
- សុក្រ, 28 កក្កដា 2017 07:41
- ព័ត៌មាន
កុំលាក់! មានសមត្ថភាពពិសេស Cambodia’s Got Talent កំពុងរង់ចាំ
- សុក្រ, 28 កក្កដា 2017 07:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំលាក់! មានសមត្ថភាពពិសេស Cambodia’s Got Talent កំពុងរង់ចាំ
ចន្លោះមិនឃើញ
សម្រាប់អ្នកដែលក្លាហានមានសមត្ថភាពទេពកោសល្យគ្រប់ប្រភេទដូចជា រាំ ច្រៀង សៀករហស្សកម្ម ធ្វើត្រាប់ឬកាយវិការតាមសត្វ លេងឧបករណ៍ភ្លេង កំប្លែង ក្បាច់គុន ពត់ខ្លួន ហក់លោត អភិនីហារ និងទេពកោសល្យពិសេសផ្សេងៗទៀត ឥឡូវនេះដល់ពេលត្រូវបង្ហាញទៅកាន់មនុស្សទូទាំងពិភពលោកឱ្យបានដឹងហើយ នៅក្នុងកម្មវិធី Cambodia’s Got Talent រដូវកាលទី២។
តាមរយៈការផ្សព្វផ្សាយនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV បានឱ្យដឹងថា កម្មវិធីប្រឡងសមត្ថភាពទេពកោសល្យលំដាប់ថ្នាក់ពិភពលោក Cambodia’s Got Talent រដូវកាលទី២ ចាប់ផ្ដើមទទួលចុះឈ្មោះបេក្ខជនឱ្យចូលរួមប្រកួតប្រជែងហើយ។
វគ្គជម្រុះដំបូងនឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី ២៩ ខែ កក្កដា ឆ្នាំ ២០១៧ នេះចាប់ពីម៉ោង ៨ព្រឹកតទៅ នៅក្នុងផ្សារទំនើបភូពុយ ទីរួមខេត្តបាត់ដំបង និងនៅថ្ងៃអាទិត្យទី ៣០ខែ កក្កដា ឆ្នាំ 2017 នេះចាប់ពីម៉ោង 8ព្រឹកតទៅ នៅក្នុងសណ្ឋាគារសុខាអង្គរ ទីរួមខេត្តសៀមរាប។
ចឹងកុំភ្លេចត្រៀមខ្លួនណា មកចូលរួមបង្ហាញសមត្ថភាពទេពកោសល្យ ឲ្យពិភពលោកបានឃើញក្នុងកម្មវិធីដ៏ល្បីកក្រើកនេះ។ ជយលាភីនឹងទទួលបានប្រាក់រង្វាន់ ១០០លានរៀល នឹងក្លាយជាសិល្បករជំនាន់ថ្មីប្រចាំទូរទស្សន៍ហង្សមាស និង រស្មីហង្សមាស HDTV។
ពាក្យចូលរួមបង្ហាញសមត្ថភាពមានដាក់លក់ហើយនៅក្រុមហ៊ុន ហង្សមាសវីដេអូ និងនៅគ្រប់ស្ថានីយប្រេងឥន្ធនៈ តេលា ទូទាំងប្រទេស។ ទូរសព្ទសាកសួរព័ត៌មានលម្អិត៖ 095 980 525៕