បាន​កន្លែង​អង្គុយ​មុន​គេ​ និង​ទទួល GANZBERG​ ១​កំប៉ុង​ដោយ​ឥត​គិត​ថ្លៃ។ ងាយ​ស្រួល​រក​ទេ​ទី​កន្លែង​ប្រគំ​តន្ត្រី​គឺ​នៅ​​បាខែង​ចាស់៕ ​

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់