• 2017-04-16 11:00:44
  • ព័ត៌មាន

វីដេអូ Fan រាំ​ក្រឡុក​ឡើង​សាហាវ ក្នុង Concert ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ

  • 2017-04-16 11:00:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រគំតន្ត្រី​ធំ​នៅ​ឆ្នេរ​អូរ​ឈើ​ទាល ខេត្ត​ព្រះសីហនុ មាន​ទៅ​ចាញ់​សៀមរាប​ឯ​ណា​លោក! សប្បាយ​មិន​ចាញ់​គ្នា​ប៉ុន្មាន​ទេ...បើ​មិន​ជឿ សាក​មើល​វីដេអូ Fan រាំ​ខាង​ក្រោម​ទៅ​នេះ!

យប់​មិញ ​យប់​ទី​២ នៃ​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ ក្រុម​អ្នក​គាំទ្រ​ខ្មែរ ចិន និង​អឺរ៉ុប​រាប់​រយ​នាក់ លេង​ម៉ា​អស់​ដៃ ព្រលែង​ខ្លួន​ម៉ា​ទំហឹង លើក​ដៃ កាច់​ចង្កេះ រាំ​តាម​ចង្វាក់​ភ្លេង​របស់​ក្រុម​តារា​ចម្រៀង​ហង្ស​មាស តាំង Concert បើក​ម៉ោង ៨ ភ្លាម រាំ​ភ្លែត​មិន​ចេះ​ហត់​រហូត​ដល់​រំលង​អធ្រាត្រ​ឯណោះ ខណៈ​ខ្លះ​រាំ​ឡើង​សើម​ខ្លួន​ដូច​ងូត​ទឹក ស្មាន​គេ​លេង​បាញ់​ទឹក​ដូច​នៅ Pub Street សៀមរាប​ដែរ ដឹង​អី​នាំ​គ្នា​រាំ​បែក​ញើស​ឡើង​ដូច​ទឹក​សោះ៕

អត្ថបទ៖ លី សុផាត

មតិយោបល់