- 2017-06-16 07:32:01
- ព័ត៌មាន
អ្នកមេម៉ាយ២រូបធ្វើឲ្យ អែត វីន អត់ទ្រាំមិនបានរហូតបន់ស្រន់
- 2017-06-16 07:32:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកមេម៉ាយ២រូបធ្វើឲ្យ អែត វីន អត់ទ្រាំមិនបានរហូតបន់ស្រន់
ចន្លោះមិនឃើញ
ជារឿងមួយដែលគួរឲ្យចាប់អារម្មណ៍ដែលកំលោះសង្ហារ អែត វីន ចង់សម្ដែងជាមួយអ្នកមេម៉ាយចាយរាង២រូបរហូតដល់ថ្នាក់បន់ស្រន់។ តើអ្នកមេម៉ាយទាំងពីររូបហ្នឹងជាអ្នកណា?
អែត វីន បានប្រាប់ Sabay ថា បន្ទាប់ពីថតMV ថ្មីជាមួយអ្នកមេម៉ាយ សុខ ស្រីនាង ក្នុងបទ "ហត់ទេស្រឡាញ់គេម្នាក់ឯង" បានម្ដងរួចមកធ្វើឲ្យលោកចង់សម្ដែងជាមួយនាងជាថ្មីម្ដងទៀតប្រសិនបើពេលវេលាហុចឲ្យ។ ព្រោះពេលធ្វើការងារជាមួយគ្នាទើបដឹងថាម្ចាស់បទ "ហត់ទេស្រឡាញ់គេម្នាក់ឯង" រូបនេះមានភាពរួសរាយរាក់ទាក់ចំពោះមនុស្សជុំវិញខ្លួន និងម៉ត់ចត់ក្នុងការងារជានិច្ច។
ចំណែកឯអ្នកមេម៉ាយ សុខ សោម៉ាវត្តី វិញ ក្រោយពីប៉ះគ្នាក្នុងខ្សែភាពយន្តខ្នាតធំរឿង "ទឹកចិត្តម្ដាយសម័យថ្មី" ធ្វើឲ្យលោកគេងស្រមៃគិតចង់សម្ដែងជាមួយនាងម្ដងហើយម្ដងទៀត។ ដោយសារតែអ្នកមេម៉ាយរូបនេះមានចំណុចពិសេសមួយចំនួនដូចជា លេងសើចច្រើនជាមួយកាយវិការក្រមិចក្រមើមធ្វើឲ្យក្រុមការងារសប្បាយទាំងអស់គ្នាពេលចេញថតម្ដងៗ។
“និយាយរួមទៅបងគាត់ទាំងពីរគឺល្អដូចគ្នាសម្រាប់ខ្ញុំ ហើយជា Idol របស់ខ្ញុំ ពេលខ្លះក្នុងចិត្តបន់ស្រន់ចង់ឲ្យមានការងារសម្ដែងជាមួយពួកគាត់ទាំងពីរកាន់តែច្រើនកាន់តែល្អ"។ អែត វីន រៀបរាប់ដូច្នេះ។
តួឯកប្រុសក្នុងរឿង "មន្តស្នេហ៍ក្រមុំបាយឆា" បន្ថែមថា កន្លងមកធ្លាប់ថតរឿង និងធ្វើការងារជាច្រើនជាមួយអ្នកនាង សុខ សោម៉ាវត្តី ។ តែអ្នកនាង សុខ ស្រីនាង វិញមិនធ្លាប់ថតរឿងជាមួយគ្នាទេ តែបើពេលកាសលោកចង់ថតរឿងជាមួយនាង៕
ចុចអាន៖ ព័ត៌មានទាក់ទងសុខ សោម៉ាវត្តី
ចុចអាន៖ ជុំវិញរឿងរ៉ាវ អែត វីន