• 2017-04-17 03:35:09
  • ព័ត៌មាន

​អ្នក​ព្រះ​សីហនុ​​មក​លេង​ឆ្នាំថ្មី​​នៅ​សៀមរាប​ឈ្នះ​រង្វាន់​ម៉ូតូ​ធំ​ពី​ ​GANZBERG​ យ៉ាង​ឡូយ​យប់​មិញ

  • 2017-04-17 03:35:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រាបៀរ​ GANZBERG​ បាន​ប្រគល់​រង្វាន់​ម៉ូតូ​ធំ​២​គ្រឿង​ដល់​អតិថិជន​​ដែល​មាន​សំណាង​ឈ្នះ​ពី​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​​យក្ស​ GANZBERG​ UBER​ CONCERT ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​​អង្គរ​សង្ក្រាន្ត​​ដែល​ទើប​បញ្ចប់​ទៅ​កាល​ពី​យប់​មិញ។

សម្រាប់​​អតិថិជន​ដែល​បាន​ទិញ​ស្រាបៀរ​ GANZBERG​ ក្នុង​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​៣​ថ្ងៃ​នៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​មាន​ឱកាស​ឈ្នះ​រង្វាន់​ជា​ច្រើន​ក្នុង​នោះ​ទូរទស្សន៍​ ម៉ូតូ​ និង​វត្ថុ​អនុស្សាវរីយ៍​ជា​ច្រើន​ទៀត។ រាត្រី​ចុង​ក្រោយ​នៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ម៉ូតូ​ធំ FZ ២​គ្រឿង​ត្រូវ​បាន​ចាប់​ឆ្នោត​ស្វែង​រក​ឃើញ​ម្ចាស់​ហើយ​ និង​បាន​ប្រគល់​ដល់​ម្ចាស់​ផ្ទះ​ទាំង​ពីរ​ក៏​រួច​រាល់​ដែរ។

អ្នក​​ដែល​មាន​សំណាង​ឈ្នះ​រង្វាន់​គឺ​​ស្ត្រី​​ឈ្មោះ​ ណុំ រី​ អាយុ​៣០​ឆ្នាំ​​រស់​នៅ​ភូមិ​តាអោង​ធំ​ ឃុំ​សាមគ្គី​ ​ ស្រុក​ព្រៃនប់​ ខេត្ត​​ព្រះ​សីហនុ។ ស្ត្រី​មាន​សំណាង​រូប​នេះ​បាន​ឲ្យ​ដឹង​ថា គាត់​បាន​មក​លេង​កម្សាន្ត​ខេត្ត​សៀមរាប​​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ ហើយ​ក៏​បាន​ចូល​មើល​ការ​ប្រគំ​តន្ត្រី​ GANZBERG​ UBER​ CONCERT។ គាត់​ និង​គ្រួសារ​បាន​ទិញ​ស្រាបៀរ​ពិសា​ ហើយ​ក៏​មាន​សំណាង​ឈ្នះ​ម៉ូតូ​ធំ​​ដែល​ស្ទើរ​មិន​ជឿ​ថា​ ចូល​ឆ្នាំ​ថ្មី​ភ្លាម​ ឈ្នះ​ភ្លាម​បែប​នេះ​ទេ។

ចំណែក​រង្វាន់​ម៉ូតូ​ធំ​ទី​​២​បាន​ធ្លាក់​ទៅ​លើ​ដៃ​ម្ចាស់​សំណាង​​ឈ្មោះ​ ឈឿន ឈាវ​ ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​សៀមរាប​តែ​ម្តង។

ការ​ប្រគំ​តន្ត្រី​ GANZBERG​ UBER​ CONCERT នា​រាត្រី​ចុង​ក្រោយ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​រាប់​ពាន់​នាក់​ដែល​បាន​ចូល​រួម​ទស្សនា​ និង​សប្បាយ​រីករាយ​ជា​មួយ​កំពូល​តារា​ចម្រៀង​ល្បី​ៗ​ជា​ច្រើន​រូប​ជា​លោក ខេមរៈ សិរីមន្ត​ កញ្ញា​ សុខ ពិសី លោក ឆាយ វីរៈយុទ្ធ​ លោក​នីកូ​ លោក​អ៊ីណូ​ កញ្ញា​យូរី​ ក្រុម​តារា​កំប្លែង​ពែកមី​ និង​តារា​ចម្រៀង​ជា​ច្រើន​ទៀត៕

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់