- 2017-09-07 07:54:21
- ព័ត៌មាន
កវី ធឹង សុន ចាងហ្វាងផលិតកម្មឆ្លងដែន ទទួលមរណភាពហើយ
- 2017-09-07 07:54:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កវី ធឹង សុន ចាងហ្វាងផលិតកម្មឆ្លងដែន ទទួលមរណភាពហើយ
ចន្លោះមិនឃើញ
ចាងហ្វាងផលិតកម្មឆ្លងដែន លោក ធឹង សុន បានទទួលមរណភាពហើយនៅថ្ងៃនេះ បន្ទាប់ពីសម្រាកព្យាបាលជំងឺក្នុងមន្ទីរពេទ្យនៅសហរដ្ឋអាមេរិក។ នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Long Peng ដែលត្រូវជាក្មួយរបស់ កវី ធឹង សុន បានបង្ហោះព័ត៌មានដ៏ក្រៀមក្រំប៉ុន្មានម៉ោងមុន។
លោកថា «ថ្ងៃនេះខ្ញុំមានទុក្ខក្រំដោយលោកពូរបស់ខ្ញុំ ធឹង សុន បានទទួលមរណ:ភាព។ សូមវិញ្ញាណកន្ធលោកពូបានសោយសុខទៅកាន់សុគតិភព»។
គួរបញ្ជាក់ថា លោក ធឹង សុន ជាចាងហ្វាងផលិតកម្មឆ្លងដែន ដែលជាផលិតកម្មដ៏ធំជាងគេនៅអំឡុងឆ្នាំ ១៩៨០ ដល់ឆ្នាំ២០០០ ហើយលោកក៏មានស្នាដៃចម្រៀងជាច្រើនផងដែរ៕